ក្រុមហ៊ុន ព័ត៌មានថ្មីៗ

Huawei Y9 2019 ដើម្បីមានឪកាស ជួបជាមួយ អ្នកនាង ឱក សុគន្ធកញ្ញា និង លោកនីកូ ព្រមទាំងទទួលបាន កាដូពិសេសបន្ថែមភ្លាមៗ

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Huawei បានបង្ហាញជាផ្លូវការ នូវស្មាតហ្វូនម៉ូដែលថ្មីរបស់ខ្លួន ដែលមានឈ្មោះថា Huawei Y9 2019 ។ អ្វីដែលជា លក្ខណៈពិសេស របស់ម៉ូដែលនេះ គឺវាជាត្រកូលដំបូង បំផុតរបស់ Huawei ដែលមានកាមេរ៉ាមុខជាប្រភេទ Pop-up ទំហំ 16MP ច្បាស់ត្រជាក់ភ្នែក។ ចំណែកអេក្រង់ខាងមុខ របស់វាវិញ គឺពេញល្អតែម្ដង ជាមួយនឹងទំហំ 6.59អ៊ីញ លាតស្អាត, គ្មានក្បាលឆក notch, គ្មានប្រជ្រុយ ដែលអំណោយផល ចំពោះអតិថិជនចូល ចិត្តការលេងហ្គេម កម្សាន្ដផ្សេងៗ។

ផ្នែកខាងក្រោយរបស់ Huawei Y9 2019 អមមកជាមួយនឹងកាមេរ៉ា ៣គ្រាប់ ប្រភេទលេន Ultra wide (16MP 8MP 2MP) ដែលសាកសមបំផុតសម្រាប អ្នកដែលស្រឡាញ់ ការថតរូប។ សម្រាប់ Specs ខាងក្នុងរបស់វាមានដូចជា៖ Storage ផ្ទុកទំហំ 128GB, CPU Kirin 710F, RAM 4G, ថ្ម 4000mah, Fast Charge + USB type C ។ វាមានរហូតដល់ ៣ពណ៌ ឱ្យជ្រើសរើសដូចជា៖ ខ្មៅ (midnight black) បៃតង (emerald green) និងខៀវ (sapphire blue) ។ អតិថិជនរបស់ Huawei ក៏អាចកុម៉្មង់ទុកបាន ជាមួយនឹង Huawei Y9 2019 ចាប់ពីថ្ងៃទី ៦ ដល់ ១៤ ខែកក្កដា ក្នុងតម្លៃត្រឹមតែ 239 ដុល្លារអាមេរិក តែប៉ុណ្ណោះ និង FREE នាឡិកាឆ្លាតវៃ Huawei Band 3e ដែលមានតម្លៃស្មើនឹង 29 ដុល្លារអាមេរិក ៕

ធ្វើការ Pre-Order ស្មាតហ្វូន Huawei Y9 2019 នឹងមានឱកាស ជួបជាមួយ idol ទាំង២ អ្នកនាង ឱក សុគន្ធកញ្ញា និង លោកនីកូ ជាពិសេស មានឱកាស ទទួលបានកាដូរពិសេស បន្ថែមទៀតផងដែរ គឺ Power Bank និងអាវយឺតដែល មានហត្ថលេខារបស់ idol ទាំង២ទៀតផង! ចាំដល់ណាទៀត តោះ Pre-Order ទាំងអស់គ្នា!

អាចស្វែងរកបាន គ្រប់ហាងលក់ ទូរសព្ទដែលមានស្លាកសញ្ញា Huawei ពណ៌ក្រហមនៅជិតៗ អ្នក ដើម្បីទទួលបានព័ត៌មានលម្អិត!

Related Posts