ព័ត៌មានថ្មីៗ

រកឃើញអ្នកឈ្នះរង្វាន់ ១ម៉ឺនដុល្លារ ទី៤ ទី៥ និងទី៦ ពីស្រាបៀរអាន់ឆ័រ

ភ្នំពេញ៖ កាលពី​​ថ្ងៃទី​ ២៥​ខែមេសាឆ្នាំ​​២០១៩  ស្រាបៀរអាន់ឆ័របានរៀបចំកម្មវិធីប្រគល់រង្វាន់ ជូនអ្នកឈ្នះរង្វាន់ទឹកប្រាក់ ១ម៉ឺនដុល្លារចំនួនបីរូបពីកម្មវិធី “ឈ្នះរង្វាន់ស្រាបៀរនិង ទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រាបៀរអាន់ឆ័រ” ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ក្រុមហ៊ុនស្រាបៀរអាន់ឆ័រ  ក្រុមការងារស្រាបៀរអាន់ឆ័រ​ អ្នកឈ្នះរង្វាន់ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើន។

កម្មវិធី “ឈ្នះរង្វាន់ស្រាបៀរ និងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រាបៀរអាន់ឆ័រ” ត្រូវបានរៀបចំឡើង ជាពិសេសសម្រាប់អតិថិជនរបស់ស្រាបៀរអាន់ឆ័រ ក្នុងគោលបំណងថ្លែងអំណរគុណដ៏ជ្រាលជ្រៅនិងបង្ហាញពី ការ​យកចិត្តទុកដាក់ខ្ពស់​របស់​ក្រុមហ៊ុនស្រាបៀរអាន់ឆ័រ ចំពោះអតិថិជន​ ដែលតែងតែគាំទ្រនិងនិយមជាវស្រាបៀរអាន់ឆ័រ សម្រាប់គ្រប់កម្មវិធីគ្រប់ឱកាស។

លោក កង សុវណ្ណ មកពីខេត្តកោះកុង ដែលជាអ្នកឈ្នះរង្វាន់ទឹកប្រាក់ ១ម៉ឺនដុល្លារ ពីស្រាបៀអាន់ឆ័រ បានមានប្រសាសន៍ថា “ខ្ញុំហូបស្រាបៀរអាន់ឆ័រ នៅពេលមានកម្មវិធី ជួបជុំបងប្អូននិងមិត្តភ័ក្តិ។ខ្ញុំគាស់កំប៉ុងស្រាបៀរ អាន់ឆ័រឃើញត្រូវរង្វាន់មួយម៉ឺនដុល្លារ។កាលនោះខ្ញុំមានអារម្មណ៍ រំភើបរីករាយក្រៃលែងដឹងថាត្រូវរង្វាន់ពីស្រាបៀរអាន់ឆ័រ​ ពីព្រោះពីមុនមិនដែលមានរង្វាន់អញ្ចឹងឥឡូវឃើញត្រូវរង្វាន់ពិតៗ។​ នេះជាលើកទីមួយសម្រាប់ខ្ញុំត្រូវរង្វាន់ធំមួយម៉ឺនដុល្លារ ពីស្រាបៀរអាន់ឆ័រ។ ខ្ញុំផ្តាំផ្ញើឲ្យអតិថិជនសូមជឿជាក់លើស្រាបៀរ អាន់ព័រពិតជាផ្តល់រង្វាន់ពិតៗមែន។“

លោក ធន ឈាងហៃ មកពីខេត្តកណ្តាលដែល ជាអ្នកឈ្នះរង្វាន់ទឹកប្រាក់ ១ម៉ឺនដុល្លារពីស្រាបៀអាន់ឆ័រ បានមានប្រសាសន៍ថា “ខ្ញុំតែងតែពិសាស្រាបៀរអាន់ឆ័រនៅពេលជួបជុំបងប្អូននិងមិត្តភ័ក្តិ។ខ្ញុំមានអារម្មណ៍រំភើបសប្បាយរីករាយនៅពេលដឹងថាត្រូវរង្វាន់ធំ។ខ្ញុំផ្តាំផ្ញើឲ្យបងប្អូនអតិថិជនពិសាស្រាបៀរអាន់ឆ័រដើម្បីមានឱកាសត្រូវរង្វាន់ធំដូចរូបខ្ញុំ”។

ចំណែកឯលោក សុត វែង មកពីខេត្តកណ្តាល ដែលជាអ្នកឈ្នះរង្វាន់ទឹកប្រាក់ ១ម៉ឺនដុល្លារ ពីស្រាបៀអាន់ឆ័របាន មានប្រសាសន៍ថា “ខ្ញុំអារម្មណ៍អររំភើបសប្បាយ នៅពេលដឹងត្រូវរង្វាន់១ម៉ឺនដុល្លារពីស្រាបៀអាន់ឆ័រ។ ខ្ញុំមិនដែលត្រូវរង្វាន់ធំ អញ្ចឹងពីមុនទេ។ខ្ញុំសូមផ្តាំផ្ញើឲ្យបងប្អូនសូម ពិសាស្រាបៀរអាន់ឆ័រឲ្យបានច្រើនពីព្រោះស្រាបៀរអាន់ឆ័រ មានរសជាតិឆ្ងាញ់ព្រមទាំង មានរង្វាន់ជាច្រើន។ ខ្ញុំមានអារម្មណ៍រំភើបខ្លាំង ហើយខ្ញុំនឹងយកលុយនេះទៅពង្រីកមុខរបរ។”

អ្នកឈ្នះរង្វាន់ទឹកប្រាក់ ១ម៉ឺនដុល្លារ ចំនួនបីរូបបានទទួលរង្វាន់ពីលោកHew Foong Yoon ប្រធានគ្រប់គ្រងផ្នែកទីផ្សារប្រចាំប្រទេសនិងលោកFahmi Rajendra ប្រធានគ្រប់គ្រងផ្នែកទីផ្សារនៃ ក្រុមហ៊ុនស្រាបៀរអាន់ឆ័រ។

កម្មវិធីឈ្នះរង្វាន់ស្រាបៀរ និងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រាបៀរអាន់ឆ័រចាប់ផ្តើមពីថ្ងៃនេះ រហូតដល់ដំណាច់ឆ្នាំ២០១៩។រាល់ការជាវស្រាបៀរអាន់ឆ័រ លោកអ្នកនឹងមាន​ឱកាសឈ្នះរង្វាន់ស្រាបៀរអាន់ឆ័រ១កំប៉ុង​១២កំប៉ុង  ២៤កំប៉ុង​ ព្រមទាំងរង្វាន់ទឹកប្រាក់១០០(មួយរយ) ដុល្លារ១០០០(មួយពាន់ដុល្លារ និង១០០០០ (មួយម៉ឺន)ដុល្លារ ពីស្រាបៀរអាន់ឆ័រ។  ក្រុមហ៊ុននឹងរៀបចំពេលវេលាជូនអ្នកឈ្នះរង្វាន់ ទឹកប្រាក់១ម៉ឺនដុល្លារនិងអ្នកឈ្នះរង្វាន់ទឹកប្រាក់១ពាន់ដុល្លារ ដើម្បីបើករង្វាន់ដ៏អស្ចារ្យនេះនៅការិយាល័យរោងចក្រស្រាបៀរអាន់ឆ័រ ។ចំពោះរង្វាន់ផ្សេងទៀតលោកអ្នកអាចបើកភ្លាមនៅ តាមដេប៉ូចែកចាយ ស្រាបៀរអាន់ឆ័រ។បញ្ជាក់៖ដើម្បីបើករង្វាន់ លោកអ្នកត្រូវបង្ហាញ សម្បកកំប៉ុងនិងក្រវិលកំប៉ុងដែលឈ្នះរង្វាន់។

សូមប្រញាប់ឡើង! ជាវស្រាបៀរអាន់ឆ័រ ដើម្បីមានឱកាសឈ្នះរង្វាន់១ម៉ឺនដុល្លាររាល់ខែ! អ្នកឈ្នះបន្ទាប់អាចជារូបអ្នក!!!

​ចំពោះព័ត៌មានបន្ថែមសូមទាក់ទង មកយើងខ្ញុំតាមរយៈលេខ៖ 092 333 900 / 010 833 000។

​រីករាយស្រស់ថ្លា ពិសាដោយការ ទទួលខុសត្រូវ៕

Related Posts