អចលនទ្រព្យ

ធនាគារកណ្តាលវៀតណាម រឹតបន្តឹងលើកម្ចីរ សម្រាប់វិស័យ អចលនទ្រព្យ

បរទេស៖ កាលពីថ្ងៃទី ១៥ ខែវិច្ឆិកា ធនាគាររដ្ឋវៀតណាម បានជំនួសសារាចរ ពីមុនរបស់ខ្លួន លើសមាមាត្រសុវត្ថិភាព ប្រតិបត្តិការសម្រាប់វិស័យធនាគារ ដោយសារាចរលេខ ២២ ដោយចូលជាធរមាន នៅថ្ងៃទី ១ ខែមករា វាផ្តោតលើ ការផ្លាស់ប្តូរចំនួនពីរ ដែលនឹងរឹតបន្តឹង ការផ្តល់ប្រាក់កម្ ចីរបស់ធនាគារ ទៅក្នុងវិស័យអចលនទ្រព្យ។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា ទាំងនេះគឺជាការកាត់បន្ថយ សមាមាត្រនៃមូលនិធិរយៈពេលខ្លី ដែលអាចត្រូវបានប្រើសម្រាប់ ប្រាក់កម្ចីរយៈពេលមធ្យម និងរយៈពេលវែងពី ៤០ ភាគរយទៅ ៣០ ភាគរយនៅត្រឹមខែកញ្ញាឆ្នាំ ២០២២ ជាបួនដំណាក់កាល និងការកើនឡើង នៃសមាមាត្រហានិភ័យ នៃប្រាក់កម្ចីទិញផ្ទះពី បច្ចុប្បន្ន ៥០ ភាគរយដល់ ១៥០ ភាគរយ និងប្រាក់កម្ចីសម្រាប់អចលនទ្រព្យ ពាណិជ្ជកម្មដល់ ២០០ ភាគរយ។

ក្រុមអ្នកវិភាគបាននិយាយថា ការផ្លាស់ប្តូររបស់ធនាគារកណ្តាល គឺសំដៅកាត់បន្ថយឥណទាន ដល់វិស័យដែលមាន ហានិភ័យខ្ពស់ ជាពិសេសលើវិស័យ អចលនទ្រព្យ។

ធនាគារកណ្តាលបាននិយាយថា ការកំណត់ប្រាក់កម្ ចីដល់វិស័យអចលនទ្រព្យ គឺសំដៅធានាឱ្យមានការអភិវឌ្ឍ ប្រកបដោយចីរភាព និងសុវត្ថិភាពនៃវិស័យធនាគារ។

ចំណែកអ្នកសង្កេតការណ៍ទីផ្សារបាននិយាយថា ការរឹតបន្តឹងនេះ អាចធ្វើឱ្យទីផ្សារអចលនទ្រព្យធ្លាក់ចុះ៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top