អចលនទ្រព្យ

CREA​ សហការ​ជាមួយ​ CBFA​ ដើម្បី​លើក​កំពស់ ​អចលនទ្រព្យ​ និង​ធុរកិច្ច​

ភ្នំ​ពេញៈ​ សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា ​(CREA​) បាន​ពិភាក្សា​ជាមួយ​សមាគមពាណិជ្ជ​ករ​ និង​ម្ចាស់​សិទ្ឋ​អាជីវកម្ម​កម្ពុជា ​(CBFA​) ដើម្បី​សហការ​គ្នា​លើ​ការជួល​អចលនទ្រព្យ​ និង​លើក​កំពស់​ការ​ធ្វើ​ធុរកិច្ច​នៅ​កម្ពុជា​។

លោក​ ឃាង​ ពុទ្ឋី​ ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ ថ្នាក់ដឹកនាំ​សមាគម​នេះ​ និង​សមាជិក​បាន​ជួប ពិភាក្សា​គ្នា​ជាមួយ​សមាគម​ខាងលើ​ កាលពី​ថ្ងៃទី២៧​ មិថុនា​កន្លងមក​នេះ​។

លោក​បាន​មានប្រសាសន៍​ឲ្យដឹង​ថា​ គោលបំណង​នៃ​ជំនួប​នេះ​ ដើម្បី​សហការ​គ្នា​លើ​ការ​រក​ទីតាំង​ ជួល​អចលនទ្រព្យ​ និង​ឱកាស​វិនិយោគ​នៅ​កម្ពុជា​ ពិសេស​ធ្វើ​យ៉ាងណា​ឲ្យ​អាជីវកម្ម​មាន​ភាព​រីកចម្រើន​ និង​ជំរុញ​ឲ្យ​មានការ​នាំ​ចូ​លនូវសិទ្ធ​អាជីវកម្ម ​(franchise​ ) មក​កម្ពុជា​។

លោក​បន្ត​ថា​ សមាគមពាណិជ្ជ​ករ​ និង​ម្ចាស់​សិទ្ឋ​អាជីវកម្ម​កម្ពុជា​ចង់​ធ្វើ​យ៉ាងណា​គៀង​គរ​ការ​វិនិយោគ​ ការ​ផ្សព្វផ្សាយ​ពី​ការ​ទិញ​សិទ្ឋ​អាជីវកម្ម​ ដើម្បី​ជំរុញ​ការ​លើក​កំពស់​ធុរកិច្ច​ និង​ផ្តល់​ការងារ​ធ្វើ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ឲ្យបាន​កាន់តែ​ច្រើន​ ព្រោះ​កាលណា​ប្រជាពលរដ្ឋ​មានការ​ងារ​ធ្វើ​ច្រើន​ ពួកគេ​នឹង​មាន​ប្រាក់ចំណូល​ និង​ជួយ​ជំរុញ​ដល់​កំនើន​សេដ្ឋកិច្ច​របស់​យើង​៕ ប្រភព៖propertyarea.asia

Related Posts