ព័ត៌មានថ្មីៗ

ឧកញ៉ា ទៀ វិចិត្រ ឧបត្ថម្ភថវិកា ពីរពាន់ដុល្លារ ដល់ក្រុមគ្រួសារ អនុនាវីឯក មាស ចាន់ថុល ក្នុងអង្គភាពកងនាវាដឹកជញ្ជូន សម្រាប់ទ្រទ្រង់​ ការព្យាបាលភរិយា

ភ្នំពេញ៖ ដោយមើលឃើញ ពីទុក្ខលំបាក របស់អនុនាវីឯក មាស ចាន់ថុល នៅក្នុងអង្គភាព​ កងនាវាដឹកជញ្ជូន កងទ័ពជើងទឹក ដែលជួបការខ្វះខាត និងត្រូវការថវិកា ក្នុងការចំណាយ លើការព្យាបាល ភរិយារបស់ខ្លួន ត្រូវបានលោកឧកញ៉ា ទៀ វិចិត្រ និងភរិយា ឧបត្ថម្ភនូវថវិកា ២ ០០០ដុល្លារអាមេរិក សម្រាប់ទ្រទ្រង់​ ដល់ការចំណាយ លើការវះកាត់នៅមន្ទីរពេទ្យ ។

ក្រោយទទួលបានជំនួយនេះ លោកវរនាវីត្រី នាង សំរិទ្ធិសក្តិ ក្នុងនាមលោកវរនាវីឯក តូច សុភក្តិ មេបញ្ជាការកងនាវាដឹកជញ្ជូន ក៏ដូចជា មេបញ្ជាការរង នាយនាវី នាយនាវីរង កងនាវាដឹកជញ្ជូន មូលដ្ឋានសមុទ្រ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ​ ចំពោះទឹកចិត្ត របស់លោក ឧកញ៉ា ទៀ វិចិត្រ និង លោកស្រី ព្រមទាំងគ្រួសារ នឹងបានប្រសិទ្ធិពរ ឲ្យជួបប្រទះនៅពុទ្ធពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំឲ្យឃ្លៀងឃ្លាតឡើយ ៕

Related Posts