ព័ត៌មានថ្មីៗ អត្ថបទពាណិជ្ជកម្ម

WURKZ មានជំនឿចិត្តខ្លាំង លើទម្រងលេងថ្មី របស់ក្រុមជម្រើសជាតិកម្ពុជា ក្នុងការប្រកួតល្ងាចនេះ បើទោះបីជា បារ៉ែន មានកីឡាករល្អច្រើនក្តី

ភ្នំពេញ៖ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច​ ជួបជាមួយក្រុមជម្រើសជាតិបារ៉ែន លើទីលានស្តាតអូឡាំពិក ល្ងាចថ្ងៃទី១០ កញ្ញា នេះដើម្បីជម្រុះទៅកាន់ World Cup 2022 បន្ទាប់ពីកម្ពុជា ទាត់ស្មើជាមួយក្រុមជម្រើសជាតិ ហុងកុង១ – ១ តែបានយកឈ្នះក្រុមប៉ាគីស្ថាន រហូតដល់ទៅ ២ ប្រកួតកន្លងមកហើយ ខណៈដែលក្រុមបារ៉ែន ទាត់ត្រឹមស្មើ ជាមួយនឹងក្រុម អ៊ីរ៉ាក់ តែប៉ុណ្ណោះ។

លោក ម៉ៃឃើល សុវណ្ណ ពីភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ដែលជាម្ចាស់ឧបត្ថម្ភ ការប្រកួតនេះបានមានប្រសាសន៍ថា “ខ្ញុំជឿថាក្រុមជម្រើសជាតិកម្ពុជា អាចមានលទ្ធភាពច្រើន ក្នុងការផ្តួលក្រុមជម្រើសជាតិ បារ៉ែនដោយសារទម្រង់លេង ក្រុមកម្ពុជាពិត ជាលេងបានល្អខ្លាំង និងពោរពេញដោយបច្ចេកទេសខ្ពស់ ហើយល្បឿននៃការរត់ ទំាងកីឡាករខ្សែរប្រយុទ្ធ និង ខ្សែរបម្រើ ពិតជាលឿនជាង ពេលណាៗទំាងអស់ បើតាមការសង្កេតឃើញ នៅក្នុងការប្រកួត ជាមួយក្រុមហុងកុង និង ប៉ាគីស្ថានកន្លងមក។”

លោកក៏ក្រើនរម្លឹកផងដែរថា បើទោះបីសមត្ថភាព ក្រុមជម្រើសជាតិកម្ពុជា កំពុងកើនឡើងខ្លាំង កីឡាករកម្ពុជា ក៏ត្រូវតែរក្សាឥរិយាបថ ប្រុងប្រយ័ត្នជានិច្ច នៅក្នុងការប្រកួតល្ងាចនេះ ព្រោះបារ៉ែនក៏មាន កីឡាករល្អៗ ពីអន្តរជាតិមួយចំនួនផងដែរ ក្រៅតែពីកីឡាករ ក្នុងស្រុករបស់ពួកគេ ។

លោកក៏សូមគោរពអញ្ជើញអ្នកគាំទ្រ បាល់ទាត់អោយចូលរួមទស្សនា និង ស្រែកហ៊ោអោយក្រុម កីឡាករទំាង២ក្រុម ក្នុងការប្រកួតល្ងាចនេះ៕

Related Posts