event

ប្រាសាក់ ផ្តល់កម្ចី សហហិរញ្ញប្បទានដល់ សហគ្រាស ធុនតូច និងមធ្យម

ប្រាសាក់ ដែលជាគ្រឹះស្ថាន ហិរញ្ញវត្ថុធំជាងគេនៅ កម្ពុជា បានចូលរួមក្នុង «គម្រោង សហហិរញ្ញប្បទានទ្រទ្រង់ សហគ្រាសធុនតូច និងមធ្យម» ដែលជាគំនិតផ្ដួចផ្ដើមរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងផ្ដល់កម្ចី ដែលមានអត្រាការប្រាក់ទាប ដើម្បីជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។

គម្រោងឥណទាននេះនឹងធ្វើឱ្យប្រាសាក់អាចផ្ដល់ កម្ចីដល់សហគ្រាសធុនតូច និងមធ្យម ដែលត្រូវការទុនវិនិយោគរហូតដល់ 1,26 ប៊ីលានរៀល (ឬ 30 ម៉ឺនដុល្លារ) ឬ ទុនបង្វិលរហូតដល់ 840 លានរៀល (ឬ 20 ម៉ឺនដុល្លារ) នៅក្នុងមុខរបរអាជីវកម្មរបស់ខ្លួន ជាមួយអត្រាការប្រាក់ពិសេសទាបបំផុត 7% ក្នុងមួយឆ្នាំ និងរយៈពេលកម្ចីរហូតដល់ 4 ឆ្នាំ។

លោក សាយ សូនី អនុប្រធាន នាយកប្រតិបត្តិរបស់ ប្រាសាក់ បានមានប្រសាសន៍ថា ឥណទានសហហិរញ្ញប្បទានទ្រទ្រង់ សហគ្រាសធុនតូចនិងមធ្យមនេះ ជាប្រភេទកម្ចីដែលប្រាសាក់ និង ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា (SME Bank) ដែលជាតំណាងរាជរដ្ឋាភិបាលកម្ពុជា បានសហការគ្នាក្នុងការផ្តល់ សហហិរញ្ញប្បទានបដិភាគស្មើគ្នាដល់អតិថិជនដែលជាសហគ្រាសធុនតូច និងមធ្យម ជាមួយអត្រាការប្រាក់ទាប ដើម្បីជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យអាទិភាព ដូចជាផ្នែកកម្មន្ត សាល និងសិប្បកម្ម សម្រាប់ជំនួសឱ្យការនាំចូល បម្រើសេចក្ដីត្រូវការ ក្នុងស្រុក ឬ បម្រើជាធាតុចូល នៅក្នុងការផលិតរបស់ក្រុមហ៊ុនធំៗជាដើម និងដើម្បីបង្កើត ឱកាសការងារ។

ចំពោះសហគ្រាសធុនតូច និងមធ្យម ដែលមានតម្រូវការ ដើមទុន អាចដាក់ពាក្យស្នើសុំកម្ចីក្រោមគម្រោងសហហិរញ្ញប្បទាននេះ ពីសាខាប្រាសាក់ ដែលនៅជិតលោកអ្នកបំផុត ឬ ទូរស័ព្ទមកលេខ 023 999 911 ឬ 086 999 911 ឬ 096 999 9911 ដើម្បីទទួលបានព័ត៌មានបន្ថែម។

លោកបន្តថា «ក្នុងរយៈកាលនៃការរាតត្បាតជំងឺកូវីដ 19 នេះ ប្រាសាក់ នៅតែបន្តផ្ដល់សេវាហិរញ្ញវត្ថុជូនអតិថិជនជាធម្មតា។ តាងនាមថ្នាក់គ្រប់គ្រងនិងបុគ្គលិកទាំងអស់របស់ប្រាសាក់ ខ្ញុំបាទសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះអតិថិជនដែលបានគាំទ្រនិងប្រើប្រាស់សេវាឥណទានប្រាសាក់ និងសូមគោរពជូនពរចំពោះអតិថិជនទាំងអស់ សូមមានសុខភាពល្អ និងមានសុវត្ថិភាពគ្រប់ៗគ្នា ក្នុងពេលវេលាដ៏លំបាកនេះ។ សូមចូលរួមសកម្មភាពការពារខ្លួនអ្នកផ្ទាល់ ក្រុមគ្រួសារ សហគមន៍ និងសង្គមជាតិយើង។ យើងរួមគ្នាដើម្បីបង្ការការឆ្លងជំងឺកូវីដ19 និងរក្សាសុវត្ថិភាពកាន់តែខ្ពស់»។

PRASAC Offers Co-Financing Scheme Loans to SME in Cambodia
PRASAC, the largest financial institution in Cambodia, has participated in the “SME Co-Financing Scheme,” an initiative of the Royal Government of Cambodia, aimed at providing low-interest loans to bolster and develop the small and medium sized enterprises in Cambodia.

This loan scheme will enable PRASAC to provide loans to small and medium enterprises with an investment capital up to KHR 1.26 billion (or USD 300,000) or with working capital up to KHR 840 million (or USD 200,000) for their businesses with a special interest rate of 7% per annum and loan term up to 4 years.

Say Sony, Executive Vice President of PRASAC, said that the SME Co-financing Scheme Loan is a type of loan that PRASAC and SME Bank of Cambodia, representing the Royal Government of Cambodia, cooperates to provide equally co-financing loans to SMEs with low interest rate to bolster and develop the small and medium-sized enterprises in prioritized sectors such as manufacturing and handicrafts to replace the import, fulfill domestic consumption or act as inputs in the production of large companies, and to create employment opportunities.

Small and medium sized enterprises which need capital can apply for this loan under the SME Co-Financing Scheme at any PRASAC’s branch closest, or call 023 999 911 or 086 999 911 for more information.

Mr. Sony continued, “Amidst Covid-19 pandemic PRASAC still provides loans to clients as normal. On behalf of Management and staff of PRASAC, I would like to thank all the borrowers who have supported and use PRASAC’s loan services and would like to wish you all the good health and safety in this tough time. Please take cautious actions to protect yourself, your family, your community and our nation as a whole. And let’s join together to fight COVID-19 outbreak and stay safer.”

Most Popular

To Top