ព័ត៌មានថ្មីៗ

ឧកញ៉ាទៀ វិចិត្រ បញ្ចេញអូប័រ១០គ្រឿង ត្រៀមជួយពលរដ្ឋ ខណៈខេត្តព្រះសីហនុ កំពុងមានភ្លៀង ធ្លាក់ខ្លាំង

ភ្នំពេញ ៖ ក្នុងគ្រាដែលធាតុអាកាស នៅខេត្តព្រះសីហនុ កំពុងមានភ្លៀងខ្លាំង ដើម្បីចូលរួមការងារសង្គ្រោះ ជាមួយរដ្ឋបាលខេត្ត លោកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុម GTVC បានរៀបចំកម្លាំងនិងត្រៀមអូប័រចំនួន១០ គ្រឿងដើម្បីជួយសង្គ្រោះបន្ទាន់ ដល់ប្រជានេសាទ ក៏ដូចជាភ្ញៀវទេសចរណ៍ ពេលជួបឧប្បត្តិហេតុផ្សេងៗលើផ្ទៃសមុទ្រ ។

ជាមួយគ្នានេះ លោកឧកញ៉ា ក៏បានប្រកាសលេខទូរស័ព្ទ ឲ្យពលរដ្ឋជ្រាបផងដែរ ក្នុងករណីមានហេតុការណ៍ និងរកការសង្គ្រោះ ទាក់ទងមក ០៧៦ ៣៤៥ ៧៧៧៧ , ០៩៦ ៣៤៥៧៧៧៧ និង០៩៧ ៣៤៥ ៧៧៧៧៕

Related Posts