event

ម៉ាស៊ីនត្រជាក់ សាមសុង Wind-FreeTM Premium សំណព្វចិត្តសម្រាប់លោកអ្នក មានលក់ជាផ្លូវការ ទូទាំងប្រទេស កម្ពុជា ហើយ!!

ភ្នំពេញថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០៖ កាន់តែឡូយ កាន់តែឆ្លាតវៃ កាន់តែសន្សំសំចៃ និងកាន់តែទំនើប!ម៉ាស៊ីនត្រជាក់ សាមសុង Wind-FreeTM Premium ថ្មីស៊េរីចុងក្រោយ បំផុតដែលផលិតផឡើងយ៉ាងល្អបំផុតជា មួយនឹងរូបរាងដ៏ទាក់ទាញ និងបំពាក់ មកជាមួយនឹងបច្ចេកវិទ្យាដ៏ឆ្លាតវៃបំផុតដែលផ្តល់នូវភាព ត្រជាក់ប្រកបដោយផាសុកភាព នៅពេលនេះបានម្ពោធដាក់លក់ជាផ្លូវការទូទាំងប្រទេសកម្ពុជាយើងហើយ!

ជាការពិតណាស់ ម៉ាស៊ីនត្រជាក់ សាមសុង Wind-FreeTM Premium ស៊េរីថ្មីនេះពិតជាមានភាពវៃឆ្លាត និងទំនើបអស្ចារ្យជាទីបំផុត…ឆ្លាតរហូតដល់ថ្នាក់អាច ធ្វើឱ្យអតិថិជនទាំង អស់លាន់មាត់ថាវា គឺពិតជាល្អលើសពី ម៉ាស៊ីនត្រជាក់! ចង់ដឹងណាស់ថា តើវាអស្ចារ្យ និងឡូយប៉ុណ្ណានោះសូមមកមើលលក្ខណៈពិសេស ខាងក្រោមនេះទាំងអស់គ្នា៖

  • Wind-Free Cooling
    ជាបច្ចេកវិទ្យាដែលផ្តល់នូវភាពត្រជាក់ បែបធម្មជាតិលឿន និងអាចរក្សា ភាពត្រជាក់ឱ្យមានស្ថេរភាព និងចេញមកយឺតៗ ធ្វើឱ្យត្រជាក់សព្វពាសពេញ បន្ទប់គ្មានខ្យល់រំខានតាមរយៈរន្ធទាំង 23,000!
  • Wind-Free AI Auto Cooling
    ផ្តល់នូវភាពត្រជាក់បានលឿនផ្តល់សំណើម និងមានផាសុកភាពជា ទីបំផុត! មានន័យថាបន្ទប់, គេហដ្ឋាន ឬការិយាល័យរបស់ លោកអ្នកចុះត្រជាក់បានលឿន ជាមួយមុខងារ (Fast Cooling) ព្រមទាំងបច្ចេកវិទ្យា (Dehumidification) ដែលមានសមត្ថភាពអស្ចារ្យក្នុងការកំណត់សំណើមដ៏ល្អ ស័ក្តិសមបំផុត! ជាពិសេសពេល ដែលសីតុណ្ហភាពចុះត្រជាក់ដល់កំណត់នោះវានឹងធ្វើការ ផ្លាស់ប្តូរទៅមុខងារ Wind-Free តាមអ្វីដែលលោកអ្នកចង់បាន! ពិតជាឡូយខ្លាំងណាស់!
  • Digital Inverter Boost
    ជាមួយនឹងបច្ចេកវិទ្យា Wind-Free Mode ជួយសន្សំសំចៃ ថាមពលរហូតដល់ 77%! តែប៉ុណ្ណេះលោកអ្នកនឹងអស់ បារម្ភជាមួយនឹងការចំណាយច្រើន លើវិកយប័ត្រភ្លើងទៀតហើយ!
  • Motion Detector Sensor
    បច្ចេកវិទ្យានេះវិញគឺ ធ្វើឱ្យអ្នកមានអារម្មណ៍ត្រជាក់ ស្រួលខ្លួនកាន់តែមានប្រសិទ្ធភាពដោយស្វ័យប្រវត្តិយោង ទៅតាមចលនារបស់អ្នក ដោយធ្វើការបញ្ចេញខ្យល់ត្រជាក់មកប៉ះដោយផ្ទាល់ ឬដោយ ប្រយោលទៅតាមតម្រូវការ នៃការចង់ បានរបស់អ្នក! ដូច្នេះលោកអ្នកនឹងទទួលបានការ សន្សំសំចៃកាន់តែខ្ពស់បន្ថែមទៀតដោយ វាធ្វើការវិភាគ និងចាប់យកវត្តមានរបស់ មនុស្សហើយវានឹងធ្វើការបិទ ឬបើកម៉ាស៊ីន ដោយប្រវត្តិ! បែបនេះមិនបាច់បារម្ភរឿងភ្លេចបិទម៉ាស៊ីនត្រជាក់ទៀតទេ! ឡូយនោះ…ឡូយ!!
  • Tri-Care Filter
    ជាបច្ចេកវិទ្យាដែលវៃឆ្លាត ក្នុងការចាប់ យកនូវធូរលីដី មេរោគ បាក់តេរី សារធាតុអាឡែកហ្សី និងវីរុសផ្សេងៗបានរហូតដល់ 99%! ម៉េចដែរប៉ុណ្ណឹង? មានសាមសុង Wind-FreeTM Premium ដូចមានវិជ្ជបណ្ឌិតថែរក្សា សុខភាព សម្រាប់គ្រួសារលោកអ្នកចឹងដែរ!
  • Easy Filter Plus
    មានក្រឡាញឹកដែលចាប់ យកធូរលីដីបានយ៉ាងល្អបំផុត ដោយរក្សាឱ្យ Evaporator ស្អាត និងងាយស្រួលក្នុងការ ដុសលាងសម្អាត!
  • Auto Clean
    នេះគឺជាបច្ចេវិទ្យាដ៏អស្ចារ្យ និងវៃឆ្លាតបំផុត ដែលមានមុខងារ Auto Clean 3 ដំណាក់កាលដោយស្វ័យប្រវត្តិក្នុងការលាងសម្អាតធ្វើឱ្យ Evaporator របស់ម៉ាស៊ីន ត្រជាក់ស្អាត និងមានអនាម័យជានិច្ច! ឡូយខ្លាំងណាស់! បានសុខភាពល្អ និងចំណេញលើចំណេញតែម្តង!!

យ៉ាងម៉េចដែរ? ជាមួយនឹងលក្ខណៈពិសេសៗ ខាងលើនេះ គឺដល់ពេលដែលលោកអ្នកធ្វើការសម្រេចចិត្តផ្លាស់ប្តូរ ម៉ាស៊ីនត្រជាក់ដែលមានបញ្ហា ដល់លោកអ្នកចេញហើយ!

សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកសាកសួរ ដោយផ្ទាល់តាមហាងលក់ និងចែកចាយ ផលិតផល សាមសុងដែលនៅជិតលោកអ្នកបំផុត ឬក៏លោកអ្នកក៏អាចទំនាក់ទំនង មកកាន់លេខ៖ 1800 203 232 !!

Most Popular

To Top