event

ញាក់សាច់…ចេញមកមួយៗ អស់ស្ទះម៉ង! ស្មាតហ្វូនជំនាន់ថ្មី…ល្បីថាខ្លាំងមិនធម្មតាស៊េរី Samsung Galaxy A21s មានលក់ក្នុងប្រទេសកម្ពុជាហើយ…!! អេក្រង់ធំច្បាស់ ថតស្អាតកប់ស៊េរី ថ្មកាន់ប្រើឡើងហត់…!!!

ភ្នំពេញ ថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០២០៖ ពិតជាមិនសរសើរមិនបានមែន…! ក្នុងខែនេះក្រុមហ៊ុន សាមសុង បាននាំមកនូវភាពភ្ញាក់ផ្អើល និងមិនគួរមិនឱ្យជឿបន្តទៀតហើយ ដោយខ្លួនបានបញ្ចេញ និងធ្វើការដាក់លក់ផ្លូវការនូវស្មាតហ្វូនជំនាន់ថ្មី ខ្សែស្រឡាយត្រកូលស៊េរី Samsung Galaxy A21s ក្នុងព្រះរាជាណាចក្រកម្ពុជា យើងហើយ!

Galaxy A21s

ឡូយម៉េស ស្មាតហ្វូនស៊េរី A ទើបចេញថ្មីរបស់យើង! Galaxy A21s អេមហួស មុខងារកាលីបៗ ចំណែកតម្លៃវិញត្រឹមតែ $249 ប៉ុណ្ណោះ សំខាន់ទិញឥឡូវ បានទាំងលេខពិសេស តម្លៃដល់ទៅ $29 និងទទួលបានការបញ្ចុះតម្លៃដល់ទៅ 50% ទៅលើការប្តូរអេក្រង់ថ្មីទៀតផង! រួសរាន់ឡើង ដើម្បីទទួលយកនូវស្មាតហ្វូនដែលមានកាមេរ៉ាដល់ទៅ 4 ថតស្អាត ច្បាស់ អស់ទាស់ អេក្រង់ធំ ហើយនិងថាមពលថ្មធំដល់ទៅ 5000 mAh រកណាបាន!

បាន​បង្ហោះ​ដោយ Samsung នៅ ច័ន្ទ 1 មិថុនា 2020

សូមបញ្ជាក់ថាស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy A21s នេះត្រូវបានផលិត និងរចនាឡើងជាមួយនឹងសមត្ថភាព អស្ចារ្យលើសពីការរំពឹងដែល មិនធ្វើឲ្យអតិថិជនទាំងអស់ខកបំណងឡើយ! ចេញមកលើនេះក្រុមហ៊ុន សាមសុង ពិតជាមិនបានគិតពីរឿងចំណេញ និងចំណាយឡើយធ្វើយ៉ាងណាអាចផ្តល់ ជូននូវស្មាតហ្វូនដែលមាន លក្ខណៈពិសេសៗ អស្ចារ្យ និងអាចបំពេញតាម តម្រូវការប្រើប្រាស់របស់អតិថិជនបាន។

Samsung Galaxy A21s មានអេក្រង់ធំទំហំ 6.5” ដាំមកជាមួយនឹង កាមេរ៉ាក្រោយចំនួន 4 គ្រាប់ទំហំ (48 MP+ 8 MP + 2 MP + 2 MP), កាមេរ៉ាមុខទំហំ 13 MP (Selfie បានស្អាតឥតខ្ចោះ), កម្លាំងថាមពលខ្លាំង 5,000 mAh (សាកថ្មលឿន), មេម៉ូរី 6 GB, អង្គផ្ទុក 64 GB (អាចថែមបាន 512 GB)! អូហូ…! អែមណាស់!! មកក្នុងសំណុំប៉ុណ្ណេះបែបថ្លៃហើយមើលទៅ? អត់ថ្លៃទេ…ខ្ញុំហ៊ានធានា…!តម្លៃគឺពិសេសសឹងតែ មិនគួរឱ្យជឿទាល់តែសោះ!

ស្មាតហ្វូនស៊េរីថ្មីដ៏ស្រស់ស្អាតនេះ បានដាក់លក់ជាផ្លូវការ នៅតាមបណ្តាហាងទំនើបសាមសុង និងដេប៉ូចែកចាយទូរស័ព្ទសាមសុង ទូទាំងប្រទេសកម្ពុជាជាមួយ នឹងតម្លៃត្រឹមតែ $249 ដែលភ្ជាប់ជាមួយជម្រើស ៣ពណ៌រួមមាន៖ពណ៌ខ្មៅ ពណ៌ស និងពណ៌ខៀវ ជាងនេះទៅទៀត រាល់ការជាវ Samsung Galaxy A21s ឥឡូវនេះលោកអ្នកនឹង ទទួលបានលេខពិសេស តម្លៃដល់ទៅ$29 និងទទួលបានការបញ្ចុះ តម្លៃដល់ទៅ 50% លើការប្តូរអេក្រង់ថ្មីផងដែរ។ម៉េចដែរ…នៅចាំអីទៀត…? ប្រញាប់ទៅរកជាវ និងប្រើមុនគេឥឡូវនេះភ្លាមទៅ!

សម្រាប់ព័ត៌មានបន្ថែមសូម អញ្ជើញទៅ សាកសួរដោយផ្ទាល់នៅតាម ដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់សេវា បម្រើអតិថិជនតាមរយៈលេខទូរស័ព្ទ៖ 1800-203232 !

Most Popular

To Top