ព័ត៌មានថ្មីៗ

ពីធីចេញម្លប់របស់ កញ្ញា លី ជាស៊ីងវិចតូរៀ ទទួលបានចំណងដៃ ជាងបួនម៉ឺនដុល្លារ ដើម្បីកុមារកម្ពុជា

ភ្នំពេញ៖ លោកឧកញ៉ា លី សេងឃាង និងលោកជំទាវ ចាន់ ដានី បានបរិច្ចាគថវិកាចំនួន ៤១ ៨៩០ (សែសិបមួយពាន់ ប្រាំបីរយកៅសិប) ដុល្លារអាមេរិក និង ១ ០០០ (មួយពាន់) ដុល្លារអូស្ត្រាលី ព្រមទាំង ២៨០ ០០០ (ពីរយប៉ែតសិបពាន់) រៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដែលជាមូលនិធិផ្លូវការបង្កើតឡើង ដោយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកុមារគ្រប់រូបនៅកកម្ពុជា កាលពីព្រឹកថ្ងៃសៅរ៍ ១០កើត ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ ។

សូមជម្រាបជូនថា ថវិកាបរិច្ចាគនេះ បានមកពីចំណងដៃ ក្នុងថ្ងៃចេញម្លប់គ្រប់១៥ឆ្នាំរបស់កញ្ញា លី ជាស៊ីងវិចតូរៀ ដែលត្រូវជាកូនស្រីច្បងរបស់លោកឧកញ៉ា និងលោកជំទាវ កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩កន្លងទៅនេះ។

មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកាយវិការសប្បុរសធម៌ ដែលគួរឱ្យសរសើរ និងយកជាគំរូ ក្នុងការផ្ដួចផ្ដើមយកចំណងដៃទាំងអស់ ដែលទទួលបានពីភ្ញៀវកិត្តិយស ក្នុងថ្ងៃខួបកំណើត មកបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នានាំភាពញញឹមដល់កុមារ ដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។

ដូច្នេះ សូមឯកឧត្ដម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា មេត្តាបន្តចូលរួម ជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា តាមរយ:មធ្យោបាយ ដែលងាយស្រួលជាច្រើន និងដោយមិនគិតថ្លៃសេវា ដូចមានរៀបរាប់ខាងក្រោម។

ក្នុងករណីឯកឧត្ដម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា មានបំណងចូលរួមបរិច្ចាគ ដោយផ្ទាល់នៅមន្ទីរពេទ្យគន្ធបុប្ផា សូមមេត្តាផ្តល់ដំណឹងជាមុន មកលេខាធិការដ្ឋាន មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីក្រុមការងារយើង អាចរៀបចំកត់ត្រាថវិកាបរិច្ចាគទាំងអស់ ក្នុងបញ្ចីរួមគ្នាតែមួយ ដែលបង្ហាញពីសាមគ្គីភាព ក្នុងស្មារតី “ខ្មែរជួយខ្មែរ”៕

Related Posts