ក្រុមហ៊ុន ព័ត៌មានថ្មីៗ

សិក្សានុសិស្សប្រលង ជាប់បាក់ឌុប អាចជ្រើសរើស អាហាររូបករណ៍ នៅវិទ្យាស្ថាន KIT

ភ្នំពេញ៖ សិស្សានុសិស្សដែលដឹង លទ្ឋផល នៃការប្រលងសញ្ញាបត្រ ទុតិយភូមិរបស់ខ្លួន អាចជ្រើសរើស អាហារូបករណ៍នៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ(KIT)រយៈពេល៤ឆ្នាំដោយឥតគិតថ្លៃ ដែលបូកបញ្ចូល ទាំងសម្ភារៈសិក្សាផងដែរ។

យោងតាមទំព័រហ្វេសប៊ុករបស់ វិទ្យាស្ថានបច្ចេកវិទ្យាគីរីរម្យ ក៏ដូចជាទំព័រផ្លូវការរបស់ ក្រសួងអប់រំ យុវជន និងកីឡារបស់កម្ពុជាបានឱ្យដឹង កាលពីសប្តាហ៍មុនថាអាហារូបករណ៍ នេះនឹងផ្តល់ជូន សិស្សបញ្ចប់់ថ្នាក់ទី១២ ក្នុងឆ្នាំសិក្សា ២០១៩-២០២០ នេះ។វិទ្យាស្ថាននេះចាប់ផ្តើមប្រកាសផ្តល់ អាហារូបករណ៍ជាថ្មី ដល់សិស្សានុសិស្សកម្ពុជា ដែលបញ្ចប់សញ្ញាបត្រ មធ្យម សិក្សាទុតិយភូមិឆ្នាំសិក្សា២០១៩ ២០២០នេះ ដោយសិស្សដែលឆ្លងកាត់ ការធ្វើតេស្តជាប់ នឹងទទួលបានអាហារូបករណ៍១០០ ភាគរយបូកនឹងសម្ភារៈសិក្សារហូត ដល់រយៈពេល៤ឆ្នាំ។

វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ផ្ដល់អាហារូបករណ៍ ចំពោះមុខវិទ្យាពីរមុខ ដោយទីមួយគឺ វិស្វកម្មកុំព្យូទ័រ (Software Engineering) និងគ្រប់គ្រងបដិសណ្ឋារកិច្ចអន្តរជាតិ International Hospitality Management។សម្រាប់អ្នកដែលមាន ចំណាប់ អារម្មណ៍ ចង់ធ្វើការប្រឡងយកអាហារ រូបករណ៍ អាចធ្វើការ ចូលទៅចុះឈ្មោះ តាមតំណរលី៖ https://goo.gl/forms/ly8zdI6Q18jaqqg03 ។ ក្រោយពីចុះឈ្មោះរូចរាល់ ហើយ បេក្ខជនអាចទៅស្ដាប់សិក្ខាសាលា ណែនាំ ដែលរៀបចំឡើងដោយវិទ្យាស្ថានផ្ទាល់តែម្ដង ហើយចំណែកឯថ្ងៃប្រឡងវិញ នឹងប្រព្រឹត្តឡើង នាថ្ងៃទី ២៩ ខែមីថុនាឆ្នាំ២០១៩ នៅមជ្ឈមណ្ឌល សហប្រតិបត្តិការកម្ពុជា-ជប៉ុន។

សម្រាប់វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ត្រូវបានបង្កើតឡើងតាំងតែពីឆ្នាំ ២០១៤មកម្លេះ ដោយមានកម្មវិធីសិក្សារដូចជា៖ វិស្វករកុំព្យូទរ័ វិភាគប្រពន្ធ័កុំព្យូទ័រ បង្កើតប្រពន្ធ័កុំព្យូទ័រ គណនេយ្យ និងគ្រប់គ្រង រួមទាំងបង្រៀន ភាសារអង់គ្លេស និងជប៉ុនផងដែរ។

វិទ្យាស្ថានស្ថិតនៅក្នុង ឧទ្យានជាតិ គិរីរម្យនេះ ត្រូវបានបង្កើតដោយអគ្គនាយកក្រុមហ៊ុន A2A Town Cambodia ដែលលោកជាជនជាតិ ជប៉ុនមានឈ្មោះថា Takeshi Izuka ដើម្បីផ្ដល់ការអប់រំ ប្រកបដោយគុណភាព ខ្ពស់ជូន និស្សិតកម្ពុជា ជាពិសេសទៅលើមុខវិទ្យាទាក់ទង ទៅនឹងវិទ្យាសាស្ត្រកុំព្យូទ័រ និងវិស្វកម្មកម្មវិធី កុំព្យូទ័រជាដើម។

ជាលទ្ធផលនៃការ បណ្ដុះបណ្ដាល របស់វិទ្យាស្ថាន មួយនេះ និស្សិតជំនាន់ទី១ទទួលបាន ឱកាសការងារ១០០% ហើយមាននិស្សិតរហូត ដល់ទៅ៧០% បានទៅធ្វើការ ដល់ប្រទេសជប៉ុន។

សម្រាប់ លក្ខខណ្ឌក្នុងការប្រឡង បេក្ខជនត្រូវមានអាយុចាប់ ពី១៦ឆ្នាំឡើងទៅ ប្រកបដោយសុខ ភាពល្អ ហើយប្រឡង ជាប់សញ្ញាប័ត្រ ទុតិយភូមិ ដំណាក់កាល ដើម្បីបាន អាហារូបករណ៍។ ការប្រឡងត្រូវបានប្រឡងទៅ លើ IQ គណិតវិទ្យា និងភាសាអង់គ្លេស ហើយបេក្ខជនក៏ ត្រូវឆ្លងកាត់ ការសម្ភាសន៍ ផងដែរ។ ទាក់ទងសាកសួរ ព៌តមានបន្ថែម សិស្ស និស្សិតអាចធ្វើការ ទំនាក់ទំនងតាមរយៈអ៊ីម៉ែល [email protected] ឬលេខទូរស័ព្ទ ០៧៨ ៧៧៧ ៣៨៤ / ០៧៨ ៧៧៧ ៣៤៤៕

Related Posts