ហិរញ្ញវត្ថុ អត្ថបទពាណិជ្ជកម្ម

ធនាគារ អេស៊ីលីដា រៀបចំពិភាក្សា ក្នុងជំនួបដំបូង រវាងម្ចាស់ភាគហ៊ុនជប៉ុន លើទិស​​ដៅផែនការបន្តទៅមុខ

ភ្នំពេញ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានរៀបចំជំនួបដំបូង ជាមួយភាគីខាងជប៉ុន ដែលជាម្ចាស់ភាគហ៊ុន ១/៣ នៃធនាគារ អេស៊ីលីដា​ ភីអិលស៊ី ក្នុងបណ្តាញប្រស័យទាក់ទង រវាងពាណិជ្ជករ និងពាណិជ្ជករជប៉ុន និងភាគីខាងធនាគារ អេស៊ីលីដា ដើម្បីពិភាក្សាលើកិច្ចការ ផែនការទិសដៅ បន្តទៅថ្ងៃមុខ និងទទួលយក ការផ្ដល់យោបល់ផ្សេងៗ ដល់គ្នាទៅវិញទៅមក។

វេទិកានេះ ត្រូវបានរៀបចំឡើង នៅស្នាក់ការកណ្តាល ធនាគារអេស៊ីលីដា នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ដោយមានការចូលរួមពីលោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារអេស៊ីលីដា ភីអិលស៊ី ព្រមទាំងសាជីវកម្មជប៉ុន និងកម្ពុជា ជាច្រើនរូបទៀតផងដែរ។

លោក អ៊ិន ចាន់នី បានឲ្យដឹងថា ថ្ងៃនេះធនាគារ អេស៊ីលីដា ភីអិលស៊ី បានរៀបចំវេទិកាមួយ ដើម្បីឲ្យសារជីវកម្មជប៉ុនបានជួប ជាមួយថ្នាក់ដឹកនាំនៃស្ថាប័នទាំង២ ដើម្បីជម្រាបជូនអំពីកិច្ចការ ដែលត្រូវធ្វើបន្ដ និងស្ដាប់ពីអនុសាសន៍ផ្សេងៗទៀត។

លោក អ៊ិន ចាន់នី បានបន្ថែមថា “វេទិកានេះហៅថា បណ្ដាញគណនីបណ្ដាញប្រាស្រ័យទាក់ទង រវាងពាណិជ្ជករជប៉ុន ជាមួយធនាគារអេស៊ីលីដា និងភាគហ៊ុននិក ហើយនេះជាគោលបំណងសំខាន់ នៃវេទិកានាថ្ងៃនេះ” ។

លោកបន្តថា “ដូចអ្នកទាំងអស់គ្នាបានដឹងហើយថា ធនាគារអេស៊ីលីដាបានចុះកិច្ចព្រមព្រៀង ជាមួយធនាគារ SMBC ជប៉ុនកាលពីខែកញ្ញា ឆ្នាំ២០១២ ដោយកិច្ចព្រមព្រៀងនេះ បានបង្កើតឲ្យ មានការិយាល័យ បម្រើអតិថិជនខ្នាតអន្ដរជាតិ។ ២ឆ្នាំក្រោយមក SMBC បានវិនិយោគជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី ដោយកាន់កាប់ភាគហ៊ុនចំនួន១២.២៥% ហើយឆ្នាំ២០១៧ ខែសីហា បានតម្លើងភាគហ៊ុនរហូតដល់១៨.២៥%” ។

លោកបានបញ្ជាក់ថា “ដោយសារ SMBC ជាភាគទុននិកសំខាន់មួយ ក្នុងចំណោមភាគហ៊ុនទុននិក របស់ធនាគារអេស៊ីលីដា ផ្នែកភាគទុននិកបរទេស ដូច្នេះយើងមានអតិថិជនខ្នាសាជីវកម្មរបស់ជប៉ុន ដែលមានប្រតិបត្តិការ ជាមួយធនាគារអេស៊ីលីដា យ៉ាងច្រើន។
លោក អ៊ិន ចាន់នី បានបញ្ជាក់ថា «ថ្ងៃនេះជាការជួបជុំលើកទី១ ជាមួយសាជីវកម្មជប៉ុនជាង១០០ ហើយជាសាជីវកម្មខ្នាតធំៗតែម្ដង ក្នុងនោះធនាគារ អេស៊ីលីដា ភីអិលស៊ី និងជម្រាបជូនគាត់ពី អ្វីដែលធនាគារអេស៊ីលីដា ធ្វើជាមួយគាត់, ពិភាក្សាពីការគាំទ្រគ្នាទៅវិញទៅមក តាមកម្រិតណា និងស្ដាប់យោបលរបស់គាត់ ដើម្បីរកវិធីឆ្លើយតប នឹងតម្រូវការសាអាជីវកម្មទាំងអស់នោះវិញ”៕ ដោយ៖ ដារាត់

Related Posts