ព័ត៌មានថ្មីៗ

ឧកញ៉ា ទៀ វិចិត្រ ឧបត្ថម្ភថវិកា ៨០ម៉ឺនរៀល ជួយសម្រួល ដល់ជីវភាពប្រចាំថ្ងៃ របស់គ្រួសារ​បុរសពិការភ្នែក ​ទាំងសងខាងម្នាក់ ​នៅខេត្តកំពង់ធំ

ភ្នំពេញ៖ ដោយ​មើលឃើញ នូវក្តីទុក្ខវេទនា របស់គ្រួសារមួយ ដែលឪពុកជាបុរសពិការភ្នែក ទាំងសងខាង និងមានកូនម្នាក់ មានសតិមិនគ្រប់គ្រាន់ទៀតនោះ លោកឧកញ៉ា ទៀ វិចិត្រ និងលោកស្រីភរិយា បានឧបត្ថម្ភថវិកា ៨០០ ០០០រៀល (ប៉ែតសិបម៉ឺនរៀល) ដើម្បីជួយសម្រួល ដល់ជីវភាពប្រចាំថ្ងៃ របស់ពួកគេ ។

តាមការលើកឡើងរបស់លោក ឧកញ៉ា ទៀ វិចិត្រ បានឲ្យដឹងថា គ្រួសារក្រីក្រមួយគ្រួសារ ដែលទទួលបានការឧបត្ថម្ភ ពីលោកឧកញ៉ា ជាគ្រួសារមួយ ដែលមានប្តីពិការភ្នែកទាំងសងខាង មានឈ្មោះ កែ​វ ណាង អាយុ៥៣ឆ្នាំ មានប្រពន្ធឈ្មោះ វ់ៀង ហឿន អាយុ៥៥ឆ្នាំ នឹងមានកូនប្រុសចិញ្ចឹមម្នាក់ អត់ចេះនិយាយព្រមទាំងមាន សតិមិនប្រក្រដីថែមទៀតផង ។ គ្រួសារនេះ មានទីលំនៅភូមិអូនកោះគគី ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ ។

ក្រោយពីទទួលបានជំនួយនេះរួច គ្រួសារក្រីក្រ កំពុងជួបការលំបាក បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ជូនចំពោះលោកឧកញ៉ា ទៀ វិចិត្រ និងលោកស្រី ព្រមទាំងគ្រួសារ និងប្រសិទ្ធិពរជួបប្រទះ នៅពុទ្ធពរទាំង៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ព​លៈ និងបដិភាណៈ កុំឲ្យឃ្លៀងឃ្លាតឡើយ៕

Related Posts