ក្រុមហ៊ុន ពាណិជ្ជកម្មសកល

ឱកាសផ្សព្វផ្សាយព័ត៌មាន និងបង្ហាញវត្តមាន​ ក្រុមហ៊ុនរបស់អ្នក នៅចំពោះមុខអ្នកជំនួញ ជាង ៥០០នាក់​ ក្នុងព្រឹត្តិការណ៍ BNI Cambodia National Conference 2019 ខិតជិតមកដល់ហើយ​ នៅចាំអ្វីទៀត! ចុះឈ្មោះឲ្យបានរួសរាន់

ភ្នំពេញ៖ តើអ្នកកំពុងត្រូវការ ធ្វើជាដៃគូឧបត្ថម្ភ នៅក្នុងកម្មវិធីមុខជំនួញ ដើម្បីជួយឲ្យម៉ាកសញ្ញា និងពង្រីកបណ្តាញមុខជំនួញរបស់អ្នក ឲ្យកាន់តែប្រសើរមែនទេ? នៅសល់តែ ៧ថ្ងៃទៀតប៉ុណ្ណោះ ចូលរួមឧបត្ថម្ភក្នុងកម្មវិធី មហាសន្និបាត ប្រចាំឆ្នាំ របស់បណ្តាញធុរៈកិច្ច ប៊ី អិន អាយ កម្ពុជា ឆ្នាំ២០១៩ (BNI Cambodia) ដែលផ្តល់ឱកាសដ៏ទូលំទូលាយ ឲ្យអ្នកបានបញ្ចេញព័ត៌មាន ក៏ដូចជាបង្ហាញវត្តមាន ក្រុមហ៊ុនរបស់អ្នក នៅចំពោះមុខអ្នកជំនួញល្បីៗជាង ៥០០នាក់ ដែលនឹងចូលរួម នៅក្នុងមហាសន្និបាតដ៏ពិសេសនេះ ។

ជាមួយគ្នានោះ លោក វឿន វីវឌ្ឍនៈ មានតួរនាទីជា Event Director of BNI Cambodia ចង់ឲ្យសមាជិក សមាជិកាទាំងអស់ ធ្វើការចុះឈ្មោះ ឲ្យបានទាន់ពេលវេលា នឹងត្រៀមខ្លួន សម្រាប់ការចូលរួម នូវព្រឹត្តិការណ៍ដ៏ធំអស្ចារ្យ មហាសន្និបាត​ប្រចាំ​ ឆ្នាំ២០១៩ លើកទី៤ ឬ BNI Cambodia National Conference 2019 (CNC 2019) ដែលខិតជិតមកដល់ ក្នុងពេលដ៏ខ្លីខាងមុខ ដើម្បីជាឱកាសកសាងទំនុកចិត្ត ភាពជឿជាក់ និងសេវាកម្ម នៃអាជីវកម្មរបស់ខ្លួន ទៅកាន់អ្នកចូលរួម ប្រមាណជិត១ពាន់នាក់ ។

លោក វឿន វីវឌ្ឍនៈ បានលើកឡើងថា កម្មវិធីប្រចាំឆ្នាំ BNI Cambodia National Conference 2019 នេះនឹងត្រូវធ្វើឡើង នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ខាងមុខនេះ នាសាល នៃផ្សារទំនើប Aeon Mall Sen Sok City (ផ្សារអ៊ីអនទី២) ដែលមានការនិមន្ត​និងអញ្ជើញចូលរួម ពីវាគ្មិន ភិក្ខុ វជិរប្បញ្ញោ គូ សុភាព សាស្ត្រាចារ្យ នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា និងលោកស្រី Hazel Walker BNI Executive Director ក្នុងប្រធានបទ “Givers Gain” និង “More than a Meeting-More than a Network” ។

ជាមួយគ្នានោះដែរ សម្រាប់ការចុះឈ្មោះ ជាក្រុម ជាមួយនឹងតម្លៃសំបុត្រពិសេសបំផុត ក្នុងកម្មវិធីមហាសន្និបាត ប្រចាំឆ្នាំ របស់បណ្តាញធុរៈកិច្ច ប៊ីអិនអាយ កម្ពុជា ឆ្នាំ២០១៩ ។ ជួបជាមួយម្ចាស់អាជីវកម្មជាង ៥០០នាក់ និងរៀនសូត្រពីវាគ្មិនល្បីៗ​ ទាំងក្នុងប្រទេសកម្ពុជា និងបរទេស ជាមួយនឹងអត្ថប្រយោជន៍ ជាច្រើនទៀត។ សមាជិករបស់ ប៊ីអិនអាយ កម្ពុជា រួមទាំងភ្ញៀវកិត្តិយសចុះឈ្មោះ និងទិញសំបុត្រ ឲ្យបានរួសរាន់ឡើង (ថ្ងៃផុតកំណត់ទី៣១ ខែកក្កដា ឆ្នាំ២០១៩) ។

សម្រាប់ព័ត៌មានលំអិត របស់កម្មវិធី និងការចូលរួមឧបត្ថម្ភ សូមទំនាក់ទំនងមកកាន់លេខ៖ 077 667 667 / 096 666 5789 / 087 819 488 / 098 824 499៕ ដោយ៖ ដារាត់

Related Posts