ព័ត៌មានថ្មីៗ

សាលាអន្តរជាតិ KCE ផ្តល់ការសិក្សាអប់រំ ដល់បុត្រធីតា អស់លោកអ្នក ជាមួយនឹងគុណភាព សេវាកម្ម និងបច្ចេកវិទ្យា ដោយរួមបញ្ចូល ៣ភាសា ក្នុងតម្លៃតែមួយ

ភ្នំពេញ៖ សាលាអន្តរជាតិ KCE ដែលបានដាក់ដំណើរការសេវាអប់រំ ដល់បុត្រាបុត្រី របស់អស់លោកអ្នក ដែលជាអាណាព្យាបាលគ្រប់រូប ដោយផ្តោតសំខាន់ ជាមួយនឹងគុណភាព នៃការអប់រំ សេវាកម្ម និងបច្ចេកវិទ្យា ដោយបានរួមបញ្ចូល ការសិក្សាថ្មី ៣ភាសា ខ្មែរ អង់គ្លេស ចិន ក្នុងតម្លៃសិក្សាតែមួយ ។

ក្នុងឱកាស កម្មវិធី “Open House” នៃសាលាអន្តរជាតិ KCE កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩នេះ ដែលជាការបើកដំណើរការ ក្នុងការផ្តល់ព័ត៌មានលំអិត ដល់អាណាព្យាបាល សិស្សានុសិស្សទាំងអស់ និងអាចទស្សនានូវបន្ទប់សិក្សា ដែលត្រូវបានរចនាឡើង ប្រកបដោយផាសុភាព និងអនាម័យខ្ពស់ បំពាក់ដោយបរិក្ខាទំនើប ព្រមទាំងបានគិតគូ ជាមួយការទាក់ទាញ ដល់កុមារ ឲ្យចូលចិត្ត ជាមួយការសិក្សា នៅសាលាអន្តរជាតិ KCE ។ សាលាអន្តរជាតិ KCE បានដាក់ដំណើរការ ថ្នាក់មត្តេយ្យសិក្សា ចាប់ពីក្មេងអាយុ៣ ឆ្នាំ រហូតដល់១២ឆ្នាំ ដោយបានដាក់បញ្ចូល ការសិក្សាភាសាខ្មែរ ចំណេះដឹងទូទៅ ស្របតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា និងភាសាអង់គ្លេស ត្រូវបានបង្រៀនតាមកម្មវិធីសិក្សាទំនើប Cambridgh និងកាន់តែពិសេស ការបន្ថែមនូវមុខវិជ្ជាភាសាចិន លើតម្លៃសិក្សាទូទៅតែមួយផងដែរ ។

យោងតាមការបញ្ជាក់ ពីនាយិកាសាលាអន្តរជាតិ KCE លោកស្រី ឡា សុភៈ បានឲ្យដឹងថា ការបញ្ចូនកូនៗជាទីស្រលាញ់ របស់អស់លោកអ្នក មកសិក្សានៅ KCE ដោយគ្រាន់តែបង់លុយម្តង ទទួលបានការសិក្សា៣ភាសា ក្នុងពេលតែមួយ ហើយគោដៅ របស់សាលាអន្តរជាតិ KCE គឺពង្រឹងសមត្ថភាពសិស្ស ជាមួយនឹងគុណភាព នៃការសិក្សា សេវាកម្ម និងបច្ចេកវិទ្យា ដែលបង្រឹង និងរៀបចំឲ្យសិស្សានុសិស្ស ឲ្យចេះរៀបចំគោដៅទៅខាងមុខ មុននឹងឈានចូល វិទ្យាល័យ ដើម្បីឲ្យទទួលបាន នូវចំណេះដឹងខ្ពស់ ជាងនេះទៅទៀត អាចធ្វើការទំនាក់ទំនង ក្នុងមុខជំនួញជុំវិញពិភពលោកផងដែរ ។

សាលាអន្តរជាតិ KCE អាចឲ្យក្មេងៗ រៀនបានបីភាសា ដោយអាចជម្រុញ ដល់ការសិក្សារបស់សិស្ស មានភាពលឿន ជាងការសិក្សានៅសាលាផ្សេងៗ ដែលដាក់បញ្ចូល នូវកម្មវិធីសិក្សាថ្មី ដើម្បីឲ្យក្មេងៗ មានភាពសប្បាយរីករាយ ពីមួយថ្ងៃទៅមួយថ្ងៃ និងបង្រៀន ដោយលោកគ្រូអ្នកគ្រូ ដែលមានបទពិសោធន៍ ជាមួយនឹងជំនាញច្បាស់លាស់ ។ សាលាអន្តរជាតិ KCE បង្កើតឡើង ដើម្បីគាំទ្រនិងលើកស្ទួយ សិស្សានុសិស្សទាំងអស់ ឲ្យឧស្សាហរណ៍ព្យាយាម និងមករៀនជាប់លាប់ ដើម្បីសម្រេចបាន នូវគោលដៅខ្ពស់ ។

បន្ទាប់ពីបានដំណើរការកម្មវិធី “Open House” សាលាអន្តរជាតិ KCE មានការផ្តល់ជូនពិសេស សម្រាប់ឆ្នាំសិក្សាថ្មី ២០១៩-២០២០ ចាប់ពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩នេះ នឹងទទួលបានការបញ្ចុះតម្លៃ សម្រាប់ការមកចុះឈ្មោះ ៥នាក់ ទទួលបាន៣០ភាគរយ សម្រាប់៣ ទៅ៤នាក់ ទទួលបាន ២០ភាគរយ និងម្នាក់ទៅ២នាក់ ទទួលបាន១៥ភាគរយ ដែលការផ្តល់ជូននេះ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ កក្កដា ២០១៩ ។

សាលាអន្តរជាតិ KCE មានអាស័យដ្ឋាន អាគារ២១អាបេ ផ្លូវលេខ១៤៦ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕ ដោយ៖ ដារាត់

*កម្រងរូបភាព ក្នុងកម្មវិធី Open House KCE Internastional School

Related Posts