ក្រុមហ៊ុន

អ្នករត់កង់បីម្នាក់ ឈ្នះរង្វាន់ ទៅដើរកម្សាន្តក្រៅប្រទេស ជាលើកដំបូង ក្នុងជីវិត

ភ្នំពេញ៖ កង់បីនាពេលបច្ចុប្បន្នឃើញថា មានប្រជាប្រិយភាពច្រើន ហើយអ្នកបើកកង់បី ដឹកភ្ញៀវក៏មានការប្រកួតប្រជែងគ្នា ច្រើនពីមួយថ្ងៃទៅមួយ ថ្ងៃដូចគ្នា។ ក្នុងចំណោមអ្នករត់កង់បី ជាច្រើននាក់ មានលោក ហៃ ខេន ម្នាក់បានទទួល បានរង្វាន់ដ៏ពិសេសមួយ ពីក្រុមហ៊ុន WeGO ដែលបានផ្ដល់ ឱកាសដល់ ដៃគូបើកបរឆ្នើម របស់ខ្លួន គឺដំណើរកម្សាន្តទៅលេងប្រទេស សិង្ហបុរី និង ម៉ាឡេស៊ី ចំនួន៣យប់៤ថ្ងៃ ទាំងដែលលោកមិនដែល នឹកស្រមៃដល់។

និយាយដោយទឹកមុខញញឹមស្រស់ និងសប្បាយចិត្ត លោកបានចែករំលែ កបទពិសោធន៍ការដើរកម្សាន្ត លើកដំបូងក្នុងជីវិត “ចំពោះ Trip មួយនេះខ្ញុំពិតជាអត់ ដែលគិតដល់មែន ខ្ញុំស្មានមិនដល់ថាខ្ញុំអាចឈ្នះ Tripមួយនេះ ហើយទៅដើរលេងនៅសិង្ហបុរីពិតមែន ពិតជាអស្ចារ្យសម្រាប់ខ្ញុំ”។ គាត់បានរៀបរាប់បន្ថែមថា ដំណើរកម្សាន្តទៅសិង្ហបុរីនេះពិតជាផ្ដល់ បទពិសោធន៍ថ្មីៗជាច្រើន មានភាពសប្បាយរីក និងចង់មានដំណើរកម្សាន្តលើក ក្រោយៗទៀត។

ទាក់ទងនិងកម្មវិធីឈ្នះរង្វាន់ដំណើរ កម្សាន្តនេះ លោក ឡេង វិសិដ្ឋ អគ្គនាយកក្រុមហ៊ុន WeGO បានសម្ដែងភាពត្រេកអរនិងស្ងើចសរសើរចំពោះលោក ហៃ ខេន ព្រមទាំងដៃគូបើកបរជាច្រើនទៀតដែល បានខិតខំកសាងស្នាដៃល្អៗកន្លងមក។

ចំពោះមូលហេតុ នៃការបង្កើតកម្មវិធីនេះ ឡើង លោកអគ្គនាយកក្រុមហ៊ុន បានឱ្យដឹងពីគោលបំណងចម្បង “និយាយទៅ ទីមួយគឺយើងចង់លើកទឹកចិត្ត និងថ្លែងអំណរគុណ ដល់ដៃគូបើកបរដែល ខិតខំបម្រើសេវាកម្មល្អជូនអតិថិជន និងមួយទៀតគឺជំរុញឱ្យពួកគាត់បន្តបម្រើ សេវាកម្ម ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត”។

ឱកាសឈ្នះទៅលេង ប្រទេសសិង្ហបុរីពី WeGOមិនទាន់បញ្ចប់នៅឡើយទេ ដៃគូបើកបរទាំងអស់គ្នាគឺសុទ្ធតែអាចទទួលបានឱកាសឈ្នះរង្វាន់ដ៏ពិសេស នេះគ្រប់ៗគ្នា ដោយគ្រាន់តែបំពេញតាម លក្ខខណ្ឌខ្លះៗដូចជា ទីមួយគឺ គោរពច្បាប់ចរាចរណ៍ ទីពីរគឺ ការបម្រើសេវាកម្មអតិថិជនល្អ និងទីបីគឺ មានចំនួនប្រតិបត្តិការ ច្រើនជាងគេ។

រង្វាន់ដំណើរកម្សាន្តទៅលេង ប្រទេសសិង្ហបុរី និង ម៉ាឡេស៊ីយ៉ាងសប្បាយ រីករាយនេះ មានចំនួនពីរកន្លែងទៀត កំពុងរង់ចាំ ដៃគូបើកបរពីរនាក់ ដែលមានស្នាដៃលេចធ្លោ សម្រាប់ឆ្នាំ២០១៩ នេះ៕

Related Posts