ព័ត៌មានថ្មីៗ អត្ថបទពាណិជ្ជកម្ម

កាន់តែងាយស្រួល គ្រប់ពេលវេលា គ្រប់ទីកន្លែង តាមរយៈសេវាធនាគារចល័ត​ ប្រាសាក់

ភ្នំពេញ៖ ស្របទៅនឹងភាពរីកចម្រើន​​ នៃបច្ចេកវិទ្យាផ្នែកហិរញ្ញវត្ថុ (FinTech) របស់ពិភពលោក ប្រាសាក់ដែលជាគ្រឹះស្ថានមួយ ក្នុងចំណោមធនាគារធំៗទាំង 5 នៅកម្ពុជា បានផ្ដល់ជូន «សេវាធនាគារចល័ត» ដែលអនុញ្ញាត ឱ្យអតិថិជនអាចចាត់ចែងសាច់ប្រាក់ បានដោយខ្លួនឯង យ៉ាងងាយស្រួលគ្រប់ពេល គ្រប់ទីកន្លែង។

លោក សាយ សូនី នាយកប្រតិបត្តិគ្រប់គ្រងទីផ្សារ របស់ប្រាសាក់ បានឱ្យដឹងថា សេវាធនាគារចល័តប្រាសាក់ រចនាឡើងដោយបច្ចេកវិទ្យាកម្រិតខ្ពស់បំផុត ដែលធានាបានសុវត្ថិភាពសម្រាប់អតិថិជន អាចធ្វើប្រតិបត្តិការចាត់ចែងសាច់ប្រាក់ តាមរយៈការប្រើទូរស័ព្ទដៃ Tablet ឬកុំព្យូទ័រ។ ជាមួយសេវានេះ អតិថិជនអាច ពិនិត្យមើលសមតុល្យ និងរបាយការណ៍គណនី ផ្ទេរប្រាក់ ផ្ទេរប្រាក់ទៅអ្នកគ្មានគណនី ពិនិត្យអត្រាប្តូរប្រាក់ និងបង់ថ្លៃទឹក ថ្លៃភ្លើង ទិញកាតទូរស័ព្ទ គ្រប់គ្រងប័ណ្ណអេធីអឹម ដោយងាយស្រួល និងមិនគិតកម្រៃសេវា បានគ្រប់ពេលវេលា គ្រប់ទីកន្លែង។

លោក សាយ សូនី បានបន្តទៀតថា ការប្រើប្រាស់សេវាធនាគារចល័តប្រាសាក់ ជាជំនួយដល់អតិថិជនរបស់យើង ដែលមមាញឹកអាចធ្វើប្រតិបត្តិការ បានគ្រប់ពេលវេលា គ្រប់ទីកន្លែង ហើយនេះក៏បានឆ្លុះបញ្ចាំង ពីភាពទាន់សម័យរបស់អតិថិជន ក្នុងយុគសម័យបច្ចេកវិទ្យាដ៏ទំនើបនេះ។ នេះគឺជាការប្ដេជ្ញាចិត្តរបស់ប្រាសាក់ ក្នុងការនាំយកបទពិសោធន៍ដ៏អស្ចារ្យ និងមានភាពងាយស្រួល ជូនដល់អតិថិជន ដើម្បីរួមចំណែកក្នុងការជំរុញ បរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជា។

គួរបញ្ជាក់ថា សាធារណជនទាំងអស់ អាចបើកគណនីជាមួយប្រាសាក់ និងដើម្បីអាចប្រើប្រាស់ សេវាធនាគារចល័តប្រាសាក់បាន សូមអតិថិជនអញ្ជើញទាក់ទង សាខាប្រាសាក់ដែលនៅជិតបំផុត និងទាញយកកម្មវិធី សេវាធនាគារចល័តប្រាសាក់នេះ ពី App Store ឬ Google Play នោះអតិថិជននឹងអាចធ្វើប្រតិបត្តិការ សាច់ប្រាក់ បានដោយងាយស្រួល។

គួរបញ្ជាក់ថា ក្នុងរយៈពេល 6 ខែដើមឆ្នាំ 2019 នេះ ប្រាសាក់មានទ្រព្យសកម្មសរុបច្រើន ជាង 2,800 លានដុល្លារអាមេរិក សម្ពៀតឥណទានច្រើនជាង 2,370 លានដុល្លារអាមេរិក អតិថិជនប្រាក់កម្ចី 410 ពាន់នាក់ បណ្តាញការិយាល័យ 177 ទីតាំង មានម៉ាស៊ីនអេធីអឹម 129 និងបុគ្គលិកជិត 8,200នាក់ ព្រមទាំងបានផ្តល់អគារបណ្ណាល័យ ចំនួន 40 នៅតាមបណ្តាខេត្តនានា នៅកម្ពុជា។ ព័ត៌មានបន្ថែមសូមចូលទៅកាន់៖ www.prasac.com.kh។ សម្រាប់តម្រូវការ ឬព័ត៌មានបន្ថែមអំពីកម្ចីប្រាសាក់ សូមទាក់ទងសាខាប្រាសាក់ ដែលនៅជិតលោកអ្នកបំផុត ឬទូរស័ព្ទមកលេខ 086 999 911 ឬ 023 999 911 ឬ 0969 999 911៕

Related Posts