ក្រុមហ៊ុន ព័ត៌មានថ្មីៗ

ពិតជាឡូយ និងអស្ចារ្យណាស់ លោកព្រះ!!! ស្តេចកំពូលស្មាតហ្វូន Samsung Galaxy NOTE 10 | 10+ បានបង្ហាញខ្លួនពិតហើយ!

ភ្នំពេញ៖បន្ទាប់ពីមហាព្រឹត្តិការណ៍ ដ៏កក្រើកអស្ចារ្យ និងភ្ញាក់ផ្អើលបំផុតរបស់ក្រុមហ៊ុន សាមសុង ដែលបានដាក់បង្ហាញ រូបរាងពិតនៃ ស្តេចកំពូលស្មាតហ្វូន Samsung Galaxy Note 10 | 10+ នៅក្នុងទីក្រុង ញ៉ូវយក កាលពីថ្ងៃ៧សីហា ត្រូវនឹងថ្ងៃទី៨សីហា ឆ្នាំ២០១៩ នៅកម្ពុជារួចមក ក្រុមហ៊ុនសាខាថៃសាមសុងអេឡិចត្រូនិក ប្រចាំប្រទេសកម្ពុជានៅរសៀល ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩នេះ បានអញ្ចើញអ្នកសារព័ត៌មាន និងអ្នកថតរូបអាជីពជាច្រើននាក់ ដើម្បីធ្វើការទស្សនា នូវការផ្សាយផ្ទាល់នៅ ផ្សារទំនើប អ៊ីអន ភ្នំពេញ ជាន់ផ្ទាល់ដី Lively Plaza ដើម្បីធ្វើជាសក្ខីភាព នៃការបង្ហាញជាសាកលនូវ ស្តេចកំពូលស្មាតហ្វូន ដ៏ជាទីមោទនៈបំផុតរបស់ក្រុមហ៊ុន សាមសុង ដែលពិភពលោកទាំងមូលកំពុងរង់ចាំនេះ យ៉ាងអន្ទះសារ។

លោក រតនា សោភ័ណ ប្រធានគ្រប់គ្រង ផ្នែកផលិតផល ទូរស័ព្ទដៃនៃ ក្រុមហ៊ុនសាខាថៃ សាមសុង អេឡិចត្រូនិក ប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា “ក្នុងឆ្នាំ ២០១៩ នេះយើងពិតជាមានមោទនភាព ក្រៃលែងក្នុង ការដាក់បង្ហាញនូវស្តេចកំពូលស្មាតហ្វូន Galaxy Note 10 | 10+ នាពេលនេះនៅក្នុងប្រទេសកម្ពុជា ដែលកំពុង តែមានការជឿនលឿន ផ្នែកបច្ចេកវិទ្យា និងស្មាតហ្វូននាពេលបច្ចុប្បន្ន។ យើងសង្ឃឹមជឿជាក់ យ៉ាងមុតមាំថា Samsung Galaxy Note 10 | 10+ ប្រចាំឆ្នាំ ២០១៩ នេះនឹងទទួលបាន ការគាំទ្រយ៉ាងច្រើន បំផុតពីសំណាក់ អតិថិជនទាំងអស់ ដែលកំពុងស្វែងរកនូវ ស្តេចកំពូលស្មាតហ្វូន ដ៏ល្អឥតខ្ចោះ និងទន្ទឹងរង់ចាំយ៉ាងអន្ទះសារ”។

លោកបន្តថា Galaxy Note 10 | 10+ ពិតជាមានភាពខុសគ្នាច្រើនមិនត្រឹមតែ មានរាងស្អាត ឡូយ ទាន់សម័យ និងទាក់ទាញ ការបន្ថែមកាមេរ៉ាច្រើជាងមុន និងច្បាស់ជាងមុន ជាមួយអេក្រង់ធំជាងមុន និងថាមពលថ្មធំកាន់តែខ្លាំង ជាងមុនប៉ុណ្ណោះទេថែមទាំងបំពាក់ ជាមួយនឹងបច្ចេកវិទ្យា Ultrasonic Fingerprint on screen, កាមេរ៉ាមុខដ៏លេចធ្លោ ចំកណ្តាលអេក្រង់ (A single central punch-hole camera) យ៉ាងល្អបំផុត និងលក្ខណៈពិសេសអស្ចារ្យ ជាច្រើនទៀតសម្រាប់បទពិសោធន៍ថ្មីដែល មិនធ្លាប់មានក្នុងកំណត់ត្រា ប្រចាំឆ្នាំ ២០១៩ នេះផងដែរ ។

អ្វីដែលកាន់តែពិសេស និងអស្ចារ្យបំផុតនោះ គឺស្តេចកំពូលស្មាតហ្វូន Galaxy Note 10 | 10+ នឹងបើកឱ្យកម្ម៉ង់ទិញទុកមុន (Pre-order) សម្រាប់ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ០៨ សីហា ដល់ ថ្ងៃទី ១៨ សីហា ឆ្នាំ ២០១៩ ជាមួយនឹការថែមជូន ២ ជម្រើសយ៉ាងអស្ចារ្យបំផុត ដែលពុំធ្លាប់មានៈ

* Galaxy Note10: (មានតែពណ៌ប្រាក់ប៉ុណ្ណោះ) តម្លៃ $899; ថែមជូន Galaxy Buds តម្លៃ $129; ព្រមទាំង SIM សែលកាត លេខពិសេសតម្លៃរហូតដល់ $132 និងអ៊ីនធឺណេត180GB ដោយឥតគិតថ្លៃ!

* Galaxy Note10+: មាន ៣ ពណ៌ (ពណ៌ប្រាក់ ពណ៌ខ្មៅ ពណ៌ស) តម្លៃ$1,059 ; ថែមជូនការ Upgrade ទៅ 512GB; ព្រមទាំង SIM សែលកាត លេខពិសេសតម្លៃរហូតដល់ $330 និងអ៊ីនធឺណេត180GB ដោយឥតគិតថ្លៃ!

ដូច្នេះកុំនៅបង្អង់យូរសូមអញ្ជើញ ទៅហាង ដែលមានស្លាកសញ្ញា (Pre-order) ឬហាងដែលនៅជិត លោកអ្នកបំផុត!

សូមប្រញាប់មកទទួលយក បទពិសោធន៍ដ៏អស្ចារ្យ នៃស្តេចកំពូលស្មាតហ្វូន Galaxy Note 10 | 10+ ដំបូងបំផុតឱ្យបានមុនគេ នៅថ្ងៃនេះភ្លាមទៅ!

Related Posts