អចលនទ្រព្យ

ក្រុមហ៊ុន​យក្ស​ចិន​ចំនួន៣​ ​ប្រកាស​សាងសង់​​ ទីក្រុង​រណប​ នៅ​ក្រុង​បាវិត

​ភ្នំពេញ​៖​ ​ក្រុមហ៊ុន​យក្ស​ចិន​ចំនួន៣​ ​បាន​ប្រកាស​បង្កើត​ ទីក្រុង​រណប​លើ​ទំហំ​ប្រមាណ​ ​៨០៣​ហិ​ក​តា​ ​នៅ​ទីក្រុង​បាវិត​ ​ខេត្តស្វាយរៀង​ ​ដែល​ជំហាន​ដំបូង​លើ​ផ្ទៃដី​ទំហំ​ ​៥០ហិ​ក​តា​ ​គឺ​មានឈ្មោះ​ថា​ ​OBC​ ​ជា​គម្រោង​បែប​អាជីវកម្ម​អន​ឡាញ​ ​ដែល​ជា​មជ្ឈមណ្ឌល ​ពាណិជ្ជកម្ម​ដ៏​ទូលំទូលាយ​ ​មាន​រួមបញ្ចូល​គ្នា​នូវ​ឧស្សាហកម្ម ​ល្បែង​អន​ឡាញ​ផង​ដែរ​។​

ក្រុមហ៊ុន​ ​Empire​ ​World​ ​Group​ ​កាលពី​ចុង​សប្តាហ៍​មុន​ ​បាន​ចុះហត្ថលេខា​លើ​ កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន ​ប៉ាវ​អីង​គ្រុប​ ​និង​ ​CFMA​ ​(​City​ ​Facility​ ​Management​)​ ​ដើម្បី​ពង្រីក​សក្ដានុពល​ ទីក្រុង​រណប​បាវិត​បន្ថែម​ទៀត​។​

ក្នុង​ពិធី​ចុះហត្ថលេខា​នេះ​ ​ក្រុមហ៊ុន​ទាំង៣​ ​បាន​រួមគ្នា​បង្កើត​គម្រោង​មួយ ​ក្នុងចំណោម​គម្រោង​ជាច្រើន​ទៀត​ លើ​ទី​ដី​បាវិត​ ​ដែល​ជំហាន​ដំបូង​លើ​ផ្ទៃដី​ទំហំ ៥០ហិ​ក​តា​ ​ដែល​គំរោង​នេះ​ផ្តោត​សំខាន់​លើ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ​កាស៊ីណូ​ ​ភោជនីយដ្ឋាន​ ​សណ្ឋាគារ​ ​អា​ផា​ត​ម៉ិ​នក​ម្រិ​ត​ផ្កាយ៥​ ​ជាដើម​។​

នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ ​Empire​ ​World​ ​លោក​ ​Eric​ ​Loo​ ​បាន​មាន​ ​ប្រសាសន៍​ថា​ ​ការ​សហការ​ជាមួយ​ក្រុមហ៊ុន​ចំនួន ២ផ្សេងទៀត​ ​មក​ពី​ប្រទេស​ចិន​នេះ​ ​ដើម្បី​បង្កើត​បច្ចេកវិទ្យា​ថ្មី​ទំនើប​មាន​លក្ខ​ណៈ​ស្ដ​ង់​ដារ​អន្តរជាតិ​ ​ដែល​រដ្ឋាភិបាល​កម្ពុជា​ ​ក៏បាន​ប្រកាស​គាំទ្រ​ជា​ផ្លូវការ​ ​ដើម្បី​ធានា​បាន​នូវ​សន្តិសុខ​ ​សុវត្ថិភាព​ ​លើ​ផ្នែក​បច្ចេកវិទ្យា​ ​ដល់​បណ្ដា​ក្រុមហ៊ុន​វិនិយោគ​នានា​ ​ដូចជា​ក្រុមហ៊ុន​កាស៊ីណូ​ ​និង​ល្បែងភ្នាល់​តាម​អ៊ី​ន​ធឺ​ណេត​ជាដើម​។​

យើង​សហការ​ជាមួយ ​ក្រុមហ៊ុន​ប៉ាវ​អីង​គ្រុប​ ​និង​ ​CFMA​ ​ពីព្រោះ​ក្រុមហ៊ុន​នេះ​ ​ជា​ក្រុមហ៊ុន​មួយ​ដែល​ឈានមុខ​គេ​ ​នៅក្នុង​ទីផ្សារ​ផ្នែក​តុបតែង ​ស្ថាបត្យកម្ម​ចិន​ ​និង​ជា​សញ្ញាសម្គាល់​ល្បីល្បាញ​នៅក្នុង​ប្រទេស​ចិន​ ​ពិសេស​ជាមួយនឹង​ បទពិសោធន៍​ផ្នែក​បច្ចេកទេស​ ​និង​គ្រប់គ្រង​អចលនទ្រព្យ​ ​ជាង​ ​២៥ឆ្នាំ​មក​ហើយ​ ​និង​បាន​គ្រប​ដណ្តប់​ លើ​ប្រទេស​ចំនួន២០​ ​នៅ​ជុំវិញ​ពិភពលោក​ទៀតផង​។

​អគ្គនាយករង​ ​ក្រសួងសេដ្ឋកិច្ច​ ​ហិរញ្ញវត្ថុ​ ​លោក​ ​រស់​ ​ភិរុណ​ ​បាន​បញ្ជាក់​ថា​ ​គម្រោង​ពហុ​ចម្រុះ​របស់​ក្រុមហ៊ុន​ ​Empire​ ​World​ ​មិន​ត្រឹមតែ​ជួយ​ជំរុញ​ សេដ្ឋកិច្ច​កម្ពុជា​ប៉ុណ្ណោះទេ​ ​គឺ​បាន​ជួយ​បង្កើន​ការ​ប្រមូល​ពន្ធ​ជូន​រដ្ឋ​ថែមទៀត​។

​ប្រធាន​សមាគម​អ្នកជំនាញ ​អចលនទ្រព្យ​កម្ពុជា​ ​លោក​ ​ឃាង​ ​ពុទ្ឋី​ ​បាន​មានប្រសាសន៍​ថា​ ​ក្រុង​បាវិត​នឹង​មានការ​រីកចម្រើន ​ឆាប់រហ័ស​ដូចគ្នានឹង​ខេត្ត​ព្រះសីហនុ​ ​និង​ក្រុង​ប៉ោយប៉ែត​ ​ដោយសា​រដ្ឋាភិបាល​បាន​ ដាក់បញ្ចូល​ទីក្រុង​នេះ​ ​ក្នុង​គោល​នយោបាយ​អ​ភិ​វឌ្ឍន័​ វិស័យ​ឧស្សាហកម្ម​ឆ្នាំ២០១៥​ ​២០២៥​ ​ដើម្បី​ប្រែក្លាយ​ទីក្រុង​នេះ ​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ​ឧស្សាហកម្ម​លំដាប់​អន្តរជាតិ​។​

លោក​បន្ត​ថា​ ​“​កត្តា​ភូមិ​សាស្រ្ត​ល្អ​ប្រសើរ​ ​គួបផ្សំ​នឹង​គោលនយោបាយ​អ​ភិ​វ​ឌ្ឈ​ន៍​ ​និង​លើកទឹកចិត្ត​វិនិយោគ​ដល់​វិនិយោគិន​ ​បាន​និង​កំពុង​ធ្វើឲ្យ​ក្រុង​បាវិត​ ទាក់ទាញ​ការ​វិនិយោគ​ជាច្រើន​ ​ពិសេស​អ្នក​វិនិយោគ​ចិន​”​។​ ​លោក​បន្ត​ថា​ ​“​តម្លៃ​ដីធ្លី​នៅ​ទីក្រុង​នេះ​ ​នឹង​កើនឡើង​កាន់តែ​ខ្លាំង​ នា​ពេល​អ​នាគ​ត​ឆាប់​ៗ​នេះ​ ​ដោយ​សា​រកំនើន​សេដ្ឋកិច្ច​ ​និង​លំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស​”​។​

ក្នុង​ឱកាស​ចូល​រួម​សម្ភោ​ធ​ ការដ្ឋាន​សាងសង់​ផ្លូវ​ ល្បឿន​លឿន​ភ្នំពេញ​ ​ព្រះសីហនុ​ ​សម្តេច​តេជោ​ហ៊ុន​ ​សែន​នាយក​រដ្ឋមន្រ្តី​កម្ពុជា​ បាន​ប្រកាស​ពី​គម្រោង​ សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ ​បាវិត​នា​ពេល​ខាងមុខនេះ​ ៕​

ប្រភព៖ www.propertyarea.asia

Related Posts