ព័ត៌មានថ្មីៗ អត្ថបទពាណិជ្ជកម្ម

WeGO អបអរអ្នកបើកបរឆ្នើម ជាមួយដំណើរ កម្សាន្ត ទៅសិង្ហបុរី និងម៉ាឡេស៊ី

ភ្នំពេញ៖ ក្រុមហ៊ុនផ្ដល់មធ្យោបាយ ធ្វើដំណើរ តាមទូរសព្ទ WeGO បានរកឃើញអ្នកបើកបរឆ្នើម ដំបូងគេ ដែលបានទទួលដំណើរកម្សាន្ត ទៅកាន់ប្រទេសសិង្ហបុរី និងម៉ាឡេស៊ីរយៈពេល ៣ យប់ ៤ ថ្ងៃដើម្បីជាការអបអរ ដៃគូបើកបរដែលមានស្នាដៃ បម្រើអតិថិជនល្អ។

ដៃគូបើកបរដែលទទួលការផ្ដល់ជូន ដ៏អស្ចារ្យពីក្រុមហ៊ុន ចែករំលែកមធ្យោបាយធ្វើដំណើរ របស់ខ្មែរមួយនេះគឺ លោកហៃ ខេន ដែលបានបំពេញការងារបម្រើសេវា អតិថិជនទទួលលទ្ធផលល្អប្រសើរ ជាងគេ សម្រាប់ឆមាសទី ១ ឆ្នាំ ២០១៩។

បុរសជាអ្នកបើកបរកង់បីវ័យ ៤២ ឆ្នាំបានសម្ដែងក្តីរំភើប យ៉ាងខ្លាំងចំពោះកាដូពិសេសពីក្រុមហ៊ុន WeGO ដោយមិននឹកស្មាននេះ។ “ខ្ញុំមិនដែលនឹងស្មានថា ខ្លួនឯងមានសំណាង ទទួលបានដំណើរកម្សាន្ត ដ៏អស្ចារ្យនេះសោះ។ ខ្ញុំពិតជារីករាយជាខ្លាំងដែលក្រុមហ៊ុន រៀបចំកម្មវិធីនេះឡើង ហើយសង្ឃឹមថា លើកក្រោយនឹងមានដៃគូកាន់តែច្រើន ទទួលបានឱកាសដ៏ពិសេសនេះ!”។ លោកបន្តថា នឹងខិតខំបន្ថែមទៀតដើម្បីឲ្យភ្ញៀវទទួលបាន ភាពកក់ក្ដៅ ហើយទាំងក្រុមហ៊ុន និងរូបលោករីកចម្រើន។

នាយកប្រតិបត្តិក្រុមហ៊ុន WeGO លោកឡេង វិសិដ្ឋបានសម្ដែងការសាទរ និងស្ងើចសរសើរចំពោះ លោក ហៃ ខេន និងដៃគូបើកបរឆ្នើម ជាច្រើនរូបផ្សេងទៀតដែលបំពេញ សមិទ្ធផលជាវិជ្ជមាន។ “ពួកគាត់សក្ដិសមនឹងទទួលបានការផ្ដល់ជូនដ៏ល្អនេះ សម្រាប់ការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លានាពេលកន្លងមក”។
ថ្នាក់ដឹកនាំដដែលក៏បានឆ្លៀតឱកាសថ្លែងអំណរគុណ ដល់ដៃគូបើកបរទាំងអស់ដែលខិតខំបំពេញ ការងាររបស់ខ្លួនបានល្អនាពេលកន្លងមក ហើយលោកថា អ្នកបើកបរគ្រប់គ្នាសុទ្ធតែមានឱកាស ទទួលបានការផ្ដល់ជូនដូចគ្នានេះ ប្រសិនដៃគូបើកបររបស់ខ្លួនបំពេញ កាតព្វកិច្ចបានលទ្ធផលល្អប្រសើរដែរនោះ។

កម្មវិធីដ៏ពិសេសខាងលើត្រូវបាន ផ្ដល់ជូននៅក្នុងវគ្គបណ្ដុះបណ្ដាល ដៃគូបើកបរលើកទី 13 នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ ហៅកាត់ថា CKCC ដែលក្រុមហ៊ុនតែងប្រារព្ធធ្វើជារៀង រាល់ខែ ដើម្បីធានាសុវត្ថិភាព និងរួមចំណែកអប់រំ លើបញ្ហាសណ្ដាប់ធ្នាប់ តាមដងផ្លូវ ពិសេសការបម្រើភ្ញៀវប្រកប ដោយក្រមសីលធម៌។
ក្រុមហ៊ុននឹងបន្តផ្ដល់ជូនរង្វាន់ដល់ ដៃគូឆ្នើមនៅរៀងរាល់ខែ ហើយរង្វាន់ធំចុងឆ្នាំ ដំណើរកម្សាន្តទៅកាន់ប្រទេសសិង្ហបុរី និងម៉ាឡេស៊ី ២ កន្លែងទៀត កំពុងរង់ចាំអ្នកបើកបរ ២ រូបដែលមានស្នាដៃលេចធ្លោជាងគេនា ដំណាច់ឆ្នាំ ២០១៩ នេះ៕

Related Posts