ព័ត៌មានថ្មីៗ អត្ថបទពាណិជ្ជកម្ម

រកឃើញអ្នកឈ្នះរង្វាន់ ១ម៉ឺនដុល្លារទី ៩, ១០,១១, ១២, ១៣ ពីស្រាបៀរអាន់ឆ័រ

ភ្នំពេញ៖ស្រាបៀរអាន់ឆ័រ បានរៀបចំកម្មវិធី ប្រគល់រង្វាន់ជូនអ្នកឈ្នះរង្វាន់ ទឹកប្រាក់១ម៉ឺនដុល្លារ ចំនួនប្រាំរូប និងអ្នកឈ្នះរង្វាន់ទឹកប្រាក់ ១ពាន់ដុល្លារចំនួន ៤៤ រូបពីកម្មវិធី “ឈ្នះរង្វាន់ស្រាបៀរនិងទឹកប្រាក់ ដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រាបៀរអាន់ឆ័រ” កាលពីថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំក្រុមហ៊ុន ស្រាបៀរអាន់ឆ័រ ក្រុមការងារស្រាបៀរ អាន់ឆ័រ អ្នកឈ្នះរង្វាន់ ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើន។

កម្មវិធី “ឈ្នះរង្វាន់ ស្រាបៀរនិងទឹកប្រាក់ ដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រាបៀរអាន់ឆ័រ” ត្រូវបានរៀបចំឡើងជាពិសេស សម្រាប់អតិថិជនរបស់ស្រាបៀរអាន់ឆ័រ ក្នុងគោលបំណង ថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅ និងបង្ហាញ ពីការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមហ៊ុន ស្រាបៀរអាន់ឆ័រចំពោះអតិថិជន ដែលតែងតែគាំទ្រ និងនិយមជាវ ស្រាបៀរអាន់ឆ័រ សម្រាប់គ្រប់កម្មវិធី គ្រប់ឱកាស។

អ្នកឈ្នះរង្វាន់ទឹកប្រាក់១ម៉ឺនដុល្លារ ចំនួនប្រាំរូបគឺ៖ ១.លោក ស៊ីម ចិន្ដា មកពីខេត្តព្រៃវែង ២. លោក អួង សុគុណធឿន មកពីខេត្តកណ្តាល ៣.លោក ប៉ែន វាសនា មកពីខេត្តកំពង់ស្ពឺ ៤. លោក ឈន់ សុខឈឿន មកពី ខេត្តកំពង់ស្ពឺ និង ៥.អ្នកស្រី ដាម សុធី មកពីខេត្តឧត្តរមានជ័យ។

លោក ប៉ែន វាសនា ដែលជាអ្នកឈ្នះមួយរូប ក្នុងចំណោមអ្នកឈ្នះប្រាំរូបនៃរង្វាន់ទឹកប្រាក់ ១ម៉ឺនដុល្លារពីស្រាបៀអាន់ឆ័រ បានមានប្រសាសន៍ថា “ខ្ញុំពិសាស្រាបៀរអាន់ឆ័របី ទៅបួនដងក្នុងមួយសប្តាហ៍។ ខ្ញុំបានទិញមួយកេសទៅជប់លៀងជួបជុំ បងប្អូន និងគ្រួសារ ហើយក៏គាស់ ក្រវិលក៏បានមួយម៉ឺនដុល្លារ។ ខ្ញុំផឹកជាមួយគ្រួសារ និងបងប្អួននៅផ្ទះ។ ខ្ញុំអារម្មណ៍ សប្បាយខ្លាំងណាស់។ មិននឹកស្មានមាន វាសនាបានរង្វាន់។ ពីមុនមកអត់ដែល ត្រូវអីសោះ។ ទើបត្រូវរង្វាន់ធំពី ស្រាបៀរអាន់ឆ័រ។ ខ្ញុំមិនដែលត្រូវមានរង្វាន់ពីមុនទេ។ រង្វាន់ដែលខ្ញុំបានឈ្នះមួយម៉ឺនដុល្លារខ្ញុំយក ទៅពង្រីកមុខរបរបន្ថែម និងផ្គត់ផ្គង់គ្រួសារ។

ចំពោះកម្មវិធីប្រូម៉ូសិនស្រាបៀរអាន់ឆ័រ ពិតជាចែករង្វាន់ពិតប្រាកដមែន។ ជាកិច្ចចុងក្រោយខ្ញុំសូមផ្តាំផ្ញើ ទៅដល់អតិថិជនស្រាបៀរ អាន់ឆ័រ រង្វាន់គឺចែកពិតៗ។ ហើយសូមថ្លែងអំណរគុណដល់ស្រាបៀរ អាន់ឆ័រសូមឲ្យក្រុមហ៊ុន ទទួលជោគជ័យគ្រប់ភារកិច្ច និងរីកចម្រើនជារៀងរហូត។

អ្នកឈ្នះរង្វាន់ទឹកប្រាក់១ម៉ឺនដុល្លារ ចំនួនប្រាំរូប និងអ្នកឈ្នះរង្វាន់ទឹកប្រាក់១ពាន់ដុល្លារចំនួន ៤៤ រូបបានទទួលរង្វាន់ ពីក្រុមការងារស្រាបៀរអាន់ឆ័រ។
កម្មវិធីឈ្នះរង្វាន់ស្រាបៀរ និងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រាបៀរអាន់ឆ័រ ចាប់ផ្តើមពីថ្ងៃនេះ រហូតដល់ដំណាច់ឆ្នាំ ២០១៩។ រាល់ការជាវស្រាបៀរ អាន់ឆ័រ លោកអ្នកនឹងមានឱកាសឈ្នះរង្វាន់ ស្រាបៀរអាន់ឆ័រ១កំប៉ុង ១២កំប៉ុង ២៤ កំប៉ុង ព្រមទាំងរង្វាន់ទឹកប្រាក់ ១០០ (មួយរយ) ដុល្លារ ១០០០ (មួយពាន់ដុល្លារ និង១០០០០ (មួយម៉ឺន)ដុល្លារពីស្រាបៀរអាន់ឆ័រ។

ក្រុមហ៊ុននឹងរៀបចំ ពេលវេលាជូនអ្នកឈ្នះរង្វាន់ ទឹកប្រាក់១ម៉ឺនដុល្លារ និងអ្នកឈ្នះរង្វាន់ ទឹកប្រាក់១ពាន់ដុល្លារ ដើម្បីបើករង្វាន់ដ៏អស្ចារ្យនេះ នៅការិយាល័យ រោងចក្រស្រាបៀរ អាន់ឆ័រ។ ចំពោះរង្វាន់ ផ្សេងទៀតលោកអ្នកអាច បើកភ្លាម នៅតាមដេប៉ូចែកចាយ ស្រាបៀរអាន់ឆ័រ។ បញ្ជាក់៖ ដើម្បីបើករង្វាន់ លោកអ្នកត្រូវបង្ហាញសម្បក កំប៉ុង និងក្រវិលកំប៉ុងដែល ឈ្នះរង្វាន់។

សូមប្រញាប់ឡើង! ជាវស្រាបៀរអាន់ឆ័រ ដើម្បីមានឱកាសឈ្នះរង្វាន់១ ម៉ឺនដុល្លារ រាល់ខែ! អ្នកឈ្នះបន្ទាប់ អាចជារូបអ្នក!!!

ចំពោះព័ត៌មានបន្ថែម សូមទាក់ទងមក យើងខ្ញុំតាមរយៈលេខ៖ 092 333 900 / 010 833 000៕

ពិសាដោយការទទួលខុសត្រូវ!

Related Posts