ព័ត៌មានថ្មីៗ អចលនទ្រព្យ

ថ្នា​ក់ដឹកនាំ​ CREA​ នាំ​ថវិកា​មួយចំនួន​ ​ជូន​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ឆា​

ភ្នំ​ពេញ៖ សមាគម​អ្នកជំនាញ ​អចលនទ្រព្យ​កម្ពុជា ​(CREA​) បាន​នាំ​យក​ថវិកា​មួយចំនួន ​ជូន​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ឆា​ ដើម្បី​រួមចំណែក​ជួយ​ដល់​មន្ទីរពេទ្យ​ ដែល​ផ្តល់​ការ​ថែ​រទាំ​ព្យាបាល​កុមារ​ ដោយ​ឥតគិតថ្លៃ​ដ៏​ធំ​មួយ​នេះ​។

អនុប្រធាន​ក្រុមប្រឹក្សា​ភិបាល​ សមាគម​អ្នកជំនាញ ​អចលនទ្រព្យ​កម្ពុជា​ លោ​កយិន​ លាង​គង់​ បាន​ដឹកនាំ​ក្រុមការងារ​ និង​សមាជិក សមាគម​នាំ​យក​ ថវិកា​មួយចំនួន​ ជូន​ដល់​មន្ទីរពេទ្យ​ នា​ព្រឹក​ថ្ងៃទី១៧​ មិថុនា​នេះ​។ លោ​កយិន​ លាង​គង់​បាន​មានប្រសាសន៍​ថ្លែងអំណរគុណ ​ដល់​ប្រធាន​សមាគម​ អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ លោក​ឃាង​ ពុទ្ឋី​ដែល​បាន​ផ្តួចផ្តើម​រៃអង្គាស​ថវិកា​ បាន​មួយចំនួន​ជូន​ដល់​មន្ទីរពេទ្យ​នេះ​ និង​បាន​ថ្លែងអំណរគុណ ​ដល់​ថ្នាក់ដឹកនាំ​ និង​សមាជិកសមាគម​ ដែល​បាន​រួម​វិភាគទាន​ ធ្វើ​កិច្ចការ​ដ៏​ល្អ​ប្រសើរ​នេះ​។

លោ​កយិន​ លាង​គង់​បាន​មានប្រសាសន៍​ថា​ “ការចូលរួម​ជួយ​ដល់​មន្ទីរពេទ្យ​នេះ​ ក៏ដូចជា​ធ្វើ​កិច្ចការ​សង្គម​ ដើម្បី​បំរើ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ ជា​កិច្ចការ​របស់​យើង​ទាំងអស់គ្នា​ ហើយ​ប្រជាពលរដ្ឋ​ទាំងអស់គ្នា ​ពិតជា​អាច​ចូលរួម​បាន​ តា​មល​ទ្ឋ​ភាព​និង​ធនធាន​របស់​ពួកគេ​”។

មន្ទីរពេទ្យ​គន្ធ​បុប្ឆា​ ត្រូវ​បាន​សាងសង់​ឡើងវិញ​ នៅដើម​ទសវត្សរ៍​ទី៩០​ ក្រោម​គំនិត​ផ្តួចផ្តើម​របស់​ស្ថាបនិក​ដ៏​ឆ្នើម​ គឺ​លោក​វេជ្ជបណ្ឌិត​ Beat​ Richner​ ដែល​លោក​បាន​ទទួលមរណភាព​ កាលពី​ឆ្នាំមុន​។

នាយក​ប្រតិបត្តិ​មូលនិធិ​ គន្ធ​បុប្ឆា​លោក​ Denis​ Laurant​ បាន​មានប្រសាសន៍​ សម្តែង​អំណរគុណ ​ដល់​ថ្នាក់ដឹកនាំ​ និង​សមាជិកសមាគម​ អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ ដែល​បាន​រួមគ្នា ​ប្រមូល​មូលនិធិ​ ជួយ​ដល់​មន្ទីរពេទ្យ​នេះ​។

លោក​បន្ត​ថា​ “មន្ទីរ​ពេទ្យ​គន្ឋ​បុប្ឆា​ នៅតែ​ដើរតាម​ទស្សនវិស័យ​ដើម​ របស់​លោក​វេជ្ជបណ្ឌិត​ Beat​ Richner​ ដោយ​ផ្តល់​សេវាកម្ម​ពិនិត្យ​ ព្យាបាល​ ថែ​រទាំ​កុមារ​កម្ពុជា​ ដោយ​គ្មាន​ការរើសអើង​ ផ្តល់​ការ​ព្យាបាល​ ប្រកប​ដោយ​ប្រសិ​ទ្ឋ​ភាព​ និង​ឥតគិតថ្លៃ​”៕ ប្រភព៖ propertyarea.asia

Related Posts