កំពង់ស្ពឺ៖ការប្រគំតន្រ្តីយក្សនៃ ព្រឹត្តិការណ៍ ការប្រកួតកីឡាបាល់ទះឆ្នេរខ្សាច់ អន្តរជាតិស្រាបៀរអាន់ឆ័រ លើកទី២ប្រចាំមណ្ឌលកំពង់ស្ពឺ បានកក្រើកខេត្តកំពង់ស្ពឺដោយ មានការចូលរួមទស្សនាយ៉ាងភ្លូកទឹកភ្លូកដី ពីបងប្អូនប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ ក្រោយពីពិធីប្រកាស ក្រុមជើងឯករួចជាស្ថាពរ។
កំពង់ស្ពឺ៖ក្រុមបាល់ទះឆ្នេរខ្សាច់បុរសមកពី ប្រទេសរុស្ស៊ីគ្រងតំណែងម្ចាស់ជើងឯក នៃការ​ប្រកួត​បាល់ទះឆ្នេរខ្សាច់ ផ្នែកបុរសប្រចាំមណ្ឌលកំពង់ស្ពឺ​ក្នុងក្របខណ្ឌការ ប្រកួតកីឡាបាល់ទះឆ្នេរខ្សាច់ អន្តរជាតិស្រាបៀរ​អាន់ឆ័រលើកទី២​ នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩នៅបរិវេណដីឡូរ៍ឧកញ៉ា​ ឈួន គឹមសាន ។