Uncategorized

ភាពរីកចំរើន វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ​ នៅកម្ពុជាកំពុងស្ថិតក្នុង ការប្រកួតប្រជែងខ្លាំង

ថ្មីៗនេះតាមការសង្កេត នៅលើទីផ្សារឃើញថាវិស័យ បច្ចេកវិទ្យាហិរញ្ញវត្ថុ នៅកម្ពុជាកំពុងតែមានសន្ទុះខ្លាំង ក្នុងនោះដែរក្រុមហ៊ុនទ្រូម៉ាន់នី ជាក្រុមហ៊ុនវេរលុយមួយ ដែលមានភ្នាក់ងារច្រើនជាងគេ នៅក្នុងប្រទេសកម្ពុជា គ្របដណ្តប់ទូទាំងប្រទេស យោងតាមគេហទំព័រហ្វេសបុកផ្លូវការ របស់ក្រុមហ៊ុនទ្រូម៉ាន់នី។

តាមការសាកសួរភ្នាក់ងារទ្រូម៉ាន់នីមួយកន្លែង ដែលធ្លាប់ជាភ្នាក់ងារវេរលុយរបស់ក្រុមហ៊ុន ផ្សេងទៀត បានលើកឡើងថា ពីមុនពួកគេធ្លាប់ជាភ្នាក់ងារ របស់ក្រុមហ៊ុនផ្សេង តែដោយសារបច្ចុប្បន្ន ប្តូរជាភ្នាក់ងារទ្រូម៉ាន់នីវិញ ដោយសារតែតម្រូវការ វេរលុយតាមក្រុមហ៊ុនទ្រូម៉ាន់នី មានកំណើនច្រើន។

ភ្នាក់ងារទ្រូម៉ាន់នីមួយកន្លែង ដែលមានស្លាកយីហោ រតនា168 គាត់បានបង្ហើបថា៖ «ខ្ញុំជាភ្នាក់ងារមួយដែលចាប់ដៃ ជាមួយក្រុមហ៊ុនទ្រូម៉ាន់នី តាំងពីបើកដំបូងមកម្ល៉េះ ក៏ព្រោះតែទំនុកចិត្ត ជាមួយទ្រូម៉ាន់នី អាចនិយាយបានថា ក្រុមហ៊ុនទ្រូម៉ាន់នី ជាក្រុមហ៊ុនអន្តរជាតិហើយ ខ្ញុំជឿជាក់ថា ខ្ញុំនិងទទួលបានអតិថិជនច្រើន ពីក្រុមហ៊ុនទ្រូម៉ាន់នី។

តាមការសង្កេត ស្លាកសញ្ញាក្រុមហ៊ុនទ្រូម៉ាន់នី គឺមានពណ៌ទឹកក្រូច តែបច្ចប្បន្ននេះ បើមើលតាមទីផ្សារភ្នាក់ងារមួយចំនួន មានពណ៌ត្រួយចេកខ្ចី លាយគ្នា ជាមួយនឹងពណ៌ទឹកក្រូច ដែលយើងអាចមើលដឹងថា ជាក្រុមហ៊ុនវេរលុយវីង និងទ្រូម៉ាន់នី ។

ពាក់ព័ន្ធនឹងបញ្ហានេះ យើងក៏ព្យាយាមទាក់ទង ទៅកាន់ថ្នាក់ដឹកនាំក្រុមហ៊ុនទ្រូមាន់នី ក៏ដូចជាក្រុមហ៊ុនវីង តែពុំមានភាគីណា អាចផ្តល់ចម្លើយបាននោះទេ។ ដោយឡែក លោក កូ ប៊ុនសុង នាយកផ្នែកលក់ ក្រុមហ៊ុន ទ្រូម៉ាន់នី បានលើកឡើងថា៖ « ខ្ញុំគិតថាវាជាសេរីភាព របស់ភ្នាក់ងាររៀងៗខ្លួន ព្រោះភ្នាក់ងារនឹងជ្រើសរើស យកក្រុមហ៊ុនណា ដែលអាចរកប្រាក់ចំណូល បានច្រើន។ សម្រាប់ក្រុមហ៊ុន ទ្រូម៉ាន់នី យើងឃើញថា ភ្នាក់ងារពេញចិត្តច្រើន ចំពោះការយកចិត្តទុកដាក់របស់យើង ជាក់ស្តែង យើងមិនសូវមានភ្នាក់ងារ ដែលប្តូរទៅក្រុមហ៊ុនផ្សេងនោះទេ។ គឺមានតែក្រុមហ៊ុន ដែលជាគូប្រកួតប្រជែងយើងទេ ដែលមកសុំធ្វើជាភ្នាក់ងារទ្រូម៉ាន់នី »។

គួរបញ្ជាក់ផងដែរថា ទាំងក្រុមហ៊ុនវីង និងក្រុមហ៊ុនទ្រូម៉ាន់នី បច្ចុប្បន្នគឺ មានការអះអាងថា ជាក្រុមហ៊ុននាំមុខគេ ដោយក្រុមហ៊ុនវីង គឺធ្វើប្រតិបត្តការ ក្រោមអាជ្ញាប័ណ្ណ ជាធនាគារ ឯកទេស ចំណែកឯក្រុមហ៊ុន ទ្រូម៉ាន់នី ក៏អះអាងថា ជាក្រុមហ៊ុនលំដាប់លើគេ ក្នុងប្រតិបត្តិការ ជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលគេហៅថា ហ្វីនថិច (FinTech)៕

Related Posts