ព័ត៌មានថ្មីៗ អត្ថបទពាណិជ្ជកម្ម

តំណាងភេសជ្ជៈ WURKZ៖ ជម្រើសជាតិកម្ពុជា​ ចាញ់១គ្រាប់មែន តែឈ្នះបេះដូង អ្នកគាំទ្រខ្លួន​ រាប់សែននាក់ ពីការប្រកួតល្ងាចម៉ិញនេះ

ភ្នំពេញ៖ ជម្រើសជាតិកម្ពុជា នៅតែរក្សាតំណែងជើងឯករបស់ខ្លួន ក្នុងបេះដូងពលរដ្ឋកម្ពុជា រាប់សែនរាប់លាននាក់ ដែលបានចូលរួមទស្សនាផ្ទាល់ និងនៅតាមគេហដ្ឋាន បើទោះបីជាលទ្ធផល នៃការប្រកួតប៉ះជាមួយបារ៉ែន ក្នុងវគ្គជម្រុះ World Cup 2022 មិនសមប្រកបតាមក្តីសង្ឃឹម របស់អ្នកគាំទ្រក្តី ។

លោក ម៉ៃឃើល សុវណ្ណ ពីភេស្ជៈប៉ូវកម្លាំង វើកបានមានប្រសាសន៍ថា “ពិន្ទុបារ៉ែន 1-0 កម្ពុជាគ្រាន់តែជាគ្រាប់បាល់ ដែលបង្ហាញថាក្រុមកម្ពុជា ត្រូវការហ្វឹកហាត់បន្ថែម ដើម្បីបំបែកកំណត់ត្រា ការប្រកួតជាមួយបារ៉ែន នៅពេលក្រោយណាមួយតែប៉ុណ្ណោះ។”

លោកបន្តទៀតថា “អ្វីដែលសំខាន់ជាងលទ្ធផល នៃការប្រកួតនោះ គឺក្តីស្រឡាញ់ដែលអ្នកគាំទ្រ ជម្រើសជាតិកម្ពុជាមិនតិចជាង ៥ម៉ឺននាក់ទេ ដែលបានស្រែកផ្តល់កម្លាំងចិត្ត ដល់ក្រុមកីឡាករកម្ពុជា តាមរយៈសម្លេងស្រែកហ៊ោថា កម្ពុជា ឈ្នះ!ឈ្នះ!” ក្នុងកំឡុងពេលប្រកួតហើយ អ្វីដែលបង្ហាញ​ កាន់តែច្បាស់ទៀតនោះ គឺអ្នកគាំទ្រកម្ពុជា ទទួលស្គាល់ថា កីឡាករកម្ពុជា បានប្រឹងប្រែងខ្លាំងបំផុតហើយ។“

លោកក៏បានលើកទឹកចិត្ត អោយកីឡាករកម្ពុជា ប្រឹងប្រែងបន្តទៀត ដើម្បីត្រៀមខ្លួនប្រកួត ជាមួយក្រុមអ៊ីរ៉ង់ នៅល្ងាចម៉ោង ៨:៣០នាទី ម៉ោងក្នុងស្រុក ថ្ងៃទី១០ ខែតុលា នៅលើទឹកដីអ៊ីរ៉ង់។ ដោយឡែក៥ថ្ងៃបន្ទាប់ក្រុម កម្ពុជា ក៏នឹងត្រូវប្រកួតជាមួយអ៊ីរ៉ាក់ នៅពហុកីឡដ្ឋានជាតិអូឡំាពិក វេលាម៉ោង ៦:៣០ នាទីល្ងាចថ្ងៃទី១៥ ខែតុលា ហើយយើងសង្ឃឹមថា ការប្រកួតទាំងពីនេះ កម្ពុជានឹងដណ្តើមយកជ័យជំនះ អោយបាន៕

Related Posts