event

ចេញហើយ…! Galaxy ស៊េរី A51 និង A71 ដ៏ទំនើបអស្ចារ្យ ជំនាន់ថ្មីរបស់ សាមសុង ដាក់សម្ពោធ ជាផ្លូវការ នៅទីក្រុង ចាហ្គាតា-ប្រទេស ឥណ្ឌូណេស៊ី!

ភ្នំពេញ ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២០៖ ក្នុងដើមឆ្នាំ 2020 នេះក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង ពិតជាបាន ផ្តល់ជូននូវអ្វី ដែលថ្មី ទំនើប និងកាន់តែធំ អស្ចារ្យ ដល់អតិថិជនរបស់ខ្លួន ទូទាំងពិភពលោកមែន! ឆ្លងតាមការដាក់ សម្ពោធជាផ្លូវការ កាលពីថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២០ ដែលបានធ្វើឡើង នៅទីក្រុងចាហ្គាតា ប្រទេសឥណ្ឌូណេស៊ី ដែលមានឈ្មោះថា <> ក្រុមហ៊ុន សាមសុង បានបញ្ចេញស្មាតហ្វូន ជំនាន់ចុងក្រោយ របស់ខ្លួនចំនួន ២ ម៉ូឌែលទៀតដែល ស្ថិតក្នុងត្រកូល A ស៊េរី!

ម៉ូឌែលទាំង ២ ស៊េរីដែល កំពុងតែពញ្ញាក់ និងធ្វើឱ្យ ពិភពលោកមាន ការចាប់អារម្មណ៍ ខ្លាំង បំផុតនោះគឺស៊េរី Galaxy A51 និង Galaxy A71! ក្រោយពី ការសម្ពោធ និងដាក់ ឱ្យអ្នកចូលរួម កាន់ប៉ះផ្ទាល់រួចមក Galaxy A51 និង Galaxy A71 ទាំងពីរនេះ គឺពិតជាមាន រូបរាងស្រស់ ស្អាតខ្លាំង និងទាក់ទាញ ជាទីបំផុត ជាពិសេស បានបំពាក់នូវ លក្ខណៈពិសេសៗ ជាច្រើនទៀតដែលពុំ ធ្លាប់មានក្នុង ខ្សែស្រឡាយ ត្រកូល A កន្លងមក!

សូមបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍ ដាក់សម្ពោធដ៏អស្ចារ្យ និងរំជើបរំជួល ជាទីបំផុតនេះ តារាតំណាងផលិតផល សាមសុង អន្តរជាតិចំនួន ៤ រូប របស់ក្រុមចម្រៀង BLACKPINK ដ៏ល្បីល្បាញបំផុតរបស់ ប្រទេស កូរ៉េក៏បានបង្ហាញខ្លួន និងផ្តល់ជូននូវភាព រំភើប សប្បាយរីករាយក្នុងការ ដាក់សម្ពោធ នោះផងដែរ។

ក្រុមហ៊ុន សាមសុង បានបញ្ជាក់ថា ចំពោះវត្តមាន ស្មាតហ្វូនជំនាន់ថ្មីដ៏ទំនើបអស្ចារ្យស៊េរី Galaxy A51 និង Galaxy A71 នេះគឺនឹងធ្វើការដាក់លក់ ជាផ្លូវការលើទីផ្សារ ក្នុងប្រទេសកម្ពុជាពេលខាងមុខឆាប់ៗនេះ។ ដូច្នេះសូមអតិថិជន ទាំងអស់ កុំភ្លេចរង់ចាំតាមដានព័ត៌មានលម្អិត ទាំងអស់គ្នាថា តើវាពិតជា មានអស្ចារ្យ និងឡូយប៉ុណ្ណា! ខ្ញុំថាឡូយគឺឡូយហើយ…! ឃើញហើយ…បើមិនលង់បាក់ចិត្តទេហ៊ានភ្នាល់ ក៏បានដែរ!

ជាមួយនឹងព្រឹត្តិការណ៍ កម្រិតអន្តរជាតិនេះសម្រាប់ ប្រទេសកម្ពុជាយើង ក៏មានប្រតិភូជាច្រើនរូបចូលរួមក្នុងកម្មវិធីនោះ ផងដែរដោយ ក្នុងនោះរួមមាន ដូចជា៖ គណៈគ្រប់គ្រងផលិតផល ផ្នែកទូរស័ព្ទដៃរបស់ក្រុមហ៊ុន សាមសុងប្រចាំ ប្រទេសកម្ពុជា ក្រុមរាំតំណាងផលិតផល សាមសុង OMG និងជាពិសេស តារា តំណាងផលិតផល ក្រុមហ៊ុន សាមសុង កម្ពុជា ដ៏ស្រស់ស្អាតគឺកញ្ញា មាន សូនីតា ផងដែរ ។

ដោយឡែកខាងក្រោមនេះ គឺជាទំហំ និងលក្ខណៈពិសេសៗត្រួសៗនៃស្មាតហ្វូនស៊េរី Galaxy A51 និង Galaxy A71 ជំនាន់ចុងក្រោយប្រចាំឆ្នាំ២០២០នេះ៖

  • Samsung Galaxy A71
  • អេក្រង់៖ 6.7” FHD+ Super AMOLED, Infinity-O Display
  • កាមេរ៉ាក្រោយ៖ 4 គ្រាប់ (64 MP, 12 MP Ultra-Wide, 5 MP Macro, 5 MP)
  • កាមេរ៉ាមុខ៖ 32 MP
  • រ៉េម៖ 6GB / 8GB
  • មេម៉ូរី៖ 128 GB អាចបន្ថែក្រៅបានរហូតដល់ 512 GB
  • រន្ធដាក់ស៊ីម៖ ដាក់ស៊ីមកាតបាន 2
  • ថាមពលថ្ម៖ 4,500 mAh (25W Fast charging) / C-Type
  • បច្ចេកវិទ្យាដោះសោរ៖ ស្កេនក្រយៅដៃលើអេក្រង់
  • Samsung Galaxy A51
  • អេក្រង់៖ 6.5” FHD+ Super AMOLED, Infinity-O Display
  • កាមេរ៉ាក្រោយ៖ 4 គ្រាប់ (48 MP, 12 MP Ultra-Wide, 5 MP Macro, 5 MP Depth)
  • កាមេរ៉ាមុខ៖ 32 MP
  • រ៉េម៖ 6GB / 8GB
  • មេម៉ូរី៖ 128 GB អាចបន្ថែក្រៅ បានរហូតដល់ 512 GB
  • រន្ធដាក់ស៊ីម៖ ដាក់ស៊ីមកាតបាន 2
  • ថាមពលថ្ម៖ 4,000 mAh (15W Fast charging)
  • បច្ចេកវិទ្យាដោះសោរ៖ ស្កេនក្រយៅដៃ លើអេក្រង់

សូមជម្រាបដល់អតិថិជន ដែលកំពុងតែ ចង់បាន ចង់ជាវ ចង់ប៉ះ ចង់ឃើញផ្ទាល់ ទាំងអស់ថា នេះគ្រាន់តែជាលក្ខណៈពិសេស មួយចំនួនប៉ុណ្ណោះ…យើងនៅ មានចំណុចអស្ចារ្យ ជាច្រើនទៀតដែល ក្រុមហ៊ុន សាមសុង នឹងធ្វើការជម្រាបជូននៅពេលខាងមុខ ដ៏ឆាប់នេះជាមួយ នឹងតម្លៃជាក់ស្តែងនៅក្នុងទីផ្សារ ព្រះរាជាណាចក្រកម្ពុជា ផងដែរ!

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញ មកកាន់សាខា និងដេប៉ូចែកចាយ របស់ក្រុមហ៊ុន សាមសុង ដោយផ្ទាល់ណាមួយ ដែលនៅជិតលោកអ្នកបំផុត ឬអាចទំនាក់ទំនង មកកាន់លេខ 1800 20 3232 !

Most Popular

To Top