Uncategorized

ស្រាបៀរថៃហ្គ័រ ដឹកនាំក្រុមម្ចាស់ ជើងឯក TIGER STREET FOOTBALL FESTIVAL 2019 ធ្វើដំណើរទស្សនកិច្ច នៅប្រទេសប្រេស៊ីល ជួបកំពូលកីឡាករ បាល់ទាត់ លំដាប់ពិភពលោក “RONALDINHO”

ភ្នំពេញ៖ក្រុមការងារស្រាបៀរថៃហ្គ័រ បានដឹកនាំក្រុមម្ចាស់ជើងឯកនៃព្រឹត្តិការណ៍ការប្រកួត Tiger Street Football Festival 2019 ដំណើរទស្សនកិច្ចនៅប្រទេសប្រេស៊ីល ជួបជាមួយកំពូលកីឡាករ បាល់ទាត់លំដាប់ ពិភពលោក Ronaldo de Assis Moreira ដែលគេស្គាល់ជាទូទៅថា “Ronaldinho” នៅក្នុងប្រទេសកម្ពុជា កាលពីយប់ថ្ងៃទី១៦ខែកក្កដា ឆ្នាំ២០១៩។

កំពូលកីឡាករបាល់ទាត់ជាតិប្រេស៊ីល រូបនេះដែលជា ឯកអគ្គរដ្ឋទូតប្រចាំកម្មវិធី ប្រកួតបាល់ទាត់ ដ៏អស្ចារ្យប្រចាំឆ្នាំ ២០១៩ Tiger Street Football Festival នឹងទទួលស្វាគមន៍ក្រុមស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ«A» ដែលជាក្រុមម្ចាស់ជើងឯកនៃ ព្រឹត្តិការណ៍ការប្រកួត Tiger Street Football Festival 2019 និងក្រុមការងារស្រាបៀរថៃហ្គ័រ ដែលដឹកនាំដំណើរ ទស្សនកិច្ចនេះ។

ក្នុងដំណើរទស្សនកិច្ចនេះ សមាជិកទាំងអស់នៃក្រុមម្ចាស់ជើងឯក នឹងមានឱកាសពិសេសអស្ចារ្យចូលទស្សនាផ្ទាល់ នូវការប្រកួត១ភាគ៤ ផ្ដាច់ព្រ័ត្រ រវាងក្រុម Flamengo និង Athletico Paranaense ក្នុងក្របខ័ណ្ឌពានរង្វាន់ ប្រេស៊ីល (Copa do Brasil) ទៅលេងឆ្នេរសមុទ្រ Copacabana ឡើងភ្នំ Corcovado ជាពិសេសអញ្ជើញទៅលេងវិមាន របស់ កំពូលកីឡាករបាល់ទាត់ លំដាប់ពិភពលោក Ronaldinho និងកម្មវិធីពិសេសជាច្រើនទៀត ក្នុងក្នុងដំណើរ ទស្សនកិច្ចពិសេសនេះ។

ដំណើរទស្សនកិច្ចនេះ មានរយៈពេលបីថ្ងៃចាប់ពី ១៧ រហូតដល់ថ្ងៃទី ១៩ ខែកក្កដា នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីលក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ពីកំពូលកីឡាករបាល់ទាត់ លំដាប់ពិភពលោក Ronaldinho ។

ចំពោះព័ត៌មានលម្អិតអំពីកម្មវិធីដំណើរ ទស្សកិច្ចក្រុមម្ចាស់ជើងឯក Tiger Street Football Festival 2019 នៅប្រទេសប្រេស៊ីល សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH

សូមពិសាថៃហ្គ័រដោយការទទួលខុសត្រូវ!

Related Posts