event

មើលរំលងម៉េចបានទៅ… បើម៉ាស៊ីនបោក សម្លៀកបំពាក់ Samsung Active DualwashTM 21 គីឡូបោក បានស្អាតល្អ មានគុណភាព និងអត្ថប្រយោជន៍ ច្រើនម្លឹងៗនោះ…!!

ភ្នំពេញ ថ្ងៃទី ០៥ ខែមិថុនា ២០២០៖ ការបោកគក់ សម្លៀកបំពាក់ មិនមែនជាការងារងាយស្រួលឡើយ ជាពិសេសនៅ ក្នុងប្រទេសក្តៅ សម្បូរធូលីដី និងភ្លៀងធ្លាក់ញឹកញាប់ដូចជានៅប្រទេសកម្ពុជា ធ្វើឱ្យសម្លៀក បំពាក់ប្រឡាក់ខ្លាំង។ ជាទូទៅ ទោះបីជាមានម៉ាស៊ីនបោកគក់ក៏ដោយ ក៏អ្នកប្រើប្រាស់ភាគច្រើនត្រូវការ ការត្រាំ និងដុសជម្រះកន្លែងដែលមានក្អែលប្រឡាក់ខ្លាំងនៅលើសម្លៀកបំពាក់ មុននឹងដាក់ ចូលទៅក្នុងម៉ាស៊ីនបោកគក់។ ដូច្នេះហើយបានជា សាមសុង បានបង្កើតនូវបច្ចេកវិទ្យាថ្មីៗជាច្រើន តម្រូវតាមភាពចាំបាច់ របស់អ្នកប្រើប្រាស់។

ដោយយល់ច្បាស់ពីសេចក្តីត្រូវការ និងធ្វើឱ្យការរស់នៅប្រចាំថ្ងៃរបស់ស្ត្រីមេផ្ទះមានភាពកាន់តែងាយស្រួល និងកាន់តែទាន់សម័យបំផុតនោះ ក្រុមហ៊ុន សាមសុង បានរចនា និងផលិតឡើងនូវម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung Active DualwashTM ស៊េរី WA21M8700GV/ST ដែលមានចំណុះធំ…បោកបានច្រើនមានគុណភាពល្អអាចបោកសម្លៀក បំពាក់បានដល់ទៅ 21 គីឡូក្រាម ជួយសន្សំសំចៃ ពេលវេលា ថវិកាដោយបោកតែម្តងហើយ មិនចាំបាច់រង់ចាំបោកច្រើនដង និងបោកជម្រះ បានស្អាតល្អ មានសំឡេងស្ងាត់ ជួយសន្សំសំចៃ ខ្ពស់ និងប្រើបានយូរទៀតផង!

ជាមួយនឹងម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung Active DualwashTM 21 គីឡូក្រាមនេះត្រូវបានបំពាក់មកជាមួយនឹង ចានបោក ឬទម្រជ័រមានរាងអង្កាញ់ៗដូចជាក្តារបោកគក់សម្រួលដល់ការបោក ឫត្រាំសម្លៀកបំពាក់ ណាដែលប្រឡាក់ខ្លាំងមុន នឹងដាក់ចូលទៅក្នុងម៉ាស៊ីន។

អ្វីដែលពិសេសមួយទៀតនោះ គឺម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung Active DualwashTM 21 គីឡូក្រាមនេះផងដែរមានប្រព័ន្ធទឹក ដែលអាចបិទ និងបើកលើប៊ូតុងតែមួយ។ មានន័យថាសម្រាប់ ទឹកដែលបានប្រើប្រាស់រួចនៅលើទម្រជ័រក្នុងដំណាក់កាលដំបូងនោះយើងអាចចាក់បញ្ចូលទៅ ក្នុងម៉ាស៊ីនបោកគក់តែម្តង!

ពិសេសជាងនេះ ទៅទៀត ម៉ាស៊ីនបោកគក់ Samsung Active DualwashTM ក៏បានបំពាក់នូវមុខងារឆ្លាតវៃ ដ៏ទំនើប បន្ថែមជាច្រើនទៀតដូចជា៖

  1. Magic Dispenser

កង្ហាវាយបំបែកម្សៅសាប៊ូ ឬសាប៊ូទឹកបោកខោអាវ ជាមួយនឹងស្លាបចក្រទាំង ៦ ធ្វើឱ្យសាប៊ូរលាយបានយ៉ាងល្អបំផុតក្នុងទឹកដោយបង្កើត បានជាពពុះសាប៊ូ ហើយជ្រាបចូលទៅក្នុងសាច់ក្រណាត់បានយ៉ាងល្អឥតខ្ចោះមុននឹងម៉ាស៊ីនចាប់ផ្តើម ប្រតិបត្តិការបោកគក់។

  1. Magic Filter (Powerful Filtration)
    គឺជាតម្រងពីរជាន់ដែល មានសមត្ថភាពអាចចាប់ យកភាពកខ្វក់ កម្ទេចកំទីផ្សេងៗបានយ៉ាងល្អ មិនឱ្យតោងជាប់ លើសាច់ក្រណាត់ បានយ៉ាងល្អឥតខ្ចោះ!
  2. WobbleTM Technology
    ជួយកាត់បន្ថយការប្រទាក់គ្នានៃសម្លៀកបំពាក់ ដែលជាមូលហេតុធ្វើឱ្យសម្លៀកបំពាក់ជ្រួញ និងរមួលចូលគ្នា។
  3. Less Noise & Energy
    បច្ចេកវិទ្យា Digital Inverter ធ្វើឱ្យម៉ាស៊ីនមាន សំឡេងស្ងាត់ល្អ ស៊ីភ្លើងតិច គ្មានសំឡេងរំខាន ប្រើប្រាស់បានយូរ និងធានាជូនលើ ម៉ូទ័ររហូតដល់ 11 ឆ្នាំ!
  4. Hot Water
    អាចបោកជាមួយនឹងទឹកក្តៅ សម្រាប់ជម្រះសម្លៀកបំពាក់ ដែលប្រឡាក់ខ្លាំង ល្អសម្រាប់សាច់ក្រណាត់!
  5. Smart Check
    App Samsung Smart Washer/Dryer
    អាចឱ្យលោកអ្នកឆែករកបញ្ហា និងដំណោះស្រាយ
    តាមទូរស័ព្ទដៃរបស់ម៉ាស៊ីនដោយខ្លួនឯង សន្សំសំចៃការចំណាយ!

យ៉ាងម៉េចដែរសុភាពនារី ស្ត្រីមេផ្ទះ និងមេគ្រួសារដ៏ឆ្លាតវៃទាំងអស់គ្នា…? ត្រូវចិត្តអត់ប៉ុណ្ណឹង? នៅចាំអីទៀត…? ប្រញាប់ជាវឥឡូវនេះភ្លាមទៅ?

ដើម្បីជ្រាបឱ្យកាន់តែច្បាស់ សូមអញ្ជើញទៅទស្សនាដោយផ្ទាល់ នៅតាមហាងដេប៉ូចែកចាយផលិតផល សាមសុង ទូទាំងប្រទេសដែល នៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនរបស់យើងតាមរយៈលេខទូរស័ព្ទ៖ 1800 203 232!

បញ្ជាក់៖ រាល់ការជាវម៉ាស៊ីនបោកសម្លៀកបំពាក់ Active DualwashTM តាមបណ្តាដេប៉ូចែកចាយផលិតផល សាមសុង ទាំងអស់កុំភ្លេចសួររកបណ្ណធានា!

Most Popular

To Top