ភ្នំពេញ៖ប្រាសាក់ ជាគ្រឹះស្ថានឈរលេខរៀងទី១ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងជាគ្រឹះស្ថានធំមួយ ក្នុងចំណោមធនាគារធំទាំង ៥នៅកម្ពុជា កាលពីថ្ងៃទី ៨ខែឧសភា ឆ្នាំ ២០១៩ បានបរិច្ចាគថវិកាចំនួន ៨០លានរៀល ជូនចំពោះកាកបាទក្រហម កម្ពុជាក្នុងពិធីប្រារព្ធខួបលើកទី ១៥៦ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ក្រោមប្រធានបទ «ខ្ញុំស្រលាញ់កាកបាទក្រហមកម្ពុជា» ដើម្បីចូលរួមចំណែកក្នុង សកម្មភាពមនុស្សធម៌