ព័ត៌មានថ្មីៗ អចលនទ្រព្យ

អនុប្រធានសមាគមអចលនទ្រព្យកម្ពុជា ដឹកនាំក្រុមសមាជិក ចូលរួមស្ដីពី ការសិក្សាថ្នាក់អ្នកជំនាញអចលលទ្រព្យអន្តរជាតិ (CIPS) នៅទីក្រុងបាងកក ប្រទេសថៃ

ភ្នំពេញ៖ លោកសោម កែវ សម៉ាលីដា អនុប្រធានសមាគម អ្នកជំនាញអចលនទ្រព្យ កម្ពុជា និងលោក អ៊ីន មាន ទីប្រឹក្សាសមាគមអ្នកជំនាញ អចលនទ្រព្យកម្ពុជា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅ បានដឹកនាំក្រុមសមាជិក សមាគមអចលនទ្រព្យកម្ពុជា ចូលរួមស្ដីពី ការសិក្សាជំនាញថ្នាក់អ្នកជំនាញ អចលលទ្រព្យអន្តរជាតិ (CIPS)។

លោកសោម កែវ សម៉ាលីដា អនុប្រធានសមាគម អ្នកជំនាញអចលនទ្រព្យ កម្ពុជា បានឲ្យដឹងថា គោលបំណងនៃការការសិក្សាជំនាញថ្នាក់ អ្នកជំនាញអចលលទ្រព្យអន្តរជាតិ (CIPS) នេះ គឺដើម្បូឆ្លើយតបទៅនឹងតម្រូវការ វិស័យធនធានមនុស្ស នឹងបង្កើនសមត្ថភាព ដល់យវជនខ្មែរទូទាំងប្រទេស ក្នុងការបង្កើនសមត្ថភាពឲ្យកាន់តែប្រសើរថែមទៀត ទៅលើវិស័យ អចលទ្រព្យ ខណៈដែល ប្រទេសកម្ពុជាបច្ចុប្បន្ននេះ កំពុងតែមានសន្ទុះ កើនឡើងយ៉ាងខ្លាំងក្លា លើវិស័យអចលនទ្រព្យ៕

Related Posts