ផ្សារទំនើប អីអនម៉ល មានជ័យ ប្រកាសបើកសម្ពោធទីធ្លាអាហារដ្ឋានសហគមន៍ថ្មីរបស់ខ្លួនមានឈ្មោះ ថា “ភូមិខ្មែរជោគជ័យ” នៅជាន់ទី២

Date:

ភ្នំពេញ៖​ ផ្សារទំនើប អីអនម៉ល មានជ័យ ប្រកាសបើកសម្ពោធ ទីធ្លាអាហារដ្ឋាន សហគមន៍ថ្មីរបស់ខ្លួន មានឈ្មោះ ថា “ភូមិខ្មែរជោគជ័យ” ដែលមាន ទីតាំងនៅ Icon Plaza ជាន់ទី២ នៃផ្សារទំនើបអីអនម៉លមានជ័យ ដែលគ្របដណ្ដប់លើផ្ទៃសរុប ១,៨៨២ ម៉ែត្រការ៉េ និងអាចផ្ទុកចំនួនតុ និងកៅអី បានរហូតដល់ ៤២០ នាក់ ហើយការបើក ជាផ្លូវការ នៃអាហារដ្ឋានមួយនេះ នឹងធ្វើឡើងនៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៥ ចាប់បើក ពីម៉ោង ៩:០០ ព្រឹកដល់ម៉ោង ២០:០០ យប់ ដែលជាការបើកដំណើរការ ដំណាក់កាលដំបូង នឹងមានផែនការពង្រីក នាពេលអនាគតនៅដំណាក់កាល ក្រោយៗទៀត។

អាហារដ្ឋាន មួយនេះ ត្រូវបានរចនាឡើងដើម្បីទាក់ទាញ ភ្ញៀវ ជាតិ និង អន្តរជាតិ ចូលមកទស្សនា និង ផ្តល់នូវបទពិសោធន៍រស់រវើក និងមានភាពទាក់ទាញ រួមចំណែកនូវការ លើកកំពស់ រចនាបទ និង វប្បធម៌ ខ្មែរ។ ម្យ៉ាងវិញទៀត នៅក្នុងអាហារដ្ឋាននេះផងដែរ ត្រូវបានបែងចែកទៅជាតំបន់ចំនួនប្រាំដែលមាន លក្ខណៈពិសេសខុសគ្នាៗ ដើម្បីបំពេញតម្រូវការនិងចំណាប់អារម្មណ៍ផ្សេងៗ របស់ភ្ញៀវដែលបានអញ្ជើញ មកទស្សនា នៅផ្សារទំនើប អីអនម៉ល មានជ័យ។

តំបន់ទី១ តំបន់ក្មេងលេង៖ ជាកន្លែង ឪពុក និង ម្តាយ និង ក្មេងៗ ចូលមកកម្សាន្ត។
តំបន់ទី២ តំបន់ជួបជុំទូទៅ៖ តំបន់នេះ គឺល្អ សម្រាប់ការជួបជុំធម្មតា ការសម្រាក និងសកម្មភាព
ចំណែកសហគមន៍ ផ្សេងៗ។
តំបន់ទី៣ កន្លែងធ្វើការ៖ បរិយាកាសផាសុខភាពសម្រាប់និស្សិត បុគ្គលិក និង អ្នកធ្វើការ។
តំបន់ទី៤ តំបន់ពិភាក្សាការងារ និងឆាករៀបចំព្រឹត្តិការណ៍ផ្សេង៖ ជាតំបន់ដែលអាចប្រើប្រាស់បាន ច្រើនយ៉ាងសម្រាប់ការភ្ជាប់ទំនាក់ទំនង ព្រឹត្តិការណ៍ផ្ទាល់ និងការសម្តែងល្ខោនផ្សេងៗ។
តំបន់ទី៥ តំបន់គូស្នេហ៍៖ ជាកន្លែងកក់ក្ដៅដែលត្រូវបានរចនាឡើងសម្រាប់គូស្នេហ៍ ដើម្បីរីករាយនឹង ពេលវេលាជាមួយគ្នាក្នុងបរិយាកាសដ៏ល្អប្រណិត។
បន្ថែមពីលើ ការផ្តល់ជាអាហារដ្ឋាន សហគមន៍ដ៏ទាក់ទាញ ផ្សារទំនើបអីអនម៉លមានជ័យ ប្ដេជ្ញាគាំទ្រម្ចាស់ អាជីវកម្ម និងផលិតផលក្នុងស្រុកអោយកាន់តែច្រើន។ អាហារដ្ឋាន នេះ នឹងមានហាង ចំនួន ៧ និង តូប លក់អាហារចំនួន ១០ តូប ដែលមានរចនាបទបែបខ្មែរ ផ្តល់ជូនកន្លែងដែលមានតម្លៃសមរម្យដល់ម្ចាស់ អាជីវករក្នុងស្រុក ដើម្បី បង្ហាញផលិតផលខ្មែរ ទៅកាន់ភ្ញៀវ ជាតិ និង អន្តរជាតិ។ ភ្ញៀវ អាច និងមាន ជម្រើសដ៏ធំទូលាយនៃការទទួលយក អាហារ និងផលិតផលខ្មែរពិតៗ ដូចជាវត្ថុអនុស្សាវរីយ៍ធ្វើដោយដ បង្អែមខ្មែរ សូត្រ និងក្រមា រូបចម្លាក់សំរិទ្ធ ទឹកឃ្មុំក្នុងស្រុក និង ផលិតផល ក្នុងស្រុក ជាច្រើនទៀត។

លោកស្រី នួន កនិដ្ឋា នាយកគ្រប់គ្រងទូទៅជាន់ខ្ពស់ ទទួលបន្ទុក ផ្នែកអភិវឌ្ឍផ្សារទំនើប នៃ ក្រុមហ៊ុន អ៊ីអនម៉ល ខេមបូឌា ខូអិលធីឌី បានមានប្រសាសន៍ថា “ផ្សារទំនើបស៊ីអនម៉លមានជ័យបន្តផ្តោតលើការ បង្កើនការតភា្ជប់សហគមន៍ ខណៈពេលដែលផ្ដោតទៅលើ ចក្ខុវិស័យ និងជំរុញ ការផលិតក្នុងស្រុក និងការ គាំទ្រ សហគ្រិនក្នុងស្រុក”។ “ទីធ្លាម្ហូបអាហារថ្មីនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់ឱកាស ដល់ម្ចាស់អាជីវកម្ម ក្នុងស្រុក ទៅកាន់ ឆាកអន្តរជាតិ និង បរិយាកាសសម្រាប់គ្រួសារ ដែលមនុស្សគ្រប់គ្នា អាចជួបជុំគ្នា ធ្វើការ និងរីករាយជាមួយគ្នា”៕

Share post:

spot_imgspot_img

Popular

More like this
Related

Vietjet ទទួលបានពានរង្វាន់ «ក្រុមហ៊ុនអាកាសចរណ៍ផ្តល់ជូនសំបុត្រយន្តហោះតម្លៃទាប និងជាក្រុមហ៊ុនអាកាសចរណ៍ Hybrid ប្រចាំឆ្នាំនៅអាស៊ី» ពីស្ថាប័ន CAPA

ភ្នំពេញ៖ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ – ក្រុមហ៊ុន Vietjet ទទួលបានពានរង្វាន់ «ក្រុមហ៊ុនអាកាសចរណ៍ផ្តល់ជូនសំបុត្រយន្តហោះតម្លៃទាបនិងជាក្រុមហ៊ុនអាកាសចរណ៍...

កាន់តែប្លែក! ជាមួយវគ្គពិសេសនៃកម្មវិធី«ត្រឡប់ទៅកាន់ភាពយុវវ័យ» នៅថ្ងៃទី​ ០៣ ខែតុលា

ជំនួបបេក្ខជនពិសេសៗ លើឆាកកម្មវីធី «ត្រឡប់ទៅកាន់ភាពយុវវ័យ» ក្នុងវគ្គពិសេស នៅថ្ងៃទី០៣ ខែតុលានេះ ៖ តើនរណានឹងជាម្ចាស់ជ័យលាភីប្រាក់រង្វាន់ ៤លានរៀល?...

លទ្ធផលកិច្ចប្រជុំសម្របសម្រួលរវាងក្រុមហ៊ុន PassApp និងតំណាងអ្នកបើកបរ

ភ្នំពេញ ៖ ស្តីពីសំណើរបស់ដៃគូអ្នកបើកបរកាលពីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៦ ដៃគូអ្នកបើកបរម៉ូតូកង់បីរបស់ក្រុមហ៊ុន PassApp...