អត្ថបទពាណិជ្ជកម្ម

យេ៎…អបអរសាទរ! Samsung Galaxy A50 និង A30 ជាប់ជាស្មាតហ្វូន ដែលមានការ ស្រឡាញ់គាំទ្រ ច្រើនបំផុត!

ភ្នំពេញ៖តាំងពីការបង្ហាញ វត្តមានស្មាតហ្វូន ជំនាន់ថ្មី ត្រកូល A ស៊េរី Samsung Galaxy A50 និង A30 រួចមកក្រុមហ៊ុន សាមសុង ទទួលបាន របាយការណ៍ និងការឆ្លើយតប ដ៏គួរឱ្យរំភើបរីករាយក្រៃលែង ត្រឡប់មកវិញពីសំណាក់អ្នកដែល ប្រើប្រាស់ស្មាតហ្វូត ទាំងពីម៉ូដែលនេះ ដែលបង្ហាញ ពីលក្ខណៈសម្បត្តិដ៏ទាក់ទាញបំផុត និងអស្ចារ្យជាច្រើន នៃម៉ូឌែលទាំងពីរនេះ!

ខាងក្រោមនេះគឺជាសំដីខ្លះៗរបស់ អតិថិជនដែល បានប្រើប្រាស់ ស្មាតហ្វូន Galaxy A50៖

លោក គីម ណារ៉ា អតិថិជនមួយក្នុងចំណោមអតិថិជនដែលបានប្រើប្រាស់ Samsung Galaxy A50 បានមានចំណាប់អារម្មណ៍នៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០១៩នេះថា គាត់ពិតជាសរសើរក្រុមហ៊ុន សាមសុងណាស់ដែលតែងតែផ្តល់ នូវបច្ចេកវិទ្យាថ្មីៗ ដើម្បីបំពេញតម្រូវការអតិថិជន ហើយសម្រាប់គាត់គឺជាហ្វេនមួយរូប របស់សាមសុងផងដែរ។ លោកបានបន្តថា ពេលខ្ញុំបានប្រើប្រាស់ Samsung Galaxy A50 អស់មួយរយៈពេលកន្លងមកឃើញថា វាពិតជាងាយស្រួលប្រើប្រាស់ សាកថ្មឆាប់ពេញ អេក្រង់វិញផ្តល់ពណ៌ច្បាស់ ត្រជាក់ភ្នែកទោះបីខ្ញុំមើលយូក៏ដោយ ហើយស្កេនម្រាមដៃដោះសោក៏លឿន ខ្ញុំគិតថាតម្លៃប៉ុណ្ណឹងបើធៀបជាមួយមុខងារដែលវាមានវិញ គឺមិនថ្លៃទេ។

ចំណែកអាជីវករ អ្នកលក់រាយម្នាក់ បាននិយាយដោយភាពស្រស់ស្រាយថា សំរាប់អាជីវករ ប្រាក់ចំណេញគឺជាកត្តាសំខាន់មួយ ។ តែយើងក៏ត្រូវពិចារណាពីស្លាកសញ្ញា សេវាកម្មក្រោយ ពេលលក់ និងភាពស្មោះត្រង់ផងដែរ ព្រោះកត្តាទាំងនេះនឹងនាំឲហាងរបស់យើងមានកិត្តិយស កេរ្ត៍ឈ្មោះ និងមានទំនុកចិត្ត ។ ចំពោះទូរស័ព្ទដែល ក្រុមហ៊ុនសាមសុងនាំ ចូលមកគឺងាយស្រួលលក់ណាស់ព្រោះថាបចេ្ចកវិទ្យា ដែលបង្កើតមកគឺផ្តល់ឲ្យអតិថិជន មានភាពងាយស្រួល ទាន់សម័យនិង តម្លៃសមរម្យផងដែរ។

គួររំលឹកផងដែរថា Samsung Galaxy A50 និង A30 ពិតជាបានធ្វើឱ្យអតិថិជន ទាំងអស់របស់ខ្លួនដកចិត្តមិនរួចឡើយ ជាមួយនឹងសោភណភាព រូបរាងដ៏ទាក់ទាញ និងបច្ចេកវិទ្យាទំនើបទាន់សម័យហើយអ្វី ដែលធ្វើឲ្យដកចិត្តមិន បាននោះគឺ៖

* អេក្រង់ Super AMOLED ៖ បង្ហាញរូបភាពម៉ត់ច្បាស់ត្រជាក់ភ្នែកមែនទែន!
* កាមេរ៉ា៖ អាចថតរូបបានយ៉ាងច្បាស់ដូចកាមេរ៉ាអាជីព!
* បច្ចេកវិទ្យាស្កេនម្រាមដៃដោះសោលើអេក្រង់ (On-Screen Fingerprint)!
* សាកថ្មលឿន និងប្រើបានយូរ! និងចុងក្រោយនោះគឺតម្លៃតែម្តង!

ជាមួយនឹងចំណុច ពិសេសៗ លើសគេទាំងនេះលោកអ្នក ពិតជាអាចសម្រេចចិត្តបានយ៉ាងឆ្លាតវៃក្នុងការជ្រើសរើស ស្មាតហ្វូនដ៏ល្អស័ក្តិសមសម្រាប់ ខ្លួនឯង ឬសមាជិកគ្រួសារ បានហើយ។ ដូច្នេះសូមកុំបង្អង់យូរអី! ស្តាប់ 1000 ដង មិនដូចស្មើនឹងកាន់ប្រើផ្ទាល់ 1 ដងឡើយ! នៅចាំអីទៀត?សម្រាប់ព័ត៌មាន បន្ថែមសូមអញ្ចើញមកកាន់ សាខា និងដេប៉ូចែកចាយ របស់ក្រុមហ៊ុន សាមសុង ណាមួយដែលនៅជិត លោកអ្នកបំផុត ឬអាចទំនាក់ទំនងមកកាន់លេខ 1800 20 3232៕

Related Posts