បច្ចេកវិទ្យា

កក្រើក! Huawei ចេញយុទ្ធសាស្រ្តខ្លាំងថ្មីមួយ​ វាយលុកទីផ្សារ ស្មាតហ្វូនកម្ពុជា

កំពូលក្រុមហ៊ុនស្មាតហ្វូន លំដាប់លេខ២ នៅលើពិភពលោកបាន ចេញយុទ្ធសាស្ត្រខ្លាំងមួយទៀត សម្រាប់ទីផ្សារកម្ពុជា ដែលពុំទាន់មានក្រុមហ៊ុនស្មាតហ្វូនណា បានចាប់ផ្ដើមនៅឡើយ ដោយកម្មវិធីនេះបានធ្វើឡើងកាថ្ងៃទី២១ ខែវិច្ឆិកា ២០១៩។ 

លោក Henry, Country Director របស់ក្រុមហ៊ុន Huawei កម្ពុជាបានថ្លែងថាយុទ្ធសាស្រ្តថ្មីនេះ​ គឺការប្រមូលផ្ដុំអ្នកបង្កើត​ កម្មវិធីនៅលើស្មាតហ្វូន (App Developer) នៅកម្ពុជាដើម្បីធ្វើការរួមគ្នានៅលើ Huawei Mobile Service (HMS) ជាក់ស្ដែងគឺ AppGallery ដែលជាទីតាំងទាញយក​ កម្មវិធីធំទី៣នៅក្នុងវិស័យ​បច្ចេកវិទ្យា ជាពិសេសគឺការប្រើប្រាស់នៅលើ Huawei Mate30 Pro។

“យុទ្ធសាស្ត្រ១នេះពួកយើង​ កំពុងវាយលុកទូទាំងតំបន់អាស៊ីនិងអ៊ឺរ៉ុប ហើយយើងជឿជាក់ថា HMS នឹងរីកដុះដាលកាន់តែធំពី១ថ្ងៃទៅ១ថ្ងៃ​ ដោយពួកយើងនឹងបន្តការផ្ដល់ទំនុកចិត្តដល់អតិថិជនជានិច្ច” លោកន្ថែម។

លោក Yan នាកយប្រតិបត្តិផ្នែក Consumer Cloud Service របស់ Huawei លើកឡើងថា “ជាក់ស្ដែងដូចជា AppGallery អ៊ីចឹងយើងបានដាក់ឲ្យប្រើប្រាស់ជាសកលនៅអំឡុងខែមេសា ឆ្នាំ២០១៨ ហើយអ្វីដែលគួរឲ្យគាត់សម្គាល់នោះយើងដំណើរការ មិនទាន់ដល់២ឆ្នាំនោះទេប៉ុន្តែអ្នកប្រើប្រាស់មានជាមធ្យម ៣៩០លាន​នាក់ក្នុង១ខែ និងប្រមាណជា ១៨០​ប៊ីលានដង នៃការទាញយកក្នុង១ឆ្នាំ នេះជាសញ្ញាជោគជ័យ ដ៏ធំនឹកស្មានមិនដល់របស់ HMS”។

លោក ឌីបូ បញ្ញា GTM Manager របស់ក្រុមហ៊ុន Huawei កម្ពុជាបានបញ្ជាក់ថា Huawei Mate30 Pro បានចេញលក់នៅលើទីផ្សារប្រទេសកម្ពុជាហើយក្នុងតម្លៃ 899USD ជាមួយទំហំ RAM8GB និង ROM 256GB ហើយ HUAWEI MOBILE SERVICE គឺចាំបាច់បំផុតក្នុងការប្រើប្រាស់នៅលើ កំពូលស្មាតហ្វូននេះ ដោយសារគ្រប់ការ ទាញយកកម្មវិធីមកប្រើប្រាស់ គឺត្រូវទាញយកតាម AppGallery ដូច្នេះហើយទើប Huawei ចេញយុទ្ធសាស្ត្រថ្មីមួយនេះនៅកម្ពុជា ដើម្បីបំពេញតម្រូវការ អ្នកប្រើប្រាស់ក្នុងស្រុក៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Most Popular

DAP Business cover entrepreneurs, business flow, strategy marketing that can help readers to improve their businesses Copyright © 2016-2019

To Top