ក្រុមហ៊ុន ព័ត៌មានថ្មីៗ

សាជីវកម្មរីន ណៃជប៉ុនរៀបចំ សិក្ខាសាលា ស្ដីពី ប្រព័ន្ធទឹកក្ដៅ ដែលលើកកម្ពស់ បរិស្ថាន និងប្រើថាមពល បៃតង

ភ្នំពេញ៖សាជីវកម្មរីនណៃជប៉ុន និងក្រុមហ៊ុនខេមខូណា ត្រេឌីង ខេមបូឌា ជាក្រុមហ៊ុនដែលទទួលសិទ្ធិនាំចូល និង ចែកចាយនូវម៉ាស៊ីនទឹកក្តៅ និងចង្ក្រានគ្រប់ប្រភេទ ពីសាជីវកម្មរីនណៃជប៉ុន នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩នេះ នាសណ្ធាគារ ហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ បានរៀបចំសិក្ខាសាលា ស្ដីពី ប្រព័ន្ធទឹកក្តៅ ដែលប្រើថាមពលបៃតង ជួយសន្សំសំចៃថ្លៃចំណាយ និងការពារបរិស្ថាន សម្រាប់អគារពាណិជ្ជកម្ម ដូចជាសណ្ឋាគារ ខុនដូ អាផាតមិន ភោជនីយដ្ឋាន និងស្បាជាដើម ជូនដល់វិស្វករ ក្រុមហ៊ុនរៀបចំប្រព័ន្ធទឹក ក្រុមហ៊ុនសាង់សង់ ក្រុមហ៊ុនសិក្សាគម្រោងប្លង់ ក៏ដូចជាក្រុមហ៊ុនប្រឹក្សាយោបល់ពាក់ព័ន្ធ នឹងផ្នែកសំណង់ទាំងឡាយ ដើម្បីទទួលបានចំណេះដឹង និងជំនាញបន្ថែមទៀតពីការជ្រើសរើស ការរចនា ដំណើរការ និងវិធីសាស្ត្រគណនាប្រព័ន្ធទឹកក្តៅរីនណៃ។

លោក Shoichi Fukuda តំណាងផ្នែកអាជីវកម្ម ក្រៅប្រទេសនៃ សាជីវកម្មរីនណៃជប៉ុន មានប្រសាសន៏ថា “សាជីវកម្មរីនណៃបានកើតឡើងតាំងពីឆ្នាំ ១៩២០ និងមានបទពិសាធន៍ជិត ១០០ឆ្នាំ ក្នុងការផលិត និងលក់ ឧបករណ៏ផ្នែកកម្ដៅ ដូចជា ម៉ាស៊ីនទឹកក្ដៅ ចង្រ្កានជាដើម។ សាជីវកម្មរីនណៃបានរីកចំរើនលូតលាស់នៅក្នុងទីផ្សារនីមួយៗ តាមរយៈការផ្ដល់នូវផលិតផល ដែលមានភាពច្នៃប្រឌិត សុវត្ថិភាព និងគុណភាពខ្ពស់” ។

លោកបន្ដថា “រហូតមកដល់បច្ចុប្បន្ន សាជីវកម្មរីនណៃ បានលក់ផលិតផល របស់ខ្លួននៅជាង ៨០ ប្រទេស និង មានក្រុមហ៊ុនបុត្រសម្ព័ន្ធនៅចំនួន ១៧ ប្រទេស ។ នៅប្រទេសជប៉ុន រីនណៃជាប់លំដាប់ថ្នាក់ទី ១ ដែលមានចំណែកទីផ្សារធំជាងគេ។ ម៉ាស៊ីនទឹកក្ដៅរីនណៃក៏ជាប់លេខ ១ នៅទីផ្សារសហរដ្ឋអាមេរិក អូស្រ្តាលី ញ៉ូស្សេឡែន និង ប្រេស៊ីល។ល។ សំរាប់ផ្នែកចង្រ្កាន រីនណៃជាន់លេខ ១ នៅប្រទេស កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី វៀតណាម ជាដើម។

ក្នុងឱកាសនោះដែរ លោកស្រី គឹមស៊្រុន អេលីដា អគ្គនាយិការ ក្រុមហ៊ុនខេមខូណា ត្រេឌីង ខេមបូឌា បានមានប្រសាសន៍ថា «សាជីវកម្មរីនណៃបានពង្រីក ការចែកចាយ មកប្រទេសកម្ពុជាយើងកាលពីឆ្នាំ២០១៤ និងបានការទទួលស្គាល់ និងនិយមគាំទ្រ យ៉ាងឆាប់រហ័សពីសំណាក់ អតិថិជន និងអ្នកប្រើប្រាស់ ដោយសារផលិតផលរីន ណៃមានបច្ចេកវិទ្យាទំនើបជប៉ុន ប្រើធន់បានយូរ ព្រមទាំងមានសេវាកម្មល្អ ក្រោយពេលលក់»៕

Related Posts