ព័ត៌មានថ្មីៗ អចលនទ្រព្យ

អគ្គលេខាធិការ CREA ចូលរួមកម្មសិក្សា លើគម្រោងអភិវឌ្ឍអចលនទ្រព្យ នាប្រទេសថៃ

ភ្នំពេញ៖ លោក ថាច ជីតារ៉ូ អគ្គលេខាធិការ សមាគមអ្នកជំនាញ អចលនទ្រព្យកម្ពុជា (C.R.E.A) កាលពីថ្ងៃទី8 ខែកក្កដា កន្លងទៅនេះ បានដឹកនាំ ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃសមាគមអ្នកជំនាញ អចលនទ្រព្យកម្ពុជា ចូលរួមក្នុងកម្មសិក្សា លើគម្រោងអភិវឌ្ឍន៍ អចលនទ្រព្យមួយចំនួន នាទីក្រុងបាងកក ប្រទេសថៃ ។

ក្នុងដំណើរទស្សនកិច្ច និងចូលរួមក្នុងកម្មសិក្សា នាឱកាសនេះ សមាគមអ្នកជំនាញ អចលនទ្រព្យកម្ពុជា យល់ឃើញថា ជាឱកាសក្នុងសិក្សាបន្ថែម ពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យ លើគ្រប់គម្រោងអភិវឌ្ឍនានា និងអាចនាំយកនូវបទពិសោធន៍ និងឱកាស វិនិយោគពីប្រទេសផ្សេងៗ មកកាន់ប្រទេសកម្ពុជា ដើម្បីបង្កើន ជួយដល់ការរីកចំរើនវិស័យអចលនទ្រព្យ និងសេដ្ឋកិច្ចជាតិ៕

Related Posts