ព័ត៌មានថ្មីៗ

សិក្ខាសាលាអន្តរជាតិ ស្តីពី សមុទ្រចិនខាងត្បូង នៅសហព័ន្ធរុស្ស៊ី

លើកកម្ពស់តួនាទីស្ថាបនា នៃបណ្ដាអង្គការសង្គមដើម្បីសន្តិភាព សន្តិសុខនិងសេរីភាពនៃការ ធ្វើនាវាចរណ៍នៅ សមុទ្រចិនខាងត្បូង មូលនិធិ “មាគ៌ាសន្តិភាព” (រុស្ស៊ី) និងសមាគមមេធាវី ប្រជាធិបតេយ្យអន្តរជាតិ (IADL) ទើបតែ សហការចាត់តាំង អង្គសិក្ខាសាលាអន្តរជាតិ លើកទី ២ ស្តីពីប្រធានបទ “វិវាទនៅសមុទ្រចិន ខាងត្បូងនិង ការស្វែងរកដំណោះស្រាយ ដោយសន្តិវិធី”។

អញ្ជើញចូលរួមនិងអានបទអន្តរាគមន៍ ក្នុងអង្គសិក្ខាសាលាមានបណ្ដាអ្នកសិក្សា ស្រាវជ្រាវនយោបាយ មេធាវី អ្នកជំនាញខាងច្បាប់ អ្នកឯកទេសអំពីច្បាប់ សមុទ្រអញ្ជើញមកពីប្រទេស រុស្ស៊ី សហរដ្ឋអាមេរិក ហ្វីលីពីន ជប៉ុន ប៉ាគីស្ថានវៀតណាម។ តំណាងប្រទេស ចិន ក៏ត្រូវបានអញ្ជើញចូលរួមដែរ ប៉ុន្តែមិនអាចចូលរួម បានដោយមូលហេតុ ផ្ទាល់ខ្លួន។

ក្នុងសម័យប្រជុំទាំងពីរ ដែលបានប្រព្រឹត្តឡើងនាថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០១៩ កន្លងទៅនេះ អង្គសិក្ខា សាលាបានស្តាប់របាយការណ៍វិទ្យាសាស្រ្តចំនួន ១១ ស្តីពីប្រធានបទផ្សេងៗ ដូចជា៖ ដំណើរការវិវត្តថ្មីបំផុតជុំវិញ ជម្លោះលើការគ្រប់គ្រងដែនទឹកក្នុងសមុទ្រចិនខាងត្បូង ប្រវត្តិនៃដំណើរវិវត្តន៍នៃជម្លោះនៅសមុទ្រចិនខាងត្បូង-បញ្ហាប្រឈមនិងហានិភ័យទាំងឡាយ គោលនយោបាយនិងតថភាពនៃទង្វើរបស់ចិននៅសមុទ្រចិនខាងត្បូង ច្រានចោល នូវអ្វីដែលមិនត្រឹមត្រូវដើម្បីស្វែងរកអោយបាននូវដំណោះស្រាយដោយមានប្រសិទ្ធភាព សម្រាប់ ជម្លោះនៅសមុទ្រចិនខាងត្បូង ទស្សនវិស័យរបស់ ជប៉ុន អំពីការធានាសណ្តាប់ធ្នាប់ក្នុងបទបញ្ញត្តិនៅតំបន់ សមុទ្រចិនខាងត្បូង សហការមុខរបរនេសាទត្រីនៅសមុទ្រចិនខាងត្បូង។ល។

របាយការណ៍វិទ្យាសាស្ត្រទាំងនោះ បានលើកឡើងដោយសង្ខេបពីលក្ខណៈរួម ច្បាស់លាស់នូវទិដ្ឋភាពទូទៅ ពីប្រវត្តិសាស្រ្តនិងបច្ចុប្បន្នភាពនៃជម្លោះលើការគ្រប់គ្រងដែនទឹកនៅសមុទ្រចិនខាងត្បូងក៏ដូចជា ទស្សនវិស័យផ្ទាល់ នៃបណ្ដាប្រទេសពាក់ព័ន្ធ ជាពិសេសគឺសង្កត់ធ្ងន់ទៅលើសំណើទាំងឡាយ សម្រាប់ដំណោះស្រាយដោយសន្តិវិធី ចំពោះជម្លោះលើការគ្រប់គ្រងដែនទឹក ដែលមានសារៈសំខាន់មិនត្រឹមតែចំពោះតំបន់ អាស៊ីអាគ្នេយ៍ ប៉ុណ្ណោះទេ ថែមទាំងនៅវិសាលភាពទ្វីបនិងទូទាំងពិភពលោកផងដែរ។ ឆ្លងតាមរយៈនោះ អ្នករាយការណ៍ទាំងអស់សុទ្ធតែឯកភាព ជាឯកច្ឆ័នថា អំពើយោធូបនីយកម្មនៅសមុទ្រចិនខាងត្បូងមិនត្រឹមតែប៉ះពាល់ដល់សន្តិភាព និងសន្តិសុខរបស់តំបន់ តែប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់សេរីភាពនៃការធ្វើនាវាចរណ៍និងហោះហើរអន្តរជាតិ ក៏ដូចជាបរិស្ថានអេកូឡូស៊ីសមុទ្រ គោលនយោបាយការបរទេសរបស់ប្រទេសមួយចំនួនមិនត្រឹមតែមិនជួយកាត់បន្ថយភាពតានតឹងប៉ុណ្ណោះទេ ថែមទាំងអាចនឹងបង្កើនភាពតានតឹងថែមទៀត ហើយអាចនឹងបណ្តាលអោយការស្វែងរកដំណោះស្រាយដោយ សន្តិវិធីនៅសមុទ្រចិនខាងត្បូងកាន់តែលំបាកលំបិនជាងទៀត។

នៅក្នុងផ្នែកពិភាក្សា មតិយោបល់ទាំងឡាយដែលថ្លែងក្នុងអង្គសិក្ខាសាលាបានចង្អុលបង្ហាញថា រហូតមកដល់ ពេលនេះ មានដំណោះស្រាយជាច្រើនសម្រាប់ដោះស្រាយទំនាស់ដូចជាការចែករំលែកអធិបតេយ្យ ការគ្រប់គ្រងរួម គ្នា ការកែប្រែកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍរាល់វិធានការពង្រឹងទំនុកចិត្ត ការលែងមានអំពើយោធូបនីយ កម្ម។ល។ ក៏ប៉ុន្តែ មិនទាន់មានវិធានការណ៍ណាមួយបញ្ចប់វិវាទបានឡើយ។ ហើយសំណើដំណោះ ស្រាយផ្សេងៗ ដែលបានស្នើឡើងរួមមានទាំងការកសាងក្បួននីតិវិធីគ្រប់គ្រងវិបត្តិនាវាចរណ៍មួយដោយមាន ប្រសិទ្ធភាពនៅសមុទ្រ ចិនខាងត្បូង បញ្ឈប់ការធ្វើយោធូបនីយកម្មនូវវត្ថុភាវៈទាំងឡាយដែលបានវាទទីកាន់កាប់ នៅសមុទ្រចិនខាងត្បូង បង្កើនកិច្ចសហប្រតិបត្តិការមុខរបរនេសាទត្រីនៅសមុទ្រចិនខាងត្បូងតាមរយៈការបង្កើតអង្គការគ្រប់គ្រងរបរ នេសាទ ត្រីដែលមានវិសាលភាពតំបន់មួយនៅសមុទ្រខាងកើត ពង្រីកលក្ខណៈតម្លាភាពរបស់ រាល់សកម្មភាពនៃ កងជីវពលតាមសមុទ្រនៅសមុទ្រចិនខាងត្បូង និងកៀរគរគ្រប់មធ្យោបាយដោះស្រាយដោយសន្តិវិធី យោងតាម អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ និង សាលក្រមតុលាការអាជ្ញាកណ្តាលឆ្នាំ ២០១៦។

លោកស្រី Irina Umnova នាយិកាមូលនិធិ “មាគ៌ាសន្តិភាព” បានចែករំលែកថា៖ បើប្រៀបធៀបទៅនឹង អង្គសិក្ខាសាលាលើកដំបូងកាលពីខែ កញ្ញា ឆ្នាំទៅមិញ អង្គសិក្ខាសាលាលើកនេះបើកទូលាយជាងមុន គឺថាវាមិន គ្រាន់តែក្នុងវេទិកាសម្រាប់មជ្ឈដ្ឋានអ្នកជំនាញការប៉ុណ្ណោះទេ ថែមទាំងមានការចូលរួមពីអង្គការសង្គមទាំងឡាយ ដែលបានសហការជាមួយអជ្ញាធរទៀតផង។

បច្ចុប្បន្ននេះ រាល់អង្គការសង្គមសហគមន៍ អ្នកជំនាញការមានតួនាទីមិន តូចទេក្នុងការកកើតឡើងជាឆន្ទៈរួម នៅលើមាគ៌ាឆ្ពោះទៅកាន់សណ្តាប់ធ្នាប់ពិភពលោកស្នេហាសន្តិភាព។ ចំណុច ខុសគ្នាទីពីរគឺអ្នករៀបចំនិងអ្នកអញ្ជើញចូលរួមទាំងអស់សុទ្ធតែសង្កត់ធ្ងន់ទៅលើតថភាពទោះបីជាក្នុងរយៈ ពេលជាង ពាក់កណ្តាលឆ្នាំកន្លងទៅនេះ ដំណើរវិវត្តនៅសមុទ្រចិនខាងត្បូង មិនមានការកែលម្អ តែនៅថែមទាំងមានសភាពកាន់ តែអាក្រក់ទៅដោយសារមូលហេតុ បរិបទអន្តរជាតិលើទូទាំងសកលលោក ទំនាក់ទំនង តានតឹង រវាង អាមេរិក-ចិន បានប៉ះពាល់ដល់ស្ទើរតែគ្រប់ប្រទេសទាំងអស់ដែលពាក់ព័ន្ធ នឹងបញ្ហាសមុទ្រចិនខាងត្បូង។ ដោយផ្អែកលើមូលដ្ឋាន នៃវិធីភ្ជាប់ខ្លួនខាងទស្សនៈតាមរយៈតថភាពនោះ ប្រតិភូទាំងឡាយដែលអញ្ជើញចូលរួម អង្គសិក្ខាសាលាបានលើក ឡើង នូវសំណើដ៏ជាក់ស្តែងទាំងឡាយសម្រាប់ការ រក្សាសន្តិភាព បើកចេញនូវគន្លងផ្លូវ ដើម្បីដោះស្រាយនូវរាល់ ភារកិច្ចដ៏ជ្រៅជ្រះនិងយូរអង្វែងក្នុង វិស័យអេកូឡូស៊ី អភិវឌ្ឍន៍ប្រកបដោយចីរភាពការពារ និងធ្វើតុល្យភាព លើផលប្រយោជន៍នៃភាគីទាំងអស់។

បណ្ឌិត តូអាញ់ទន់ នាយករងវិទ្យាស្ថាន សមុទ្រខាងកើត (សមុទ្រចិនខាងត្បូង) នៃ វិទ្យាស្ថានការបរទេស វៀតណាម បានវាយ តម្លៃជាវិជ្ជមានអំពីវេទិកាអន្តរជាតិថ្មីមួយស្តីពីជម្លោះនៅតំបន់សមុទ្រចិន ខាងត្បូង ទីកន្លែងដែល វៀតណាម អាចនឹងផ្តល់ព័ត៌មាន ជាផ្លូវការ និង ត្រឹមត្រូវបំផុតដល់សហគមន៍ អន្តរជាតិអំពីស្ថានការណ៍នៃសមុទ្រចិន ខាងត្បូង ក៏ដូចជាទស្សនៈវិស័យរបស់ភាគី វៀតណាម អំពីគន្លងផ្លូវដោះស្រាយជម្លោះ។ គន្លងផ្លូវនោះត្រូវបានសង្ខេប នៅខ្លឹមសារសំខាន់ទាំង ៤ គឺ៖ មិនប្រើកម្លាំងយោធា ឬគំរាមកំហែង ប្រើប្រាស់កម្លាំងយោធា ជំរុញកិច្ចសន្ទនាដោយផ្ទាល់ និងកិច្ចសហប្រតិបត្តិការលើមូលដ្ឋាននៃ ការគោរពឯករាជ្យភាព អធិបតេយ្យ សិទ្ធិនិងផលប្រយោជន៍ ជាធម្មានុរូប របស់ប្រទេសទាំងឡាយ ផ្អែកលើបណ្ដាយន្តការ ពហុភាគី ជាពិសេស អាស៊ាន និងយន្តការនានាដែល ដឹកនាំដោយ អាស៊ាន ដូចជា ARF EAS ADMM+ ដើម្បីគ្រប់គ្រងអស្ថិរភាព កសាងទំនុកទុកចិត្តនិង បង្ការទប់ស្កាត់ជម្លោះ។

យោងតាមបណ្ឌិត តូអាញ់ទន់ សេចក្តីថ្លែងការណ៍ក្រមប្រតិបត្តិ របស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង (DOC) នឹងមិនជួយដោះស្រាយជម្លោះបានទេ ប៉ុន្តែ COC មួយដ៏ជាក់ប្រាកដ ចងភ្ជាប់កាតព្វកិច្ចដោយមានប្រសិទ្ធ ភាពនឹងអាចជួយបន្តរក្សាសន្តិភាព ស្ថិរភាព សន្តិសុខនិងសុវត្ថិភាព នៃការធ្វើនាវាចរណ៍និងហោះហើរនៅលើសមុទ្រ ចិនខាងត្បូង ដោយផ្អែកលើមូលដ្ឋាន នៃការគោរពច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាច្បាប់សមុទ្រឆ្នាំ ១៩៨២ ក្នុង អំឡុងកាល ដោះស្រាយវិវាទ។

អញ្ជើញថ្លែងសុន្ទរកថា បិទអង្គសិក្ខាសាលា លោកស្រី Jeanne Ellen Mirer ប្រធាន IADL បានអះអាងថា ក្នុង រយៈពេលជាច្រើនឆ្នាំកន្លងទៅ សម្ព័ន្ធសមាគមបានអំពាវនាវឱ្យដោះស្រាយដោយសន្តិវិធីនូវ រាល់វិវាទនៅសមុទ្រចិន ខាងត្បូងដោយផ្អែកលើមូលដ្ឋានច្បាប់ អន្តរជាតិ ហើយនឹងបន្តការតាមដាន សភាពការណ៍ដើម្បីធានាឱ្យមានលំនឹងសន្តិភាពនិងសន្តិសុខ នៅក្នុងតំបន់បន្តិចម្ដងៗ។ លោកស្រីអំពាវនាវដល់អ្នកជំនាញការ ទាំងអស់ដែល មានវត្តមានអង្គសន្និសីទ ថ្ងៃនេះរាយការណ៍ពីលទ្ធផលនៃអង្គសន្និសីទទៅកាន់រដ្ឋាភិបាលដើម្បីពិចារណា អនុវត្តសមស្រប តាមស្ថានភាពរបស់ប្រទេសខ្លួន។ IADL ក៏នឹងបង្ហោះផ្សាយលទ្ធផលទាំងមូលរបស់អង្គសន្និសីទនៅ លើទំព័រវេបសាយ និងទស្សនាវដ្តីរបស់សមាគម ដើម្បីផ្សាយភាយយ៉ាងទូលំទូលាយជាងទៀតនូវខ្លឹមសារទាំងឡាយនិងការអំពាវនាវ របស់អង្គសន្និសីទ។

លោកស្រី Jeanne Ellen Mirer ក៏មានសេចក្ដីអំពាវនាវ ដ៏ពិសេសថា៖ នៅពេលដែល ក្រមប្រតិបត្តិរបស់បណ្តា ភាគីនៅសមុទ្រចិនខាងត្បូង (COC) កំពុងស្ថិតនៅក្នុងដំណាក់កាលកកើតឡើងភាគីទាំងឡាយចាំបាច់ត្រូវតែ បញ្ឈប់ យ៉ាងឆាប់រហ័ស នូវរាល់សកម្មភាពសាងសង់កោះសិប្បនិម្មិតមិនស្របច្បាប់និងបង្អាក់ការដាក់ពង្រាយរាល់យុទ្ធោប ករណ៍និងរាល់មធ្យោបាយយោធានិង រាល់សកម្មភាពយោធូបនីយកម្មផ្សេងៗ ទៀតដែលបណ្តាលអោយ ស្ថានភាពតានតឹងកាន់តែឡើងកម្តៅ។

ប្រធាន IADL លោកស្រី Jeanne Ellen Mirer ចាត់ទុកថា៖ ភាគីពាក់ព័ន្ធទាំងឡាយគួរតែចាប់ផ្តើម តែម្ដងនូវ ដំណើរការកសាងទំនុកចិត្ត រួមចំណែកក្នុងការថែរក្សាសន្តិសុខតំបន់និងលើលំហសមុទ្រ គោរពនិងអនុវត្តនូវសេចក្តីថ្លែងការណ៍ក្រមប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង (DOC) ក្នុងពេលដំណាលគ្នានោះ គួរតែបង្កើតនិង អនុវត្តយ៉ាង ឆាប់រហ័សតាម COC ដោយចងភ្ជាប់កាតព្វកិច្ចផ្លូវច្បាប់និងផ្អែកលើច្បាប់អន្តរជាតិ ក្នុងនោះរួមទាំង អនុសញ្ញាអង្គការសហប្រជាជាតិស្តីអំពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២។ ក្រមប្រតិបត្តិចាំបាច់រួមមានទាំង កាតព្វកិច្ចផ្លូវច្បាប់នៃបណ្ដាភាគីពាក់ព័ន្ធចំពោះការធានាសិទ្ធិសេរីភាពនាវាចរណ៍ និងហោះហើរលើសមុទ្រខាងកើត និងកាតព្វកិច្ចដោះស្រាយវិវាទដោយសន្តិវិធីផ្អែកលើមូលដ្ឋាន ច្បាប់អន្តរជាតិ ហាមប្រើកម្លាំង យោធា ឬគំរាមកំហែង ប្រើប្រាស់កម្លាំងយោធា។ សមាជិក IADL ទាំងអស់ នឹងឃ្លាំមើលយ៉ាងដិតដល់ នូវសភាពការណ៍នៅសមុទ្រចិនខាង ត្បូងដើម្បីចាត់វិធានការទាន់ ពេលវេលា រួមចំណែកដល់ការរក្សាលំនឹងសន្តិភាពសន្តិសុខក្នុងតំបន់៕

ប្រែសម្រួលដោយ៖ជ័យពិសិដ្ឋ-សុមិត្ត-បឹងបួ

Related Posts