ព័ត៌មានថ្មីៗ

មិនមែន១ ឬ២ តែឆ្នាំនេះ Suzuki ចេញម៉ូតូថ្មី ៣ម៉ូដែលព្រមគ្នា nex, Let’s និង Address 2020 ស្វាគមន៍​យុគសម័យបច្ចេកវិទ្យាដ៏ទំនើប

ភ្នំពេញៈ​ ម៉ូតូ Suzuki ម៉ូដែលថ្មីចំនួន៣ម៉ូដែល ត្រូវបានចេញលក់លើទីផ្សារព្រមគ្នាកាលពីថ្ងៃ១០ ខែ សីហា ឆ្នាំ ២០១៩ នៅសណ្ឋាគារសុខាភ្នំពេញ ក្រោមវត្តមានពីសំណាក់លោកឧកញ៉ា ស៊ីវ ថៃនាយកក្រុមហ៊ុន អូអឹមស៊ី និងលោក Nubuo Kodokuro នាយករោងចក្រ Cambodia Suzuki Motor ប្រចាំប្រទេសកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួម ពីសំណាក់ អ្នកលក់បន្តមកពីណ្តាខេត្ត-ក្រុងយ៉ាងច្រើនកុះករ។

ថ្លែងនៅក្នុងឱកាសនោះលោកឧកញ៉ា ស៊ីវ ថៃ បានគួសបញ្ជាក់ថាៈ Suzuki Nex និង Suzuki Let’s ជាម៉ូដែលពេញនិយម​បំផុតក្នុងដួងចិត្តអតិថិជនដោយសាររូបរាងតូចច្រលឹង ស៊ីវិល័យ ស៊ីសាំងតិច ធននឹងការប្រើប្រាស់ ពិសេសត្រូវបានបំពាក់នូវ​បច្ចេកវិទ្យា LEAP ដែលធ្វើអោយ Suzuki Let’s ស៊ីសាំងតិចកំលាំងម៉ាស៊ីនស្ទុះខ្លាំង ។

កាន់តែពិសេសម៉ូដែលទាំងពីរបានបំពាក់នូវបច្ចេកវិទ្យាទំនើបហៅថា Fuel Cut Sensor ដែលរក្សានូវសុវត្ថិភាពខ្ពស់​ពិសេស​ពេលមានគ្រោះថ្នាក់ ឬនៅពេលដួលម៉ូតូដែលបច្ចេកវិទ្យា​ ធ្វើអោយម៉ាស៊ីនរលត់ដោយស្វ័យប្រវត្តិ។ សំរាប់ម៉ូដែលឆ្នាំ ២០២០នេះ Suzuki nex និង Suzuki Let’s បានបំពាក់បន្ថែមនូវបច្ចេកវិទ្យាពិសេសមួយទៀតគឺ Condenser ដែលជាឧបករណ៏​មួយប្រភេទជួយអោយអ្នកប្រើប្រាស់ អាចបញ្ឆេះម៉ាស៊ីនបានទោះបីគ្មានអាគុយក៏ដោយ ។

នាឱកាសនោះផងដែរលោក ឧកញ៉ាក៏បានណែនាំម៉ូដែលថ្មីមួយទៀតគឺ Suzuki Address Playful ស៊េរីថ្មីឆ្នាំ ២០២០ ជាមួយរូបរាងថ្មី ស្រស់ស្អាតបំផុត ទំនើបទាន់សម័យគួរជាទីទាក់ទាញ ជាមួយឃ្លុបក្រោមកែបធំ និងមានពណ៌ស្រស់ស្អាត ។
តោ!សូមទស្សនារូបភាពស្អាតៗទាំងអស់គ្នា។

Related Posts