ក្រុមហ៊ុន ព័ត៌មានថ្មីៗ

ទ្រូម៉ាន់នី បានបន្ថែមមុខងារថ្មីរបស់ខ្លួន លើកម្មវិធី TrueMoney app កាន់តែងាយស្រួល ជូនអតិថិជន

ភ្នំពេញ៖ កាលពីថ្ងៃទី៩ ឧសភា ឆ្នាំ២០១៩ ក្រុមហ៊ុនទ្រូម៉ាន់នី បានដាក់ឱ្យប្រើប្រាស់ នូវមុខងារថ្មីបន្ថែមសម្រាប់កម្មវិធី TrueMoney App ដើម្បីផ្តល់ភាពងាយស្រួល និងអត្ថប្រយោជន៍ថ្មីបន្ថែមទៀត ដែលជាតម្រូវការ ដល់អតិថិជនរបស់ខ្លួន ។

លោក ឈុន សារ៉ន នាយកផ្នែកពាណិជ្ជករ នៃក្រុមហ៊ុនទ្រូម៉ាន់នី បានប្រាប់ឱ្យដឹងថា៖ «ការបន្ថែមមុខងារថ្មីក្នុងកម្មវិធី TrueMoney App មានដូចជាមុខងារ ផែនទី និង មុខងារ អាជីវកម្មដៃគូ នេះបានបង្ហាញ ឱ្យឃើញថាក្រុមហ៊ុនទ្រូម៉ាន់នី យល់ច្បាស់ពីតម្រូវការ របស់អតិថិជន ដោយមុខងារ ផែនទី គឺអាចឱ្យអតិថិជនដឹង ពីទីតាំងដៃគូអាជីវកម្ម និងទីតាំងភ្នាក់ងារទាំងអស់ ដែលនៅជិតអតិថិជន ហើយកាន់តែពិសេសទៀត សម្រាប់មុខងារ អាជីវករដៃគូ អតិថិជនទ្រូម៉ាន់នី និងអាចឆែកមើលពី បញ្ជីបញ្ចុះតម្លៃជាច្រើនរបស់ដៃគូ អាជីវកម្មទ្រូម៉ាន់នី»។

លោកបានបន្ថែមទៀតថា ៖ « គេតែងសង្កេតឃើញ ក្រុមហ៊ុនទ្រូម៉ាន់នី តែងតែមាននូវកំណែទម្រង់ថ្មី ជាញឹកញាប់ តែរាល់ការកែប្រែនេះសុទ្ធ តែមានអត្ថប្រយោជន៍»។

លើសពីនេះទៅទៀត រាល់ការបាញ់លុយទូរសព្ទ គ្រប់ប្រព័ន្ធ 5$ នឹងទទួលបានលុយ 1$ ត្រឡប់មកវិញភ្លាមៗ ដែលកំពុងពេញនិយម និងគាំទ្រពីអតិថិជនយ៉ាងខ្លាំង។ ដូច្នេះសម្រាប់អតិថិជន ដែលមានកម្មវិធី TrueMoney App ស្រាប់សូមធ្វើការតម្លើង និងរីករាយជាមួយមុខងារថ្មីនេះ ហើយសម្រាប់អតិថិជន ដែលពុំទាន់មាននូវកម្មវិធី TrueMoney App សូមធ្វើការទាញយក នឹងទទួលនូវបទពិសោធន៍ថ្មី ជាមួយមុខងារថ្មីនេះ ។

ទាញយកកម្មវិធីសូមចុច https://goo.gl/Z9AMEi
ព័ត៌មានបន្ថែមពីកម្មវិធីនេះ អាចទាក់ទង 023 999 639 ឬចូលទៅកាន់ហ្វេសប៊ុក TrueMoney Cambodia៕

Related Posts