ក្រុមហ៊ុន ព័ត៌មានថ្មីៗ

ក្រុមហ៊ុន សាមសុង បានបង្កើតកម្មវិធី បណ្តុះបណ្តាលថ្មី Samsung Technology Program សម្រាប់ឆ្នាំ ២០១៩!

ភ្នំពេញ៖ អតិថិជនជាច្រើនទូទាំង ពិភពលោក ជាពិសេសក្នុងព្រះរាជាណាចក្រកម្ពុជា សុទ្ធតែបានដឹងច្បាស់ពី គុណតម្លៃ និងចក្ខុវិស័យរបស់ ក្រុមហ៊ុន សាមសុង រួចមកហើយ។ ក្រុមហ៊ុន សាមសុង គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោក ផ្នែកបច្ចេកវិទ្យាដោយផ្តល់ លទ្ធភាពថ្មីៗជូនមនុស្សគ្រប់រូប គ្រប់ទីកន្លែងក្នុងការផ្តល់ជូន ផលិតផល និងសេវាកម្មដ៏ល្អឥតខ្ចោះប៉ុណ្ណោះទេថែមទាំងគិត ដល់សហគមន៍ផងដែរ។

ជាក់ស្តែងនៅពេលនេះ កម្មវិធីថ្មីដែលក្រុមហ៊ុននឹងធ្វើការផ្តល់ ជូនដល់សិក្ខាកាមនៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) សម្រាប់ឆ្នាំនេះគឺមានឈ្មោះថា Samsung Technology Program។ វគ្គសិក្សាបំពាក់បំប៉នដែល សាមសុង បានផ្តល់ជូននោះគឺមានរយៈពេល ៩ សប្តាហ៍ ចាប់ពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០១៩ ដល់ថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០១៩ ដោយផ្តោតលើជំនាញជួសជុល ផ្នែកបរិក្ខារអេឡិចត្រូនិច (CE) ដូចជា៖ ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោក សម្លៀកបំពាក់ ទូទឹកកក ទូរទស្សន៍ និងជំនាញជួសជុលស្មាតហ្វូន (IM)។

គួរបញ្ជាក់ផងដែរថា គ្រូបង្គោល និងសាស្ត្រាចារ្យទាំងអស់ ក្នុងវគ្គសិក្សា ពិសេសនេះគឺសុទ្ធតែត្រូវបាន បំពាក់បំប៉ន ពីអ្នកជំនាញ ក្នុងប្រទេសកម្ពុជា និងមកពីព្រះរាជាណាចក្រថៃផងដែរ។ ហើយអ្វីដែលកាន់តែពិសេស បំផុតនោះគឺបន្ទាប់ពីបញ្ចប់វគ្គ​ សិក្សាវិទ្យាស្ថានក៏មានការ ប្រឡង ដើម្បីជ្រើស យកសិក្ខាកាមឆ្នើម និងមានពិន្ទុខ្ពស់ជាងគេដើម្បីមាន ឱកាសបន្តទៅហាត់ការ បន្ថែមទៀតនៅមជ្ឈមណ្ឌល សេវាកម្មជួសជុល​ផលិតផល សាមសុង ផងដែរ។

ជាចុងក្រោយក្រុមហ៊ុន សាមសុង មានការប្តេជ្ញាចិត្តថាខ្លួននឹងនៅតែផ្តល់ ការសិក្សា និងបណ្តុះបណ្តាលបន្តបន្ទាប់ទៀត ដើម្បីបង្កើននូវ ជំនាញ ចំណេះដឹង ដល់សហគមន៍ ក៏ដូចជាប្រទេសកម្ពុជា ទាំងមូលផងដែរ៕

Related Posts