ព័ត៌មានថ្មីៗ

ក្រុមហ៊ុន ដឹលជញ្ជូន Truck K11 ទុកពេល៣ថ្ងៃ ឲ្យឈ្មោះ គិត ពុទ្ធា ចូលខ្លួនដោះស្រាយ ជាមួយក្រុមហ៊ុន ពាក់ព័ន្ធករណីលួចខ្សាច់ និងបង្កគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ៖ លោក ភាវ ផាន់ណារ៉ា ប្រធានគ្រប់គ្រងទូទៅ តំណាងក្រុមហ៊ុន Truck K11 បានចេញសេចក្តីប្រកាស ជាលិខិតបង្កាប់អោយចូលខ្លួន ដើម្បីឲ្យអ្នកបើកបររថយន្តដឹកខ្សាច់ ឈ្មោះ គិត ពុទ្ធា កាន់លិខិតបញ្ជាក់ អត្តសញ្ញាណ លេខ 101308428 ចូលខ្លួន​ មកដោះស្រាយជាមួយក្រុមហ៊ុន ក្នុងរយៈពេល៣ថ្ងៃជាកំហិត​ ករណីលួចដឹកខ្សាច់ និងបង្ករគ្រោះថ្នាក់ចរាចរណ៍ ។

លិខិតបង្កាប់ឲ្យចូលខ្លួន របស់ក្រុមហ៊ុនខាងលើ បានឲ្យដឹងថា បុគ្គលឈ្មោះ គិត ពុទ្ធា ភេទប្រុស សញ្ជាតិខ្មែរ ថ្ងៃខែឆ្នាំកំណើត ១៣ មេសា ឆ្នាំ១៩៩៣ ដែលមានទីកន្លែងកំណើត និងអាស័យដ្ឋានបច្ចុប្បន្ន នៅឃុំ ធ្លាប្រជុំ ស្រុកកោះអណ្តែត ខេត្តតាកែវ ត្រូវចូលខ្លួនមកដោះស្រាយ​ ករណីលួចដឹកខ្សាច់ និងបង្ករគ្រោះថ្នាក់ចរាចរណ៍ ធ្វើអោយខូចខាត របងឃាំងសងខាងផ្លូវសាធារណៈ ក្នុងអំឡុងពេលលួចដឹកខ្សាច់ ដែលរំលោភលើសេចក្តីទុកចិត្ត ល្មើសនឹងច្បាប់ការងាររបស់ក្រុមហ៊ុន និងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ។

ក្រុមហ៊ុន ដឹលជញ្ជូន Truck K11 បានកំណត់ឲ្យ ឈ្មោះ គិត ពុទ្ធា ចូលខ្លួនមកតាមលិខិតបង្គាប់នេះ ដើម្បីដោះស្រាយជាមួយក្រុមហ៊ុន ក្នុងរយៈពេល៣ថ្ងៃជាកំហិត ។ ប្រសិនបើមិនបានផ្តល់ជាដំណឹង មកក្រុមហ៊ុនវិញទេ ក្រុមហ៊ុនសម្រេចអនុវត្ត​ តាមផ្លូវច្បាប់ជាធរមាន៕

Related Posts