ព័ត៌មានថ្មីៗ

ព័ត៌មានបែកធ្លាយ «TrueMoney App គ្រោងផ្តល់ជូនលុយ 50% ត្រឡប់មកវិញ រាល់ការបាញ់លុយ បញ្ចូលទូរស័ព្ទលេខខ្លួនឯង ថ្ងៃទី១ មិថុនានេះ»

ក្រុមហ៊ុនទ្រូម៉ាន់នី​ តែងតែផ្តល់ជូនប្រូម៉ូសិនថ្មីៗ ជាច្រើនជូនអតិថិជន មានដូចជា ទិញសំបុត្រកុនមិនចាំបាច់តម្រង់ជួរ ថង់លាភ ការបញ្ចុះតម្លៃពេលចាយលុយ ការផ្ញើលុយឥតគិតថ្លៃ ២ដងរាល់ខែដែលទទួលបានការគាំទ្រ យ៉ាងខ្លាំងពីអតិថិជន។ តើការផ្តល់ជូនអ្វីដែល បែកធ្លាយថ្មីឆាប់ៗខាងមុខនេះ?

កាលពីប៉ុន្មានថ្ងៃនេះ ក្រុមហ៊ុនបានបង្ហើប ដោយបង្ហោះលេខ 50% ដោយមិនបានបញ្ចាក់ពី ការផ្តល់ជូនថាជាអ្វីនោះទេ នៅលើទំព័របណ្តាញហ្វេកប៊ុករបស់ខ្លួន។ មិនបានមួយថ្ងៃផង ស្រាប់តែមានការចោទសួរ ជាច្រើនចំពោះសារបែកធ្លាយ ក្នុងបណ្តាញតេឡេក្រាម បញ្ជាក់យ៉ាងច្បាស់ថាជា ការផ្តល់ជូនលុយមកវិញ ពេលបញ្ចូលុយទូរសព្ទ តាមការបាញ់លុយ។

តាមការបញ្ជាក់ឲ្យដឹងពី លោកនាយកទីផ្សារ លោក ឈន់ សកល បានឲ្យដឹងថា នេះជាការផ្តល់ជូនថ្មីមួយទៀត ដែលក្រុមហ៊ុនទ្រូម៉ាន់នីនឹងផ្តល់ជូន គឺពិតជាការឲ្យលុយត្រលប់មកវិញ 50% រាល់ការបាញ់លុយទូរស័ព្ទលេខខ្លួនឯង មែន ។ លោកបញ្ជាក់ថា សារបែកធ្លាយនោះ និយាយពីការតម្លើងស្លាកប៉ាណូផ្សព្វផ្សាយ ឲ្យទាន់ខែមិថុនាខាងមុខ។

តាមការញ្ជាក់ពីអតិថិជនបានឲ្យដឹងថា មានតែក្រុមហ៊ុនទ្រូម៉ាន់នីតែមួយគត់ ដែលផ្តល់នូវការបញ្ជូលលុយទូរសព្ទទាបជាងគេ ក្នុងប្រទេសកម្ពុជា។ ប្អូនប្រុស សែ មាគធី ជានិសិត្សសកលវិទ្យាល័យ IU បានប្រាប់ឱ្យដឹងថា៖ «ខ្ញុំបានប្រើប្រាស់ កម្មវិធីទ្រូម៉ាន់នី តាំងពីកម្មវិធីនេះចេញមកដំបូងម្ល៉េះ កាលពីឆ្នាំ 2018 ហើយក្នុងមួយខែខ្ញុំចំណេញបានតិចណាស់ក៏ 2$ ហើយបើគិតជាសាច់ប្រាក់ ចំណេញមិនតិចជាង 50$ ទេ មិនត្រឹមតែចំណេញលុយនោះទេ ចំណេញទាំងពេលវេលាទៀត ។

សម្រាប់អ្នកដែលមិនទាន់ មានកម្មវិធីទ្រូម៉ា់ន់នី កុំភ្លេច ទាញយកដើម្បីទទួល បានលុយត្រលប់មកវិញ ហើយរីករាយទទួលយក 50% រាល់ការបាញ់លុយទូរសព្ទលេខខ្លួនឯង និងអត្ថប្រយោជន៍ជាច្រើនទៀត ចាប់ពីថ្ងៃ១ មិថុនា។ ទាញយកកម្មវិធីសូមចុច https://goo.gl/Z9AMEi ព័ត៌មានបន្ថែមពីកម្មវិធីនេះ អាចទាក់ទង 023 999 639 ឬចូលទៅកាន់ហ្វេសប៊ុក TrueMoney Cambodia ៕

Related Posts