កម្សាន្ត

ឧកញ៉ា ទៀ វិចិត្រ ឧបត្ថម្ភថវិកាផ្ទាល់ខ្លួន ស្ថាបនាផ្លូវ ក្រាលក្រួសក្រហម ១ខ្សែ ប្រវែង ៣០០ម៉ែត្រ ជូនពលរដ្ឋ ស្រុកព្រៃនប់

ស្រុកព្រៃនប់៖ ដើម្បីជួយសម្រួល ដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ នៅមូលដ្ឋាន លោកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន GTVC SpeedBoat បានជួយស្ថាបនាផ្លូវ ក្រាលក្រួសក្រហម ១ខ្សែ មានប្រវែង ៣០០ម៉ែត្រ ទទឹង៤ម៉ែត្រ​ ដោយមានដាក់ ប្រពន្ធ័លូបង្ហូរទឹក ទំហំ៦តឹក តាមផ្លូវនេះផង ជូនប្រជាពលរដ្ឋ ប្រើប្រាស់ នៅភូមិ២ និងភូមិ៣ ក្នុងឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ ។

លោកឧកញ៉ា​ ទៀ វិចិត្រ​ អោយបណ្តាញផ្សព្វផ្សាយដឹងថា ផ្លូវក្រួសក្រហម និងប្រពន្ធ័លូបង្ហូរទឹកនេះ បានស្ថាបនារួចរាល់ហើយ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩នេះ ក្នុងនោះប្រជាពលរដ្ឋ ក៍ដូចជាមន្ត្រីនៅមូលដ្ឋាននេះ បានថ្លែងអំណរគុណ ដល់លោកឧកញ៉ាទៀ វិចិត្រ​ និងគ្រួសារ ដែលចំណាយថវិកា ជួយស្ថាបនាផ្លូវនេះ បានពលរដ្ឋប្រើប្រាស់៕

Most Popular

To Top