ព័ត៌មានថ្មីៗ

JCI Cambodia សាខាភ្នំពេញ នឹងបង្កើតព្រឹត្តិការណ៍ Breakfast Talk series #3 ជាថ្មីម្តងទៀត ជាមួយវាគ្មិនកិត្តិយស លោក កែវ សុភក្តិ និង លោក នៅ ទីលាំង ក្រោមប្រធានបទ ដំណើរឆ្ពោះទៅកាន់សហគ្រិនភាព

ភ្នំពេញ៖ សភាយុវពាណិជ្ជករ អន្តរជាតិកម្ពុជា សាខាភ្នំពេញ (JCI Cambodia – Phnom Penh) បានប្រកាស បើកឲ្យមាន នូវព្រឹត្តិការណ៍ Breakfast Talk series #3 ជាថ្មីម្តងទៀត ជាមួយនឹងប្រធានបទ ដំណើរឆ្ពោះទៅកាន់សហគ្រិនភាព ( A Journey to Entrepreneur) ដែលមានការចូលរួម បកស្រាយដោយ វាគ្មិនកិត្តិយស ពោរពេញដោយបទពិសោធន៍គឺ លោក កែវ សុភក្តិ និង លោក នៅ ទីលាំង នាថ្ងៃទី21 ខែកក្កដា ឆ្នាំ2019 ខាងមុខនេះ ។

កម្មវីធី Breakfast Talk series #3 នេះ បង្កើតឡើងក្នុងគោលបំណង ផ្តោតសំខាន់ទៅលើការពិភាក្សា ដើម្បីបង្កើនចំណេះដឹងទាក់ទងទៅនឹង៖

– ការរៀបចំខ្លួនពីសិស្សនិស្សិត ទៅជានិយោជិត
– យុទ្ធសាស្រ្តក្នុងការអភិវឌ្ឍពីនិយោជិតទៅជាសហគ្រិន
– គម្រោងនិងផែនការ ក្នុងការបង្កើតអាជីវកម្ម

កម្មវិធីនេះដែរ នឹងប្រព្រឹត្តិទៅនាថ្ងៃទី 21 ខែ កក្កដា ឆ្នាំ2019 ចាប់ពីម៉ោង ៨:៣០នាទី ដល់ម៉ោង១១:៣០នាទីព្រឹក នៅភោជនីយដ្ឋាន ទន្លេបាសាក់ II ដោយមានការចុះឈ្មោះ ចូលរួម តម្លៃ 10$ អ្នកចូលរួមធម្មតា និងតម្លៃ 5$ សម្រាប់សមាជិក នៃ JCI Cambodia ដែលតម្លៃនេះ មានបូកបញ្ចូល សម្រាប់អាហារពេលព្រឹកផងដែរ ។

សម្រាប់ព័ត៌មានបន្ថែមចំពោះការចុះឈ្មោះចូលរួម ក្នុងកម្មវិធី Breakfast Talk series #3 សូមទំនាក់ទំនង មកក្រុមការងារ JCI Cambodia – Phnom Penh តាមរយៈលេខទូរស័ព្ទ៖ 070 472 162 ។

គួរបញ្ជាក់ផងដែរថា សភាយុវពាណិជ្ជករ អន្តរជាតិកម្ពុជា (JCI Cambodia) គឺជាអង្គការអន្តរជាតិ មិនរកប្រាក់ចំណេញ មួយដែលចាប់កំណើត នៅក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ២០១០មកម្ល៉េះ ដែលមានសមាជិក ជាង១២០ប្រទេស ប្រមូលផ្តុំដោយពាណិជ្ជករ វ័យក្មេង អាយុក្រោម៤០ឆ្នាំ ជាច្រើនរូប ដែលកំពុងស្ម័គ្រចិត្ត ចូលរួមអនុវត្តគម្រោងជាច្រើន ក្នុងការអភិវឌ្ឍសង្គម ដើម្បីការផ្លាស់ប្តូរជាវិជ្ជមាន។ សមាគមមួយនេះ ក៏មានគម្រោងជាច្រើន ដើម្បីផ្តោតលើចំណុចស្នូល ទាំង ៤គឺ ការអភិវឌ្ឍសហគមន៍ ការបង្កើតឱកាសពាណិជ្ជកម្ម ការអភិវឌ្ឍសមត្ថភាពបុគ្គល និងទំនាក់ទំនងអន្តរជាតិ៕

Related Posts