ព័ត៌មានថ្មីៗ

PNN គម្រប់ខួប៤ឆ្នាំ ខណៈកាន់តែមាន ការគាំទ្រយ៉ាងច្រើន

ភ្នំពេញ៖ ទូរទស្សន៍ PNN នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ បានប្រារព្ធពិធីគម្រប់ខួប៤ឆ្នាំ ខណៈកំពុងទទួលបានការគាំទ្រ និងការសហការយ៉ាងកក់ក្តៅ ពីសំណាក់ដៃគូ សហការជាច្រើន ជាពិសេសមានអ្នកគាំទ្រ យ៉ាងច្រើនផងដែរ។

ពិធីគម្រប់ខួប៤ឆ្នាំ ជាភស្តុតាងយ៉ាងសំខាន់មួយ បញ្ជាក់អំពីទំនុកចិត្ត និងការជឿជាក់របស់អ្នកឧបត្ថម្ភ គាំទ្រទាំងអស់មកលើយុទ្ធសាស្ត្ររបស់PNN ជាទូរទស្សន៍ឈានមុខមួយ ដែលតម្កល់ប្រយោជន៍របស់អតិថិជន និងទស្សនិកជន របស់ខ្លួនជាអទិភាពចម្បង។

PNN អរគុណដល់ដៃគូពាណិជ្ជកម្ម និងអតិថិជនគ្រប់មជ្ឈដ្ឋាន ដែលនៅតែបន្តជួយជ្រោមជ្រែង រក្សានូវចំណង ទំនាក់ទំនងល្អ និងផ្តល់ឱកាសឲ្យPNNបាន បំពេញការងាររបស់ខ្លួនបានពេញទំហឹងក្នុងការផ្សព្វផ្សាយ ស្លាកសញ្ញា និងគុណភាពនៃផលិតផល ព្រមទាំងសេវាកម្មរបស់ភ្ញៀវគ្រប់រូបជូនប្រជាពលរដ្ឋក្រុមគោលដៅ ប្រកបដោយប្រសិទ្ធភាព។

តាមរយៈការទំនុកបម្រុង របស់គ្រប់ភាគីពាក់ព័ន្ធ ទើប PNNបានរឹងមាំរហូតសព្វថ្ងៃ ហើយអាចរក្សាបាននូវកិត្តិនាមជាស្ថាប័ន ទូរទស្សន៍ ដែលឈានមុខគេទាំងផ្នែកព័ត៌មាន សិល្បៈកម្សាន្ត កីឡា ភាពយន្តបរទេស និងភាពយន្តក្នុង ស្រុកប្រកបដោយគំនិតច្នៃប្រឌិតបង្កើតថ្មី ឈានដល់ការអភិវឌ្ឍកម្មវិធីផ្សាយ រហូតអាចបន្ថែមការ ចាក់ផ្សាយនូវកម្មវិធីល្បីៗលំដាប់ពិភពលោកបានថែមទៀត។

សូមរំលឹកថា តាមរយៈព្រឹត្តិការណ៍ ដ៏សំខាន់ប្រចាំឆ្នាំ២០១៩ គឺពិធីគម្រប់ខួប៤ឆ្នាំរបស់ខ្លួន ស្ថានីយទូរទស្សន៍PNN ដែល មានឈ្មោះពេញ «People National Network» ឬបណ្តាញជាតិប្រជាជន នៅតែល្ពៅជាបន្តរក្សានូវគោលដៅ លើការតម្កល់ផលប្រយោជន៍របស់អតិថិជន និងទស្សនិកជនជាអទិភាពដដែលដោយផ្តោតលើការចូលរួម និងការច្នៃប្រឌិតឆ្ពោះទៅរកភាពរុងរឿងរីកចម្រើនរួមគ្នា៕
ដោយ ៖ អេង ប៊ូឆេង

Related Posts