អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រ GTVC ជួយយកបុរសម្នាក់ពីកោះរ៉ុង មកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់ ក្រោយមានអាការៈចុកតំរងនោមខ្លាំង

Date:

ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ បានបញ្ជូនបុរសម្នាក់នៅកោះរ៉ុង មានអាការៈចុកតំរងនោមខ្លាំង​ (នោមអត់ចេញ) តាមរយៈអូប័រក្រុមហ៊ុន GTVC យកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។

ជនរងគ្រោះខាងលើនេះ មានឈ្មោះ គង់ ទន ភេទប្រុសអាយុ ៤២ឆ្នាំ ស្រុកកំណើត ភូមិមាត់ព្រៃ ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិសាត់ បច្ចុប្បន្នធ្វើការជាជាងសំណង់ ស្ថិតក្នុងភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

បុរសខាងលើ ត្រូវបានក្រុមការងារ របស់អ្នកឧកញ៉ា បញ្ជូនតាមអូប័រមកកាន់កំពង់ផែទេសចរណ៍​ ក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រុមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕

Share post:

spot_imgspot_img

Popular

More like this
Related

Vietjet ទទួលបានពានរង្វាន់ «ក្រុមហ៊ុនអាកាសចរណ៍ផ្តល់ជូនសំបុត្រយន្តហោះតម្លៃទាប និងជាក្រុមហ៊ុនអាកាសចរណ៍ Hybrid ប្រចាំឆ្នាំនៅអាស៊ី» ពីស្ថាប័ន CAPA

ភ្នំពេញ៖ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ – ក្រុមហ៊ុន Vietjet ទទួលបានពានរង្វាន់ «ក្រុមហ៊ុនអាកាសចរណ៍ផ្តល់ជូនសំបុត្រយន្តហោះតម្លៃទាបនិងជាក្រុមហ៊ុនអាកាសចរណ៍...

កាន់តែប្លែក! ជាមួយវគ្គពិសេសនៃកម្មវិធី«ត្រឡប់ទៅកាន់ភាពយុវវ័យ» នៅថ្ងៃទី​ ០៣ ខែតុលា

ជំនួបបេក្ខជនពិសេសៗ លើឆាកកម្មវីធី «ត្រឡប់ទៅកាន់ភាពយុវវ័យ» ក្នុងវគ្គពិសេស នៅថ្ងៃទី០៣ ខែតុលានេះ ៖ តើនរណានឹងជាម្ចាស់ជ័យលាភីប្រាក់រង្វាន់ ៤លានរៀល?...

លទ្ធផលកិច្ចប្រជុំសម្របសម្រួលរវាងក្រុមហ៊ុន PassApp និងតំណាងអ្នកបើកបរ

ភ្នំពេញ ៖ ស្តីពីសំណើរបស់ដៃគូអ្នកបើកបរកាលពីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៦ ដៃគូអ្នកបើកបរម៉ូតូកង់បីរបស់ក្រុមហ៊ុន PassApp...