ព័ត៌មានថ្មីៗ ពាណិជ្ជកម្មសកល

TrueMoney App បញ្ចុះតម្លៃ 50% លើសំបុត្រកុន គ្រប់ម៉ោង គ្រប់រឿង

ក្រុមហ៊ុនទ្រូម៉ាន់នី បាននិងកំពុងផ្តល់ជូនរង្វាន់ សម្រាប់អ្នកវេរលុយ តាមភ្នាក់ងារទូទាំងប្រទេស ផ្តល់លុយត្រលប់មកវិញ 50% ដល់អ្នកបាញ់លុយ ទូរសព្ទលេខខ្លួនឯង កាលពីពេលថ្មីៗនេះ ។ ការផ្តល់ជូននេះមិនទាន់បាន ប៉ុន្មានផង ឥឡូវនេះ ផ្តល់ជូន 50% ទៀតហើយ សម្រាប់អ្នកទិញសំបុត្រកុន នៅ Major Cineplex ទាំង ៤ សាខា។

នេះជាដំណឹងពិសេសមួយ សម្រាប់អ្នកចូលចិត្តមើលកុន ព្រោះថាចំណញច្រើនហើយ ងាយស្រួលទៀត ដែលអតិថិជនទាំងអស់ នឹងទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០% លើគ្រប់ប្រភេទសំបុត្រកុន គ្រប់ម៉ោង គ្រប់រឿង ចាប់ពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី28 មិថុនា។

បើតាមការបញ្ជាក់លើ ផេកផ្លូវការរបស់ក្រុមហ៊ុនទ្រូម៉ាន់នី ថាការផ្តល់ជូននេះ គឺដើម្បីឆ្លើយតបនឹងសំណូមពរ របស់អតិថិជន ម្យ៉ាងក្នុងខែនេះ និងខែកក្កដាខាងមុខនេះ មានរឿងល្បីៗជាច្រើនដូចជា Annabelle3, Spider-man, Men in Black, Um Bok Dong, និង the Quake ជាដើម។

ប្អូនប្រុស ប៊ុនថាន ដែលជានិស្សិតសកលវិទ្យាល័យ PPIU បានសម្តែងនូវការពេញចិត្តថា៖ «ខ្ញុំរង់ចាំការត្រលប់មកវិញ នូវការទិញសំបុត្រកុនបញ្ចុះតម្លៃ ៥០% ពីទ្រូម៉ាន់នីយូរហើយ និយាយអោយត្រង់ទៅខ្ញុំជាមនុស្សម្នាក់ ដែលចូលចិត្តមើលកុន ហើយរាល់លើកឲ្យតែមានរឿងថ្មីល្បីៗ ដឹងតែគ្មានកៅអីអង្អុយហើយ មានតែវិធីទិញសំបុត្រកុនតាម TrueMoney App ទេ ទើបស្រួល ដឹងតែធានាថាបានសំបុត្រ មិនបាច់ចំណាយពេលយូរទេ ងាយស្រួលបំផុតមិនដល់ ១ នាទីផង ហើយបានសំបុត្រកុន យ៉ាងស្រួល និងមិនបាច់ព្រួយបារម្ភ ក្នុងការឈរតម្រង់ជួរ និងរើសកៅអីល្អបានមុន មិនពិបាកងើយបាក់កអីទេ »។

ចឹងនៅចាំអីទៀត ទៅរីករាយទាំងអស់គ្នា ជាមួយការទិញសំបុត្រកុន បញ្ជុះតម្លៃ ៥០% តាម TrueMoney App ទាំងអស់គ្នាកុំឲ្យហួសពេល ជាពិសេសទិញទុកក៏បាន។
ទាញយកកម្មវិធីសូមចុច https://goo.gl/Z9AMEi ព័ត៌មានបន្ថែមសូមទាក់ទង 023 999 639 ឬចូលទៅកាន់ហ្វេសប៊ុក៕

Related Posts