ព័ត៌មានថ្មីៗ

សមាគមចលនា យុវជនកម្ពុជា ក្រុម១៥៧ បង្ហាញកម្មវិធី និងផ្លូវជិះកង់ ប្រមូលមូលនិធិ ជួយមន្ទីរពេទ្យគន្ធបុប្ផា សៀមរាប

ភ្នំពេញ៖ រដ្ឋបាល នៃសមាគម ចលនាយុវជនកម្ពុជា ក្រុម១៥៧ នៅថ្ងៃទី២២ មិថុនា បានបង្ហាញកម្មវិធីជិះកង់ និងផ្លូវជិះកង់ ដែលប្រព្រឹត្តិឡើងនៅថ្ងៃទី២១ ខែកក្កដា ខាងមុខនេះ នៅខេត្តសៀមរាប ដើម្បីប្រមូលមូលនិធិ ជួយមន្ទីរពេទ្យគន្ធបុប្ផា សៀមរាប ។

លោក ម៉ឹង ពន្លក ប្រធានចលនាយុវជនកម្ពុជា ក្រុម១៥៧ (ច.យ.ក) បានជូនដំណឹងលើបណ្ដាញសង្គម ហ្វេសប៊ុកថា ចំងាយផ្លូវសម្រាប់ជិះកង់មាន ២ប្រភេទ៖ ២៦គីឡូម៉ែត្រ និង៣២គីឡូម៉ែត្រ ។ ដោយឡែកកម្មវិធី ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ខាងមុខនេះ ម៉ោង ៥ព្រឹកជួបជុំគ្នា នៅទីតាំងផ្សាររាត្រី មុខសណ្ឋាគារសុខាថ្មី (ផ្លូវ៦០ម៉ែត្រ) ។ ក្នុងឱកាស អបអរខួបទី១១ឆ្នាំ នៃការបង្កើត

យោងតាមសេចក្តីជូនដំណឹង របស់សមាគមចលនាយុវជនកម្ពុជា បានឲ្យដឹងថា សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) មានកិត្តិយសជម្រាបជូន ដល់សាធារណជនទាំងអស់ ឲ្យបានជ្រាបថា៖ ដើម្បីអបអរសាទរខួបលើកទី១១ឆ្នាំ នៃការបង្កើត សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) គណៈកម្មាធិការកណ្តាល របស់សមាគម និងបណ្តាសាខាគ្រប់ខេត្ត បានឯកភាពគ្នា ប្រារព្ធកម្មវិធីជិះកង់ ដើម្បីគៀងគរមូលនិធិ ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ខាងមុខនេះ។

សមាគមបានបន្តថា ចំពោះសប្បុរសជន ទាំងក្នុង និងក្រៅប្រទេសទាំងអស់ ដែលមានបំណង ចូលរួមបរិច្ចាគថវិកា សម្រាប់ជួយដល់មូលនិធិ មន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប ក៏ដូចជាចូលរួមជិះកង់ ដើម្បីសុខភាព សាមគ្គីភាព និងមិត្តភាព បងប្អូនអាចទំនាក់ទំនង មកកាន់ផ្នែករដ្ឋបាល តាមរយៈលេខទូរស័ព្ទ៖ ១. លោក វិន យ៉ូរ៉ូហាស៊ីឈីរ៉ូ 092 999 157, ២. លោក អៀង ផល្លីន 012 792 003, ៣. លោក ម៉េន គោរព 012 424 340, ៤. លោក សិទ្ធ ប៉ុណ្ណាកា 012 336 823, ៥. លោក បាន វណ្ណា 097 745 2553 និង៦. លោក ហ៊ុល វណ្ណះ 097 456 9297៕

Related Posts