ព័ត៌មានថ្មីៗ អត្ថបទពាណិជ្ជកម្ម

WURKZ បើកឲ្យអ្នកគាំទ្របាល់ទាត់ បន្តរាំលេងកម្សាន្តតន្ត្រី EDM នៅស្តង់ភេសជ្ជៈរបស់ខ្លួន បន្ទាប់ពីការប្រកួតកម្ពុជា និង បារ៉ែន បញ្ចប់

ទស្សនិកជនចូលរួមទស្សនាផ្ទាល់ បាល់ទាត់មួយចំនួន ប្រហែលជាមិនបានដឹងទេថា រាល់ការប្រកួតបាល់ទាត់មិត្តភាព រវាងក្រុមគោព្រៃ ជាមួយនិងក្រុមបរទេស ភេសជ្ជៈប៉ូវកម្លាំង វើក (WURKZ) តែងតែផ្តល់នូវភាពសប្បាយរីករាយបន្ថែម និង វត្ថុអនុស្សាវរីយ៍ នៅស្តង់ភេសជ្ជៈរបស់ខ្លួន ដោយឥតគិតថ្លៃ សម្រាប់អ្នកចូលរួមលេងល្បែងកម្សាន្ត ជាមួយវិញ្ញាសារផ្សេងៗ របស់ក្រុមហ៊ុន ដូចជាការលេងត្រិះបាល់ និង បង្វិលកង ជាដើម។

លោក វិសាល ដែលបានចូលរួមលេងកម្សាន្ត ជាមួយសកម្មភាពទាំងមុន និង ក្រោយការប្រកួតនៅស្តង់វើក បានប្រាប់ថា “ វាជាការសប្បាយរីករាយ មួយកម្រិតទៀតដែលវើក WURKZ ក្នុងនាម ជាអ្នកឧបត្ថម្ភដល់ការប្រកួតនេះ បានធ្វើអោយបរិយាកាស នៃការប្រកួតកាន់តែអធិក អធម”។

លោកស្រី គង់ កុសល តំណាងអោយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏សូមលើកទឹកចិត្តអ្នកគាំទ្រ បាល់ទាត់ទាំងអស់គ្នា គួរតែបានទៅទស្សនា និង ចូលរួមលេងកម្សាន្ត នៅទីនោះនៅថ្ងៃទី ១០ កញ្ញា នេះដែលកម្ពុជា នឹងប្រកួតជាមួយ ក្រុមជម្រើសជាតិបារ៉ែន ហើយម្យ៉ាងវិញទៀត យើងបានត្រៀមអាវយឺត មួក និង កាដូរផ្សេងទៀតជាច្រើន សម្រាប់អ្នកចូលរួមទាំងអស់គ្នាផងដែរ៕

Related Posts