បច្ចេកវិទ្យា

កំពូលទូរស័ព្ទ Galaxy Fold បង្ហាញមុខ ជាផ្លូវការ នៅកម្ពុជាហើយ ប្រកបដោយ ភាពថ្លៃថ្នូរ និងរចនាបថថ្មី

ភ្នំពេញ៖ទីបំផុត Galaxy Fold ដែលជាកំពូលទូរស័ព្ទ ប្រកបដោយភាពថ្លៃថ្នូរ និងរចនាបថថ្មី បានបង្ហាញមុខជាផ្លូវការ នៅកម្ពុជាហើយ នៅថ្ងៃ២៩ ខែវិច្ឆិកា២០១៩នេះ សំរាប់អតិថិជនទូទៅ Galaxy Fold គឺជាអភូតហេតុពិសេស ដែលលើសពីការរំពឹងទុក ព្រោះ Galaxy Fold គឹជាសមិទ្ធិផល របស់គំនិតច្នៃប្រឌិតពិសេស និង បច្ចេកវិទ្យាកំរិតខ្ពស់បំផុត ។

អតិថិជនទូទៅតែងតែរំពឹងថា នឹងមានឳកាសបានកាន់ បានទទួលបទពិសោធន៏ប្រើប្រាស់ សាកល្បង និងបើអាចក្លាយជា ម្ចាស់របស់ Galaxy Fold ផងដែរ ។ ហើយពេលនេះ ក្តីរំពឹងបានក្លាយជាការពិត!

នៅក្នុងវេទិកាដាក់តាំងបង្ហាញផលិតផលអេឡិកត្រូនិក Galaxy Fold បានបង្កើតនូវព្រឹត្តិការណ៍ កក្រើករញ្ជួយពាសពេញពិភពលោក ជាមួយនឹងបច្ចេកវិទ្យាពិសេស Infinity Flex Display ដែលអាចឲយើងបត់ឫលាទូរស័ព្ទ បានតាមតម្រូវការដូចជា ការនិយាយទូរស័ព្ទ ការអាន ឫការកំសាន្តផ្សេងៗ ។ ពេលបើកលាទូរស័ព្ទ Galaxy Fold មានកញ្ចក់ ដែលមានទំហំ 7.3 អ៊ីញ ជាមួយនឹងកំរិតភាពច្បាស់របស់អេក្រង់ 2152*1536 គួបផ្សំនឹងបច្ចេកវិទ្យា Dynamic AMOLED ដែលធ្វើឲពន្លឺច្បាស់ស្រទន់ ។ Galaxy Fold មានកាម៉េរាសរុប 6 គ្រាប់ ។
កាមេរ៉ាខាងមុខ 1 គ្រាប់ ទំហំ 10 មេហ្គាពិចសែល សំរាប់ធ្វើការសែលហ្វីពេលបិទទូរស័ព្ទ ។ ពេលបើកលាទូរស័ព្ទ កាមេរ៉ាខាងក្នុងមាន 2 គ្រាប់ សំរាប់ការថតសែលហ្វី (10 មេហ្គាពិចសែល) និង សំរាប់ការថត Live Focus (8 មេហ្គាពិចសែល)។ កាមេរ៉ាខាងក្រោយមាន 3 គ្រាប់ កាមេរ៉ាសំរាប់ការថត Ultra Wide (16 មេហ្គាពិចសែល) កាមេរ៉ាគោល (12 មេហ្គាពិចសែល-Dual Pixel)និង កាមេរ៉ាសំរាប់ zoom (12 មេហ្គាពិចសែល) ។

ជាមួយនឹងកាមេរ៉ាទាំង 6 នេះ Galaxy Fold ផ្តល់នូវរូបភាពច្បាស់ល្អ សំរាប់ការថតគ្រប់ពេលវេលា គ្រប់ទីកន្លែង ។ Galaxy Fold បំពាក់នូវអង្គគណនា RAM ទំហំ 12GB និង មានអង្គចងចាំដែលមានទំហំ ផ្ទុក 512GMB ។ លើសពីនេះ Galaxy Fold ក៏បានបំពាក់នូវថ្មដែលមានទំហំធំរហូតដល់ 4,380mAh ចំនួន 2 គ្រាប់ ដែលអាចឲយើងប្រើប្រាស់ លើសពីតម្រូវការដោយគ្មានបារម្ភ ។

ដូច្នេះ សូមរូសរាន់ទៅកាន់ ហាងលក់ទូរស័ព្ទធំៗ ដែលនៅជិតលោកអ្នកដើម្បី ទទួលបទពិសោធន៍ពិសេស និងធ្វើការជាវ Galaxy Fold ព្រោះស្តុកមានកំណត់ ៕

Most Popular

To Top